• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ក្តីរីករាយរបស់ប្រជាជនពេលបានរំសាយចេញពីការហ៊ុមព័ទ្ធ

03/08/2021 08:41

ក្រោយពេលអនុវត្តការហ៊ុមព័ទ្ធក្នុងរយៈពេល ២១ ថ្ងៃដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅម៉ោង ២០ ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២១ កំណាត់ផ្លូវមានប្រវែង ៩០០ ម៉ែត្រ នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ​ស្រុកទីវកឹង បានរំសាយចេញពីការហ៊ុមព័ទ្ធ ប្រជាជននៅទីនេះបានរស់នៅប្រកបដោយសេរីឡើងវិញ នេះជាក្តីរីករាយចំពោះប្រជាជន ៦០ នាក់នៅក្នុងតំ បន់។

ការងារដំបូងដែលមីងថាច់ធីសុភាព នៅភូមិហ្វាថាញ់ធ្វើនោះគឺទូរស័ព្ទឲ្យបងស្រីជាកម្មាភិបាលរបស់ក្រុមហ៊ុនមួយនៅឃុំតឹងហ៊ុង  ស្រុកទីវកឹង ​ ដើម្បីជូនដំណឹងអំពីការបានរំសាយចេញពីតំបន់ហ៊ុមព័ទ្ធហើយសុំចូលធ្វើការមកវិញ។​ បងសុភាពចែករំលែកថា៖ ពេលបានចេញពីតំបន់ហ៊ុមព័ទ្ធ គ្រួសារខ្ញុំក៏ដូចជាគ្រួសារ ២០ គ្រួទៀតនៅក្នុងភូមិរីករាយណាស់ ព្រោះមនុស្សទាំង ៦៤ នាក់សុទ្ធសឹងមានសុខភាពធម្មាតា”។ អស់រយៈពេល ២១ ថ្ងៃនៅក្នុងតំបន់ហ៊ុមព័ទ្ធ ថ្វីត្បិតប្រជាជនបានកងកម្លាំងប្រចាំប៉ុស្ដិ៍ និងរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភសម្ភារប្រើប្រាស់ចាំបាច់សម្រាប់គ្រួសារដូចជា៖ អង្ករ ម៉ីកញ្ចប់។ល។ ប៉ុន្តែនរណាក៏មានការបារម្ភ ផ្ទះនៅចម្ងាយពីគ្នាមិនដល់ ៥០ ម៉ែត្រផង ប៉ុន្តែផ្ទះនរណាអ្នកនោះនៅ។ ក្នុងរយៈពេលអនុវត្តការហ៊ុម ព័ទ្ធ គ្រួសារនីមួយៗ​តែងគោរពតាមការកំណត់ ពីការឧបត្ថម្ភរបស់បុគ្គលិកសុខាភិបាលពិនិត្យសុខភាព យកគំរូធ្វើកោសល្យវិច័យតាមពេលកំណត់ អនុវត្តតាមអនុសាសន៍ ៥K ។ល។

ភូមិហ្វាថាញ់ ឃុំហ៊ុងហ្វាបានរំសាយចេញពីការហ៊ុមព័ទ្ធ។ រូបថត៖ ថាញ់ក្វាង

លោកឡឹមជីហាយ ប្រធានគណៈកម្មការប្រជាជនភូមិហ្វាថាញ់បានឲ្យដឹង៖ ក្នុងរយៈពេល ២១ ថ្ងៃធ្វើចត្តាឡីស័ក ក៏ជារយៈពេលជួបការលំបាករបស់ប្រជាជននៅទីនេះ។ រាល់ការប្រជុំជីវភាពតែងជួបលំបាក​ ប៉ុន្តែប្រជាជនបានប្រតិបត្តិម៉ឹងម៉ាត់តាមសេចក្តីកំណត់របស់ស្ថាប័នមានសមត្ថកិច្ច រួមដៃគ្នាជាមួយគណៈ កម្មាធិការបក្ស រដ្ឋអំណាចដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងតំបន់ចត្តាឡីស័ក ហ៊ុមព័ទ្ធ។ ក្រោយពេលបានរំសាយចេញពីការហ៊ុមព័ទ្ធ ជីវភាពរបស់ប្រជាជនវិលមកសភាពដើមវិញ បណ្តាគ្រួសារនៅក្នុងតំបន់ហ៊ុមព័ទ្ធក៏បានចាប់ផ្តើមពលកម្មផលិត លំនឹងជីវភាព។ ទន្ទឹមនឹងនោះបន្តអនុវត្តល្អ និងគ្រប់គ្រាន់បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមការណែនាំរបស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចមូលដ្ឋាន។

