• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ស្ងប់ទុកមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន

05/01/2021 08:22

តាមផែនការរបស់គណៈកម្មាធិការប្រជាជនស្រុកទីវកឹងនឹងចាត់តាំងបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ ២០២១នៅនឹងឃុំតឹបង៉ាយ ស្រុកទីវកឹង។ ថ្មីៗនេះ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់មន្ទីរពហុវិទ្យាពេទ្យកងទ័ព-ប្រជាជនខេត្តត្រាវិញសហការជាមួយនឹងមេបញ្ជាការដ្ឋានយោធាស្រុកទីវកឹង និងគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយចាត់តាំងពិធីពិនិត្យជូនថ្នាំព្យាបាលជំងឺជូនប្រជាជន។

ពិនិត្យជំងឺឲ្យប្រជាជន។ រូបថត៖ ខាក់ភូ

         ស្ថិតនៅទីនេះ បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពហុវិទ្យាពេទ្យកងទ័ព-ប្រជាជនត្រាវិញបានវាស់ស្ទង់សម្ពាធឈាម និងពិនិត្យសម្រាំងជូនអ្នកជំងឺ ២០០ នាក់។ ក្នុងនោះ ភាគច្រើនគឺអ្នកមានវ័យចាស់មានជំងឺខាងបេះដូង ឡើងឈាម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធដកដង្ហើម សន្លាក់ឆ្អឹង និងជំងឺសួត។ ទន្ទឹមនឹងនោះប្រឹក្សាណែនាំអ្នកជំងឺអំពីរបៀបថែទាំសុខភាព បរិភោគអាហារមានរសជាតិដើម្បីចិញ្ចឹមគ្រប់ផ្នែកក្នុងសព៌ាង្គកាយ និងត្រូវសម្រាកឲ្យបានច្រើនសមស្របដើម្បីការពារជំងឺដំកាត់ និងបង្កើនសុខភាព។

          តាមការកត់សម្គាល់របស់យើងខ្ញុំ ពេលប្រជាជនបានដឹងដំណឹងថាមានបណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពហុវិទ្យាពេទ្យកងទ័ព-ប្រជាជនត្រាវិញចុះទៅពិនិត្យជូនថ្នាំព្យាបាលជំងឺ ប្រជាជននៅលើភូមិសាស្ត្រឃុំបានអញ្ជើញមករង់ចាំបានជាមុនដើម្បីបានពិនិត្យជូនថ្នាំព្យាបាលជំងឺ។ លោកយាយគឹមធីសឿ ប្រជាជននៅភូមិដៃទទឹងបានឲ្យដឹងថា៖ ខ្ញុំមានជំងឺ ពកក និងជំងឺសន្លាក់ឆ្អឹងក្បាលជង្គង់ឈឺចុកណាស់និងបានវះកាត់ម្តងរួចហើយដែរ ប៉ុន្តែបណ្តាថ្ងៃនេះនៅតែឈឺចុកសារឡើងវិញ ធ្វើដំណើរទៅមកពិបាកណាស់។ ដោយបានដឹងថាមានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតចុះមកដល់ឃុំយើងដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាជន ខ្ញុំរីករាយណាស់ និងឆាប់មករង់ចាំបានមុនដើម្បីបានពិនិត្យជំងឺ ប្រឹក្សា និងផ្តល់ថ្នាំសម្រាប់ព្យាបាលជំងឺ។

          លោកតាថាច់តាយ នៅភូមិអូសីបានឲ្យដឹងថា៖ ខ្ញុំមានជំងឺទងសួត​ប្រព័ន្ធដកដង្ហើម ខតខែត  និងជំងឺក្រពះបាយទៀតផង។ ខ្ញុំបានទៅពិនិត្យ និងទិញថ្នាំផឹកច្រើនណាស់ដែរប៉ុន្តែមិនជាសះស្បើយឡើយ។ ថ្ងៃនេះមានគ្រូពេទ្យ វេជ្ជបណ្ឌិតចុះផ្ទាល់ពិនិត្យជំងឺជូនប្រជាជន ខ្ញុំក៏ឆ្លៀតពេលមកដើម្បីបានពិនិត្យយកថ្នាំផឹក។

