21/09/2020 09:59
សប្តាហ៍កន្លងហើយ គណៈកម្មាធិការបក្សយោធាមជ្ឈិមក្រសួងការពារជាតិចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”កសាង “អង្គភាពប្រជាចលនាល្អ”ទូទាំងកងទ័ពដំណាក់កាល ២០១៦-២០២០។សមមិត្តទ្រឿងធីម៉ាយ សមាជិកការិយល័យនយោបាយ ប្រធានគណៈប្រជាចលនាមជ្ឈិម ថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារជាតិ និង ១៣៤ សមូហភាព បុគ្គលគំរូឈានមុខក្នុងទូទាំងកងទ័ព ឧត្តមសេនីយ៍ឯកង៉ូស្វឹងលិច សមាជិកការិយល័យនយោបាយ រដ្ឋមន្រ្តីក្រសួងការពារជាតិធ្វើជាអធិបតី។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមាន វរសេនីយ៍ឯកង្វៀងថាញ់ផុងសមាជិកអចិន្រ្តៃយ៍បក្សខេត្ត មេបញ្ជាការដ្ឋានយោធាខេត្ត និងបណ្តាសមមិត្ត មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត តំណាងរណសិរ្សមាតុភូមិវៀតណាម សមាគមនារីខេត្ត។ល។
សន្និបាតបានស្តាប់សេចក្តីរបាយការណ៍លទ្ធផលបូកសរុបការអនុវត្តន៍ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” កសាង “អង្គភាពប្រជាចលនាល្អ”ក្នុងទូទាំងកងទ័ពដំណាត់កាល ២០១៦-២០២០ បទអន្តរាគមន៍របស់បណ្តាអង្គភាព និងទស្សនាបទព័ណ៍នាអំពីទម្រង់គំរូមួយចំនួនក្នុងការងារប្រជាចលនាក្នុងពេលកន្លងហើយ។ រួមជាមួយនឹងបណ្តាអង្គភាពក្នុងទូទាំងកងទ័ព គិតតាំងពីឆ្នាំ ២០១៦ មកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធខេត្តត្រាវិញបានដឹកនាំ ចង្អុលការបណ្តាស្ថាប័ន អង្គភាពចាត់តាំងជ្រួតជ្រាបអនុវត្តម៉ឹងម៉ាត់ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” និងកសាង “អង្គភាពប្រជាចលនាល្អ”។ ផ្តើមពីចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”កសាង “អង្គភាពប្រជាចលនាល្អ” បានលេចធ្លោរទម្រង់មានប្រសិទ្ធភាពជាច្រើនដូចជា៖ ទម្រង់”ចលនាចូលរួមវីភាគទានឧបត្ថម្ភកម្មាភិបាល យុទ្ធជនកងប្រជាស្វ័យត្រាណ បម្រុងកំណែនជួបលំបាកអំពីលំនៅឋាន ផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ ជំងឺគ្រោះអាសន្ន” ទម្រង់”ធុងសម្បុរសធម៌ដើម្បីអ្នកជំងឺក្រីក្រ” ទម្រង់កសាងផ្ទះមិត្តរួមអាវុធ” ចលនាប្រឡងប្រណាំង “ទូទាំងប្រទេសរួមដៃគ្នាដើម្បីជនក្រីក្រ-មិនទុកឲ្យមនុស្សណាម្នាក់ត្រូវបោះបង់ពីក្រោយ” “កងកម្លាំងប្រដាប់អាវុធខេត្តរួមគ្នាកសាងជនបទថ្មី” ឬទម្រង់ “បុណ្យតេតកងទ័ព-ប្រជាជន”។ល។ ផ្តើមពីនោះបានរួមចំណែកក្នុងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”កសាង “អង្គភាពប្រជាចលនាល្អ”ទូទាំងកងទ័ពពីមួយថ្ងៃកាន់តែមានប្រសិទ្ធភាពក្នុងការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម គោលនយោបាយសមរភូមិក្រោយ ពង្រឹងភាពទំនាក់ទំនងជិតដិតសាច់ឈាមរវាងបក្សជាមួយនឹងប្រជាជន រវាងកងទ័ព-ប្រជាជន។
ផ្តើមពីលទ្ធផលសម្រេចបាន និងបណ្តាការចង្អុលការរបស់សមមិត្តទ្រឿងធីម៉ាយ សមាជិកការិយល័យនយោបាយ ប្រធានគណៈប្រជាចលនាមជ្ឈិម និងសេចក្តីសន្និដ្ឋានរបស់ឧត្តមសេនីយ៍ឯកង៉ូស្វឹងលិច សមាជិកការិយល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងអង្គសន្និបាត។ ក្នុងពេលខាងមុខនេះ គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញបន្តចង្អុលការបណ្តាស្ថាប័ន អង្គភាពក្នុងកងកម្លាំងប្រដាប់អាវុធខេត្តពង្រីកទូលាយបណ្តាទម្រង់ដែលសម្រេចបានប្រសិទ្ធភាព ច្បាមខ្ជាប់ភូមិសាស្ត្រ ជ្រើសរើសខ្លឹមសារ រូបភាពសមស្រប កេណ្ឌប្រមូលធនធានចូលរួមពង្រីកសេដ្ឋកិច្ច-សង្គម កសាងខឿនការពារជាតិទូទាំងប្រជាជនដោយភ្ជាប់ជាមួយនឹងប្រព័ន្ធការពារសន្និសុខក្នុងប្រជាជន កសាងតំបន់ការពាររឹងមាំលើភូមិសាស្ត្រខេត្ត៕ហឺវហីប-រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។