• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

អគ្គិសនីចូវថាញ់៖ មានគ្រួសារ ១០០% ចុះឈ្មោះកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ឆ្នាំ ២០២០

25/12/2020 08:12

                                        គ្រួសារចូលរួមអនុវត្តល្អការងារប្រិតសំចៃអគ្គិសនី។   រូបថត៖ ហ្វីហ្វាង

     កន្លងហើយអគ្គិសនីចូវថាញ់ចាត់តាំងសន្និបាតបូកសរុបកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” និង “ទូទាត់ប្រាក់អគ្គីសនីដោយមិនប្រើប្រាក់មុខ”  ឆ្នាំ ២០២០។
     លោក ភុងថេកី នាយកអគ្គិសនីចូវថាញ់បានឲ្យដឹងថា ឆ្លងតាមរយៈការផ្សព្វផ្សាយកម្មវិធី​“គ្រួសារ ប្រិតសំចៃអគ្គិសនី” ឆ្នាំ ២០២០ មាន ៣.៣៥០/ ៣.៣៥០ គ្រួសារចុះឈ្មោះចូលរួមកម្មវិធីសម្រេច អត្រា ១០០%។ ដើម្បីអនុវត្តល្អការចលនាគ្រួសារប្រជាជនលើភូមិសាស្រ្ដ ១៣ ភូមិ អនុសង្កាត់ជ្រោមជ្រែងចូលរួមកម្មវិធីនោះ អគ្គិសនីបានសហការល្អជាមួយបណ្ដាអង្គការមហាជនធ្វើល្អការងារផ្សព្វផ្សាយលើស្ថានីយវិទ្យុរបស់ស្រុក ចាត់តាំងបណ្ដាសកម្មភាពផ្សព្វផ្សាយអំពីសុវត្ថិភាពប្រិតសំចៃអគ្គិសនីនៅតាមបណ្ដាឃុំ និងសាលារៀន។ ជាលទ្ធផលមាន ១.៦៧២ គ្រួសារប្រើអគ្គិសនីថយចុះប្រៀបនឹងពេលជាមួយនៃឆ្នាំកន្លង ស្មើ ៤៩,៩១% ចំនួនអគ្គិសនីប្រិតសំបានប្រមាណ ៧១១.៦៣៥ គីឡូវ៉ាត។ ចំពោះបណ្ដាមូលដ្ឋានចូលរួមជ្រោមជ្រែងគឺឃុំតឹបង៉ាយ ឃុំលឿងហ្វា មានស្នាដៃច្រើនក្នុងការផ្សព្វផ្សាយចលនាគ្រួសារជ្រោមជ្រែងចូលរួមនិងអនុវត្តល្អការងារប្រិតសំចៃអគ្គិសនី។ លោកឡេក្វឹកខាញ់ ប្រធានគណៈកម្មការប្រជាជនភូមិតឹបង៉ាយ ឃុំលឿងហ្វាបានឲ្យដឹង៖ យើងខ្ញុំបានផ្សព្វផ្សាយចលនាប្រជាជន ៣២៤ គ្រួសារលើភូមិសាស្រ្ដចូលរួមអនុវត្តល្អការងារប្រិតសំចៃអគ្គិសនី។ នៅពេលខាងមុខ សង្ឃឹមថា ផ្នែកអគ្គិសនីបន្តសហការជាមួយមូលដ្ឋានក្នុងការងារផ្សព្វផ្សាយចលនាគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនីសុវត្ថិភាពប្រិតសំចៃនិងមានប្រសិទ្ធភាព ជាពិសេសឧបត្ថម្ភលុបបំបាត់ករណីគ្រួសារប្រើអគ្គិសនីបន្តកន្ទុយមិនសុវត្ថិភាព ជួយឲ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានលេខស្ដីពីអគ្គិសនី រួមចំណែកអនុវត្តសម្រេចគោលដៅកសាងជនបទថ្មី។
ទន្ទឹមនឹងសកម្មភាពខាងលើ អគ្គិសនីចូវថាញ់នៅទាំងជំរុញមាំការទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខទៀតផង។ គិតដល់បំណាច់ខែវិច្ឆិកាឆ្នាំ ២០២០ លើភូមិសាស្រ្ដស្រុកចូវថាញ់បានផ្សព្វផ្សាយដល់អតិថិជន ១៣.៤០៨/១៧.១៥៦ នាក់ឲ្យទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខសម្រេច ៨៣,៥៥% ក្នុងចំណោមអតិជនដែលអគ្គិសនីគ្រប់គ្រងលក់អគ្គិសនី។
ថ្លែងយោបល់ក្នុងអង្គសន្និបាត លោកដូមិញតៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់កត់ត្រាវនូវការខិតខំរបស់អគ្គិសនីចូវថាញ់ ក្នុងពេលកន្លង បានធានាផ្គត់ផ្គង់អគ្គិសនីលំនឹងសុវត្ថិភាពបន្តបន្ទាប់ រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គម បម្រើការប្រជុំជីវភាពរបស់ប្រជាជនលើភូមិសាស្រ្ដស្រុក។ ការងារប្រិតសំចៃអគ្គិសនី បាន ផ្សព្វផ្សាយអនុវត្តល្អ។ ការទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខគិតមកទល់ពេលនេះបានផ្សព្វផ្សាយនៅ ១១ ឃុំ អនុសង្កាត់សម្រេចអត្រា ៨៣,៥៥%។ តាមការគ្រោងទុកឆ្នាំ ២០២១ នឹងផ្សព្វផ្សាយបន្ដែមនៅឃុំកោះទាំង ០២ លើ ភូមិសាស្រ្ដស្រុក៕