          ការពិនិត្យព្យាបាលជំងឺជូនប្រជាជនលើកនេះនៅឃុំតឹបង៉ាយ វរសេនីយ៍ទោង្វៀងហឺវតៀង វេជ្ជបណ្ឌិតឯកទេស ១ នាយករងមន្ទីរពហុវិទ្យាពេទ្យកងទ័ព-ប្រជាជនត្រាវិញបានឲ្យដឹងថា៖ អនុវត្តតាមការចង្អុលការរបស់គណៈកម្មាធិការបក្សនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតចុះមកដល់មូលដ្ឋានដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាជនរបស់ឃុំតឹបង៉ាយ។ ឆ្លងតាមការពិនិត្យសម្រាំងយើងខ្ញុំរកឃើញនៅនឹងអ្នកជំងឺភាគច្រើនមានជំងឺអំពីសម្ពាធឈាម ឈាមឡើងខ្ពស់ ឈឺចុកអាស្រ័យជំងឺសន្លាក់ឆ្អឹង រលាកប្រព័ន្ធសួត និងបណ្តាជំងឺអំពីទឹកនោមផ្អែមស្រូបយកអត្រាខ្ពស់បំផុត។ ក្រៅពីនោះ ក្នុងការពិនិត្យជំងឺលើកនេះ យើងខ្ញុំបានចុះមកទីនេះក៏បានអនុវត្តការពិនិត្យរោគវិនិច្ឆ័យគ្លីនីកដូចជាធ្វើអេកូស្ទង់បេះដូងដើម្បីរកឃើញនូវបណ្តារោគជំងឺអំពីបេះដូង ទងសួត។

        បានដឹង ក្រៅពីការពិនិត្យជំងឺនិងប្រឹក្សាសុខភាពមន្ទីរពហុវិទ្យាពេទ្យកងទ័ព-ប្រជាជនត្រាវិញនៅទាំងបានផ្តល់ជូនថ្នាំព្យាបាលជំងឺជូនអ្នកជំងឺដោយឥតគិតថ្លៃផង ក្នុងអ្នកជំងឺម្នាក់ៗទទួលបានថ្នាំព្យាបាលជំងឺពី ០៧-១០ ថ្ងៃ។ ទន្ទឹមនឹងនោះជូនអំណោយដល់អ្នកជំងឺម្នាក់ៗមួយចំណែកគិតជាតម្លៃអំពីថ្នាំ និងអំណោយជូនដល់បណ្តាអ្នកជំងឺក្នុងលើកនេះសរុបរួមប្រមាណ ៣០ លានដុង។

         សកម្មភាពពិនិត្យព្យាបាលជំងឺរបស់ក្រុមគ្រួពេទ្យ វេជ្ជបណ្ឌិតរបស់មន្ទីរពហុវិទ្យាពេទ្យកងទ័ព-ប្រជាជនត្រាវិញលើកនេះបង្កបានលក្ខណៈសម្រាប់ប្រជាជននៅតំបន់ជ្រៅតំបន់ឆ្ងាយរបស់ឃុំតឹបង៉ាយឆាប់បានរកឃើញ និងព្យាបាលជំងឺបានទាន់ពេល កាត់បន្ថយការឡើងទៅថ្នាក់លើពិនិត្យព្យាបាលជំងឺរបស់ប្រជាជន។ សកម្មភាពនេះត្រដាងឡើងនូវមនោសញ្ចេតនារវាងកងទ័ព-ប្រជាជនយ៉ាងផ្សារជាប់សាច់ឈាមស្និទ្ធស្នាលស្អិតរល្មួតគឺជាប្រវេណីដ៏ល្អប្រសើរ ថ្លៃថ្នូររបស់កងទ័ពប្រជាជនវៀតណាមជាមួយនឹងប្រជាជន៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.