02/10/2020 11:31
វគ្គហ្វឹកហាត់អំពីឃោសនាការ ។
ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ កញ្ញា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលរក្សារទុកទិន្នន័យឃោសនាអង្គុលីលេខជាតិ នាយកដ្ឋានព័ត៌មាន (ក្រសួងពត៌មាន និងឃោសនាការ) ចាត់តាំងវគ្គហ្វឹក ហាត់អំពីឃោសនាការបង្កើនចំណេះដឹងអំពីយាយីផ្លូវភេទ "លទ្ធភាពសរសេរ ដំណឹង អត្ថបទ" ជូនអ្នកយកព័ត៌មាន អ្នករៀបរៀងបានជួបជុំផ្តោះប្តូរ រៀនសូត្របង្កើនជំនាញខាងឃោសនាកំណត់ដឹង រាំងស្កាត់និងដោះស្រាយបញ្ហាយាយីផ្លូវភេទ ។
វគ្គហ្វឹកហាត់នេះ មានសិក្ខាកាម ១៨ នាក់ អញ្ជើញមកពីបណ្តាស្ថាប័នព័ត៌មានរបស់ទីក្រុង ហូជីមិញ និងខេត្តត្រាវិញ បានរៀនសូត្រចំណេះដឹងពីអ្នកជំនាញការជាន់ខ្ពស់របស់នាយកដ្ឋាន ព័ត៌មាន ក្រសួងពលកម្មយុទ្ធជនពិការនិងសង្គមកិច្ច កាសែតទូយត្រែ ទីក្រុងហូជីមិញ តាមរយៈ ខ្លឹមសារជាច្រើនដូចជា៖ កំណត់ដឹង ដោះស្រាយបញ្ហាយាយីផ្លូវភេទ តួនាទី ភារកិច្ច របស់សារ ព័ត៌មានក្នុងការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីអាការៈយាយីផ្លូវភេទ។ បណ្តាបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីបង្ការជម្នះអំពើយាយីផ្លូវភេទនិងសីលធម៌នៅកន្លែងធ្វើការ។ ទន្ទឹមនឹងនោះសិក្ខាកាមនៅទាំងបានអ្នកជំនាញការជាន់ខ្ពស់ចែករំលែកអំពីជំនាញសរសេរដំណឹង អត្ថបទអំពីបញ្ហាយាយីផ្លូវភេទនិងបណ្តាករណី រំលោភបំពានផ្លូវភេទ ។ល។ រួមចំណែកបង្កើនប្រសិទ្ធភាពការផ្សព្វ ផ្សាយចំណេះដឹងអំពីបង្ការ ជម្នះការយាយីផ្លូវភេទជូនដល់សហគមន៍៕ ដំណឹង-រូបថត៖ សុជា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។