             អគ្គិសនីកាងឡុង៖ ចាត់តាំងប្រជុំជីវភាពក្រៅសាលាអំពីបធានបទ “រួមដៃប្រិតសំ
ចៃអគ្គិសនី” ជូនសិស្សានុសិស្ស

     កន្លងហើយ នៅសាលាវិទ្យាល័យង្វៀងដាង (អនុសង្កាត់លេខ ៦ ទីប្រជុំជនកាងឡុង ស្រុកកាងឡុង) អគ្គិសនីកាងឡុង បានសហការជាមួយ ការិយាល័យអប់រំនិងបណ្ដុះបណ្ដាលស្រុកចាត់ តាំងសកម្មភាពប្រជុំជីវភាពក្រៅសាលារៀនអំពី បធាន បទ “រួមដៃប្រិតសំចៃអគ្គិសនី” ដោយមានសិស្សនុសិស្សជាង ៤០០ រូបចូលរួម។
      លោក ង្វៀងម៉ាញ់ហ៊ុង នាយកអគ្គិសនីកាងឡុងបានឲ្យដឹងថា នេះជាសកម្មភាពមិនត្រឹមតែរួមចំណែកបង្កើនការយល់ដឹងផ្លាស់ប្ដូរទង្វើឲ្យ សិស្សានុសិស្សអំពីការប្រើប្រាស់អគ្គិសនីហើយ នៅទាំងជះឥទ្ធិពលប្រយោលដល់សាលារៀនគ្រួសារនិង សហគមន៍អាសយជនទៀតផង។ ការយល់ដឹងអំពីរបៀបប្រើប្រាស់អគ្គិសនីប្រិតសំចៃមានប្រសិទ្ធភាពនឹងរួមចំណែកជួយឲ្យជំនាន់ក្រោយមានរបៀបរស់នៅអារ្យធម៌មានស្មារតី​ទទួលបន្ទុកក្នុងការប្រិតសំចៃអគ្គិសនី។
        ប្អូនត្រឹងង៉ុកលីវតំណាងឲ្យសិស្សសាលាចែក​រំលែក៖ សកម្មភាពនេះបានជួយឲ្យប្អូនៗមានចំ​ណេះដឹងអំពីការប្រើឧបករណ៍អគ្គិសនីប្រិតសំចៃអគ្គិសនីនិងសុវត្ថិភាពនៅក្នុងសាលាក៏ដូចជា​ ក្នុងគ្រួសារ។
គ្រូ បូយវុាំងពៃ ចាងហ្វាងសាលាវិទ្យាល័យង្វៀង​ដាង​បានឲ្យដឹង៖ ក្រោយពេលបានក្រេបជញ្ជក់ចំណេះដឹងក្នុងការប្រើអគ្គិសនីប្រិតសំចៃសុវត្ថិភាពនិងមានប្រសិទ្ធភាពជាមូលដ្ឋានសម្រាប់ប្អូនៗ ក្លាយជាអ្នកផ្សព្វផ្សាយ ចែករំលែករួមជាមួយសមាជិកក្នុងគ្រួសារក៏ដូចជាសហគមន៍ “រួមដៃប្រិតសំចៃអគ្គិសនីដើម្បីផលប្រយោជន៍រួម”។
     នាឱកាសនេះ អគ្គិសនីកាឡុងក៏បានជូនអំណោយ ២០ ចំណែកដល់សិស្សដែលមានស្ថានភាពលំបាកខិតខំរៀនសូត្របានល្អ៕