តំបន់ហ៊ុមព័ទ្ធឃុំហ្វាថាញ់បានរុះរើមិនត្រឹមតែជាក្តីរីករាយរបស់ប្រជាជននៅឃុំហ៊ុងហ្វា ហើយនៅទាំងជាក្តីរីករាយរួមរបស់ប្រជាជនស្រុកទីវកឹង។ ថ្វីត្បិតដូច្នោះក្ដី ស្រុកទីវកឹងនៅមានតំបន់ហ៊ុមព័ទ្ធ ធ្វើចត្តាឡីស័កនៅភូមិតឹងដាយ ឃុំហ៊ីវទឺ ដោយមានគ្រួសារប្រជាជនចំនួន ១០ គ្រួ​ ដោយមានមនុស្សរាយ ៣០ នាក់ (មានគ្រួសារ ១ គ្រួចេញចាកពីស្រុកកំណើតទៅរកស៊ីឆ្ងាយ) ចាប់ពីម៉ោង ១៥ ថ្ងៃទី ១២ កក្កដាមកដល់ពេលនេះ។ តំបន់ហ៊ុមព័ទ្ធនៅភូមិតឹងដាយមានប្រវែង ៣០០ ម៉ែត្រ នៅកណ្តាលវាលស្រែ ម៉្លោះហើយជីវភាពរបស់ប្រជាជនធ្លាប់ជួបការលំបាក បច្ចុប្បន្នកាន់តែលំបាកជាងទៀត។ ក្រោយរយៈពេលបានហ៊ុមព័ទ្ធ សុខភាពរបស់ប្រជាជនធម្មតា គ្មានគ្រុនក្តៅ គ្មានក្អក គ្មានរោគសញ្ញាជំងឺផ្លូវដកដង្ហើម និងលទ្ធផលធ្វើកោសល្យវិច័យ ០២ លើកសុទ្ធសឹងអវិជ្ជមានជាមួយវិរុស SAR‑CoV‑2។ អាស្រ័យអនុវត្តល្អបណ្តាវិធានការហ៊ុមព័ទ្ធ បំបាត់ជំងឺ មកដល់ពេលនេះតំបន់ហ៊ុមព័ទ្ធនៅភូមិតឹងដាយគ្មានករណីរាលដាលថ្មីឡើយ។ ចាប់តាំងពីពេលដែលបានហ៊ុមព័ទ្ធមកដល់ពេលនេះ ឃុំចាត់ឲ្យកងកម្លាំងប្រចាំ ២៤/២៤ ម៉ោងនៅតំបន់ហ៊ុមព័ទ្ធ (មាន ២ ប៉ុស្ដិ៍) ដើម្បីពិនិត្យប្រជាជននៅក្នុងតំបន់យ៉ាងម៉ត់ចត់ បង្ការកុំឲ្យជំងឺរីករាលដាលទៅខាងក្រៅ។

តាមប្រសាសន៍របស់លោក ហ្វិញមិញជី លេខាគណៈកម្មាធិការបក្សឃុំហ៊ីវទឺ​ ចំពោះតំបន់ហ៊ុមព័ទ្ធ គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បានបង្កើតក្រុមព័ស្តុភារ សន្តិសុខ សុខាភិបាល ដើម្បីអនុវត្តការងារបង្ការទប់ស្កាត់អាសន្នរោគ។ បច្ចុប្បន្នប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធតែងប្រតិបត្តិល្អតាមបណ្តាសេចក្តីកំណត់អំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ដើម្បីធានាជីវភាពរបស់ប្រជាជន កងកម្លាំងប្រចាំនៅប៉ុស្ដិ៍ទាំង ០២ បានសហការជាមួយក្រុមព័ស្តុភាររបស់បណ្តាឃុំ បំផុសចលនាសប្បុរសជននៅក្នុងនិងក្រៅមូលដ្ឋានឧបត្ថម្ភសម្ភារប្រើប្រាស់ចាំបាច់ក្នុងគ្រួសារដូចជា៖ ស្បៀង អាហារ។ល។

បងដាំងហ្វាងវ៉ូ អនុលេខាអង្គការសម្ព័ន្ធយុវជនឃុំហ៊ីវទឺបានឲ្យដឹងថា៖ ចាប់តាំងពីមានសេចក្ដីសម្រេចចិត្តហ៊ុមព័ទ្ធមកដល់ពេលនេះ កម្មាភិបាល បុគ្គលិកបណ្តាផ្នែក អង្គការមហាជនឃុំហ៊ីវទឺបានបំផុសចលនា ឧបត្ថម្ភជាង ៧៧ លានដុង (រួមទាំងប្រាក់មុខ និងអំណោយ)ឧបត្ថម្ភដល់ប្រជាជន និងកម្លាំងប្រចាំប៉ុស្ដិ៍។ ដើម្បីធានាជីវភាពប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ​ ឃុំបានបង្កលក្ខណៈល្អបំផុតដើម្បីប្រជាជនទទួលបានសម្ភារនៅខាងក្រៅផ្ញើចូល ប៉ុន្តែធានាម៉ឹងម៉ាត់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។ ទន្ទឹមនឹងនោះថ្នាក់ដឹកនាំមូលដ្ឋាន រួមជាមួយបណ្តាអង្គការមហាជនបន្តបំផុសចលនាបណ្តាប្រភពឧបត្ថម្ភប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធដើម្បីធានាជីវភាព៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.