• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ឃុំញីទ្រឿងបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺរលាកដុំពកស្បែកលើសត្វគោ

21/09/2021 15:58

ឃុំញីទ្រឿង ស្រុកកូវង៉ាងមានគោចំនួន ៤.៦៨៩ ក្បាល។ គិតមកទល់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១ ឃុំញីទ្រឿងកត់សម្គាល់គោចំនួន ២១ ក្បាលរបស់គ្រួសារប្រជាជន ៨ គ្រួលើភូមិសាស្រ្តកើតមានជំងឺរលាកដុំពកស្បែក។ ក្នុងខណៈនោះដែរ បណ្តាមូលដ្ឋានបានចាត់តាំងចាក់វ៉ាក់សាំងឱ្យគោបានជាង ១.៧០០ ក្បាលរបស់បណ្តាគ្រួសារនៅជិតតំបន់​ដែល មានបាតុភាពខ្ពស់។

 គ្រួសារបងថាច់សាង នៅភូមិចុងមីសថ្មី ជាគ្រួសារធ្លាប់ចិញ្ចឹម​គោច្រើនឆ្នាំ ពេលឮដំណឹងកើតមានអាសន្នរោគរលាកដុំពកស្បែកលើសត្វគោ​នៅលើភូមិសាស្រ្ត គ្រួសារមិនបានស្ងប់ចិត្តក្នុងការចិញ្ចឹមថែទាំគោចំនួន ៧ ក្បាលរបស់គ្រួសារ​ឡើយ។ បងថាច់សាង បានចែករំលែក៖ ក្រោយពេលបុគ្គលិកបសុពេទ្យអញ្ជើញមកបម្រុង​ចាក់វ៉ាក់សាំងឱ្យគោ បងពឹងបុគ្គលិកបសុពេទ្យប្រឹក្សាដំណឹងមួយចំនួនជាមុនអំពីការឥទ្ធិពលនៅក្រោយ​ពេលចាក់វ៉ាក់សាំង ពីព្រោះគោមេ ៥ ក្បាលរបស់គ្រួសារកំពុងផើម។ ទន្ទឹមជាមួយការចាក់ថ្នាំនោះ គ្រួសារនៅទាំងឧស្សាហ៍ធ្វើអនាម័យជុំវិញ​រោងចិញ្ចឹមគោ រក្សាគោមិនឱ្យមូស រុយ របោម។ល។ ទិចដែលជាបាតុភាពចម្លងជំងឺទូលំទូ​លាយ។

បុគ្គលិកបសុពេទ្យចាក់ថ្នាំបង្ការជំងឺឱ្យគោរបស់ប្រជាជនឃុំញីទ្រឿង។

ជាមួយចំនួនគោជាង ១០ ក្បាលរបស់គ្រួសារបងតាយ នៅភូមិចុងមីសដែរ តែងអនុវត្តល្អតាមការព្រមានរបស់ផ្នែកបសុពេទ្យ។ ដោយអាស្រ័យហេតុនោះ ចំនួនគោ​របស់គ្រួសារគ្មានឃើញសញ្ញាទាក់ទងដល់ជំងឺរលាកដុំពកស្បែកឡើយ។ ក្រោយពេលមូលដ្ឋាន​បំផុសចលនាចាក់វ៉ាក់សាំងបង្ការជំងឺឱ្យគោ បងយល់ព្រមចាក់ឱ្យគោទាំងអស់របស់គ្រួសារ។ បងថាច់តាយបានឱ្យដឹងថា៖ គោមានតម្លៃខ្ពស់បើសិនគោមិនមានសញ្ញាជំងឺអ្វី ប៉ុន្តែបើបណ្តោយឱ្យកើតមានជំងឺចាប់បង្ខំឱ្យបំផ្លាញចោល រួចទទួលបានការឧបត្ថម្ភរបស់​រដ្ឋក្នុងមួយគីឡូក្រាមត្រឹមតែ ៤៥.០០០ ដុងឥទ្ធិពលយ៉ាងធំដល់សេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ ការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យគោបានគ្រួសារកំណត់ថាជាជម្រើសល្អបំផុត។