       អគ្គិសនីកូវកែ៖ ជួសជុលអគ្គិសនីដោយមិនគិតថ្លៃជូនគ្រួសារក្រីក្រ គ្រួសារគោល
នយោបាយ

                                   ផ្លាស់អំពូលភ្លើងនិងបណ្ដាឧបករណ៍អគ្គិសនី​សម្រាប់ប្រជុំជីវភាព។ រូបថត៖ ហ្វីហ្វាង

             ស្ថិតក្នុងកន្សោមសកម្មភាពរំលឹកគុណអតិថិជនប្រើអគ្គិសនីឆ្នាំ ២០២០ និងកម្មវិធី “បំភ្លឺក្ដី ជឿជាក់” ក្រុមហ៊ុនអគ្គិសនីត្រាវិញបានផ្សព្វផ្សាយជួសជុលអគ្គិសនីជូនគ្រួសារក្រីក្រ ១៨០ គ្រួលើភូមិសាស្រ្ដខេត្តត្រាវិញ (អគ្គិសនីស្ថិតក្រោមឱវាទ នីមួយៗទទួលជួសជុលឲ្យ ២០ គ្រួសារ) ជាមួយថវិកាសរុប ៤៥០ លានដុង (២,៥ លានដុង ក្នុងមួយគ្រួសារ)។ អគ្គិសនីកូវកែជាអង្គភាពដំបូងបង្អស់ផ្សព្វផ្សាយកម្មវិធីនេះ។
             យោងលើមូលដ្ឋាននោះ កាលពីថ្ងៃទី ១៧ ធ្នូ អគ្គិសនីកូវកែដំណើរការជួសជុលអគ្គិសនីដោយមិនគិតតម្លៃជូនគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយ ២០ គ្រួនៅបណ្ដាឃុំ៖ ផុងភូ អាងភូតឹង ថុងហ្វានិងចូវដៀង (ឃុំនីមួយៗ ០៥ គ្រួសារ)។ នៅតាមបណ្ដាគ្រួសារទាំងនោះ ផ្នែកអគ្គិសនីកូវកែបានដំណើរការជួសជុលផ្លាស់ថ្មីប្រព័ន្ធខ្សែអគ្គិសនីក្រោយនាឡិកាអគ្គិសនីផ្លាស់បន្ទះនាឡិកាថ្មី ផ្លាស់អំពូលភ្លើងនិងបណ្ដាឧបករណ៍អគ្គិសនីកសម្រាប់ប្រជុំជីវភាពរបស់បណ្ដាគ្រួសារចំណាយ ២,៥ លានដុងក្នុងមួយគ្រួសារ សរុបថវិកាចំណាយ ៥០ លានដុង។ ការងារនេះ បានអនុវត្តសម្រេចកាលពីថ្ងៃទី ១៨ ធ្នូឆ្នាំ ២០២០។
គ្រួសារលោកយាយង៉ូធីហាយ អាយុ ៩៩ ឆ្នាំ នៅភូមិរ៉ាច់ង៉ែ ឃុំថុងហ្វាបានអគ្គិសនីកូវកែឧបត្ថម្ភជួសជុលផ្គុំដាក់ឧបករណ៍អគ្គិសនីឲ្យដោយមិន គិតថ្លៃ។ តាមរយៈកម្មវិធី “បំភ្លឺក្ដីជំនឿ” អគ្គិសនីកូវកែបានដំណើរការពិនិត្យអង្កេតរួចត្រៀមឧបករណ៍ សម្ភារយកទៅផ្ទះយាយហាយអន្ទងខ្សែថ្មី រួចផ្លាស់អំពូលភ្លើងក្នុងផ្ទះលោកយាយ។ សំណេះសំណាលជាមួយយើងខ្ញុំយាយហាយបានឲ្យដឹងថា៖ ខ្ញុំជាគ្រួសារក្រីក្រ ទើបបានឧបត្ថម្ភផ្ទះមេត្តាធម៌ ប៉ុន្តែគ្មានប្រាក់ផ្គុំដាក់អគ្គិសនីថ្ងៃនេះបានបុគ្គលិកអគ្គិសនី មកឧបត្ថម្ភផ្គុំដាក់ថ្មីឲ្យដូច្នេះទើបគ្រួសារខ្ញុំមានអគ្គិសនីសម្រាប់បំភ្លឺ ខ្ញុំអរគុណដល់ផ្នែកអគ្គសនី។
           រួមជាមួយយាយហាយ អ្នកម្ដាយវៀតណាម វីរភាពវ៉ធីហឿងអាយុ ៨៥ ឆ្នាំ នៅភូមិរ៉ាច់ង៉ែកំពុងរស់នៅក្នុងលំនៅឋានឧបការគុណបានឧបត្ថម្ភសង់កាលពីឆ្នាំ ២០០៧ បច្ចុប្បន្នទ្រុឌទ្រោម ប្រព័ន្ធអគ្គិសនីខូចខាតច្រើនមិនអាចប្រើប្រាស់បាន តទៅទៀត។ ជាមួយថវិកា ២,៥ លានដុង អគ្គិសនីកូវកែបានផ្លាស់ប្រព័ន្ធខ្សែអគ្គិសនីឲ្យរួចផ្លាស់បន្ទះនាឡិកាអគ្គិសនីនិងផ្គុំដាក់អំពូលភ្លើងថ្មីចំនួន ០៣  សម្រាប់ប្រើប្រាស់។ អ្នកម្ដាយបានឲ្យដឹង៖ ប្រព័ន្ធអគ្គិសនីខូចខាត់អស់ ម៉្លោះហើយពេលភ្លៀង បារម្ភខ្លាំងណាស់ក្រែងអគ្គិសនីឆាប់ឆេះ។ ពេលបានបុគ្គលិកអគ្គិសនីមកឧបត្ថម្ភជួសជុលគ្រួសារស្ងប់ចិត្តហើយមានអារម្មណ៍ឃើញថាសុវត្ថិភាពពេលប្រើប្រាស់អគ្គិសនី។ អរគុណផ្នែកអគ្គិសនីយ៉ាងច្រើន។
       ការពេញចិត្តនិងជឿជាក់របស់អតិចិជនគឺជាពាក្យពេជន៍ឆ្លើយតបជំនួសឲ្យពាក្យរំលឹកគុណដែលផ្នែកអគ្គិសនីចង់ផ្ញើដល់អតិជនទាំងទាំងអស់។ សំណេះសំណាលជាមួយលើងខ្ញុំ លោកតុងបាតុង នាយកអគ្គិសនីកូវកែឲ្យដឹង៖ យើងខ្ញុំតែងកំណត់នេះជាភារកិច្ចមានអត្ថន័យជ្រាលជ្រៅ សម្ដែងនូវការដឹងគុណនិងគោរពអតិថិជនលើភូមិសាស្រ្ដគ្រប់គ្រង ម៉្លោះហើយថ្នាក់ដឹកនាំអគ្គិសនីបានជ្រួតជ្រាបដល់កម្មាភិបាល បុគ្គលិក ទាំងអស់ខិតខំសម្រេចល្អភារកិច្ចតាមផែនការដាក់ចេញ។ “ខែរំលឹកគុណអតិថិជន” សម្ដែងឲ្យឃើញនូវតួនាទីទទួលបន្ទុករបស់ផ្នែកអគ្គិសនីចំពោះសង្គមតាមរយៈបណ្ដាយោបល់បំពេញយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍន៍រួមសម្រាប់សហគមន៍។ នេះជាសកម្មភាពឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍស្ថិរភាព យកអតិថិជនជាសំខាន់និងកសាងរូបភាពជីវកម្មមួយទំនើប ជំនាញ តែងនាំមកនូវសេវាល្អៗសម្រាប់បម្រើអតិថិជន៕               

                                                                                                                                       ហ្វីហ្វាង-ថាច់ហ្វាង

 

 

 

 

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.