ជំងឺរលាកដុំពកស្បែក ឬនៅហៅបានម្យ៉ាងទៀតថា ជំងឺក្រិនស្បែក ជាជំងឺឆ្លងរាល​ដាល អាស្រ័យវីរូសស្ថិតក្នុងអម្បូរ Poxviridae បង្កឡើងនៅលើសត្វគោ ក្របី។ វីរូសបង្កជំងឺរលាកដុំពក​ស្បែកមិនឆ្លងរាលដាល និងមិនបង្កជំងឺនៅលើមនុស្សទេ។ ផ្លូវចម្លងសំខាន់គឺឆ្លងតាម​រយៈសត្វល្អិតទិចដូចជា មូស រុយ របោម។ ជំងឺក៏អាចឆ្លងរាលដាលអាស្រ័យការ​ដឹកជញ្ជូនគោ ក្របីដែលមានជំងឺ ប្រើប្រាស់ឧបករណ៍ឱ្យផឹកទឹករួម តំបន់ឱ្យស៊ី ទឹកដោះ ទឹកកាម និងការប៉ះពាល់ដោយផ្ទាល់។ ជំងឺច្រើនកើតមានទៅតាមរដូវកាលនៃបណ្តាខែដែលអាកាសធាតុក្តៅល្មម ពេលដែលសត្វល្អិតកើនច្រើន និងសម្បូរបែប បង្កការបង់ខាតអំពីទិន្នផល អាស្រ័យបរិមាណទឹកដោះថយចុះខ្លាំង បន្ថយសមត្ថភាពបន្តពូជ រលូតកូន ស្លាកស្នាមស្បែក ស្គាំងស្គម សត្វពាហនៈអាចនឹងងាប់ បង្កការបង់ខាតអំពីសេដ្ឋកិច្ចអាស្រ័យបន្ថយការដឹកជញ្ជូន និងពាណិជ្ជកម្ម។

លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹង៖ កំណត់​ឃើញរបរចិញ្ចឹមសត្វជាវិស័យមួយក្នុងបណ្តាវិស័យសំខាន់របស់មូលដ្ឋាន បើសិនមិនធ្វើល្អ​ការងារបង្ការជំងឺឱ្យគោទុកបណ្តោយឱ្យកើតមានជំងឺនោះនឹងឥទ្ធិពលដល់ជីវភាពប្រជាជន។ អាស្រ័យហេតុនោះមូលដ្ឋានតែងរបាយការណ៍អំពីស្ថានភាពរបស់មូលដ្ឋានជូនដល់ផ្នែកមានសមត្ថកិច្ចដើម្បីមានវិធានការបង្ការ ទប់ស្កាត់បានទាន់ពេល។ គិតមកទល់ពេលនេះ ទោះបីអត្រាចាក់វាក់សាំងបង្ការឱ្យគោទើបបានតែជាង ៣២% ក៏ដោយ ប៉ុន្តែមូលដ្ឋានខិតខំយ៉ាង​យឺតបំផុត ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នឹងចាក់វ៉ាក់សាំងបង្ការជំងឺឲ្យគោដែលចាំបាច់ត្រូវចាក់ឱ្យ​បានសម្រេចរួចរាល់។ ទន្ទឹមជាមួយការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យគោ មូលដ្ឋាននៅទាំង ចង្អុលការ​បង្កើតបណ្តាប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគរលាកដុំពកស្បែកលើភូមិសាស្រ្ត រឹតបន្តឹងការដឹកជញ្ជូនគោរបស់បណ្តាគ្រួសារជួញដូរគោលើភូមិសាស្រ្តដើម្បីកាត់ផ្តាច់ប្រភព​ជំងឺកុំឲ្យឆ្លងរាលដាល។ ព្រមជាមួយនោះ មូលដ្ឋាននៅទាំងបង្កើនការផ្សព្វផ្សាយ បំផុសចលនាប្រជាជនអនុវត្តល្អបណ្តាវិធានការបង្ការអាសន្នរោគតាមការព្រមានរបស់នាយកដ្ឋានបសុពេទ្យដើម្បីនាំមកសុវត្ថិភាពក្នុងការចិញ្ចឹមជូនគ្រួសារនីមួយៗ៕ ​​​​​​​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.