31/12/2021 07:23
កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៣២/២០១៦/QĐ-TTg (សេចក្តីសម្រេចលេខ ៣២) ស្តីពីការផ្សព្វផ្សាយគោលនយោបាយជំនួយច្បាប់ដល់ប្រជាជនក្រីក្រ ជនជាតិភាគតិចនៅបណ្តាស្រុកក្រីក្រ ឃុំក្រីក្រ ភូមិលំបាកខ្លាំងដំណាក់កាល ២០១៦-២០២០ និងចូលរួមជំនួយច្បាប់ក្នុងការថ្កោលទោសចំពោះករណីប្តឹងប្តល់ដែលមានលក្ខណៈស្មុគស្មាញ។ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ៣២ ឱ្យបានល្អ ទោះបីជួបការលំបាកជាច្រើនដោយសារស្ថានភាពអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែឆ្នាំ ២០២១ កម្មាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្កូវតែងយកចិត្តទុកដាក់អនុវត្តល្អការងារផ្សព្វផ្សាយ ជំនួយច្បាប់ជូនប្រជាជនសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឆ្នាំ ២០២១ ទូទាំងស្រុកជំនួយច្បាប់ដល់ប្រជាជនបានជិត ៣.០០០ ករណី។ ការិយាល័យយុត្តិធម៌ស្រុកសហការអនុវត្តភារកិច្ចជំនួយច្បាប់ដោយមានទម្រង់ជាច្រើនដូចជា៖ ជំនួយច្បាប់នៅពេលប្រជាជនមកធ្វើសំណុំ លិខិតរដ្ឋបាលនៅក្រុមការងារច្រកចេញចូលតែ មួយនៃគណៈកម្មាធិការប្រជាជនស្រុក ឃុំ ទីប្រជុំជន។ ជូនឯកសារ និងខិត្តបណ្ណដើម្បីបណ្តាឃុំ ទីប្រជុំជនជូនដល់អ្នកដែលត្រូវជំនួយច្បាប់យកទៅស្វែងយល់ច្បាប់សំខាន់ៗដែលពាក់ព័ន្ធដល់ជីវភាពដូចជា៖ ច្បាប់ដីធ្លីឆ្នាំ ២០១៣ របបអាទិភាព ចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារជនជាតិភាគតិច។ល។ ឆ្លងតាមរយៈនោះ ជំនួយឲ្យប្រជាជនងាយស្រួល ក្នុងការស្វែងយល់ច្បាប់ដើម្បីយល់ពីគោលនយោ បាយសុខុមាភាពសង្គម យល់ពីលក្ខន្តិកច្បាប់ពាក់ព័ន្ធដល់ជីវភាព។
លោកឡឹមថាញ់សឿ (កណ្តាល)សំណេះសំណាលជាមួយយាយយ៉េបធីក្វាន់។
ឆ្នាំ ២០២១ ឃុំហាមយ៉ាង ស្រុកថ្កូវជំនួយច្បាប់ បានជិត ២០០ ករណី។ ឆ្លងតាមរយៈនោះរួមចំណែកជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង និងបង្កើនស្មារតីគោរព អនុវត្តល្អតាមច្បាប់ព្រមទាំងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ជូនអ្នកដែលត្រូវជំនួយច្បាប់។
លោកឡឹមថាញ់សឿ កម្មាភិបាលវប្បធម៌ សង្គម ឃុំហាមយ៉ាងមានប្រសាសន៍ថា៖ ខ្ញុំបានថ្នាក់ដឹកនាំឃុំចាត់ឲ្យទទួលបន្ទុកភូមិសាស្ត្រភូមិញ៉ែទឺ(បេ) ម្ល៉ោះហើយ ខ្ញុំតែងរៀបរាប់ច្បាស់លាស់ដើម្បីឲ្យប្រជាជនយល់ និងគោរព អនុវត្តល្អតាមច្បាប់ធរមានដែលពាក់ព័ន្ធដល់របបឧបត្ថម្ភ ឬពាក់ព័ន្ធដល់ជីវភាព ។
ពេញចិត្តនឹងសកម្មភាពជំនួយច្បាប់របស់កម្មាភិបាលឃុំ លោកយាយយ៉េបធីក្វាន់ កើតឆ្នាំ ១៩៤២ (ជនជាតិខ្មែរ) នៅភូមិញ៉ែទឺ(បេ) ឃុំហាមយ៉ាងសំណេះសំណាលថា៖ ពីមុន ខ្ញុំមានការ ងឿងឆ្ងល់ដែរថា ខ្ញុំបានប្រធានរដ្ឋជូនមេដាយ តស៊ូប្រឆាំងនឹងអាមេរិកចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ ២០០៦ ដែរ ចុះហេតុអ្វីបានជាខ្ញុំទទួលបានត្រឹមតែរបបឧបត្ថម្ភប្រាក់មួយលើកប៉ុណ្ណោះ មិនទាន់បានឧបត្ថម្ភលំនៅឋាននៅឡើយ។ ដោយបានក្មួយៗកម្មាភិបាលឃុំ ពន្យល់អំពីច្បាប់ឧបត្ថម្ភចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ទើបខ្ញុំយល់ច្បាស់រួចនឹងនរចិត្ត។ ខ្ញុំទទួលរបបឧបត្ថម្ភប្រាក់ម្តងកាលពីឆ្នាំ ២០០៧ ផង និងឆ្នាំ ២០២១ ខ្ញុំក៏បានរដ្ឋឧបត្ថម្ភប្រាក់ ៥០ លានដុងទៀត សម្រាប់កសាងផ្ទះឧបការគុណ។ ខ្ញុំបានស្ងប់ចិត្ត និងជឿជាក់ចំពោះច្បាប់ធម្មនុញ្ញវៀតណាម ពីព្រោះច្បាប់ធម្មនុញ្ញវៀតណាម តែងការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាជនជានិច្ច។
កម្មាភិបាលឃុំង៉ុកបៀងជូនខិត្តបណ្ណដល់ប្រជាជនដើម្បីប្រជាជនស្វែងយល់ច្បាប់។
ស្រុកថ្កូវមានប្រជាជនជាង ៤៣.៣០០ គ្រួសារ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៦២%។ ឆ្នាំ ២០២១ទន្ទឹមនឹងការជំនួយច្បាប់តាមតម្រូវការរបស់អ្នកត្រូវជំនួយច្បាប់បណ្តាឃុំទីប្រជុំជននៅ ទាំងជំនួយច្បាប់តាមទ្រង់ទ្រាយចូលរួមសម្រុះសម្រួលសម្រេចជោគជ័យរណីវ័ណ្ឌទំនាស់បញ្ហាដីធ្លី អាពាហ៍ពិពាហ៍ និងគ្រួសារបាន ១៣៥/១៦៧ ករណី រួមចំណែកធានាសន្តិសុខនយោបាយ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។
លោក ត្រឹងវ៉ាំងរ៉ឹង ប្រធានការិយាល័យយុត្តិធម៌ស្រុកថ្កូវមានប្រសាសន៍ថា៖ យើងខ្ញុំតែងកំណត់ច្បាស់ថាគោលនយោបាយជំនួយច្បាប់តាមសេចក្តីសម្រេចចិត្តលេខ ៣២ ជាគោលនយោបាយមួយ ដែលមានប្រយោជន៍សំខាន់ចំពោះការងារសុខុមាលភាពសង្គមផង និងបញ្ជាក់អំពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះប្រជាជនក្រីក្រ និងជនជាតិភាគតិច។ ការជំនួយច្បាប់មិនត្រឹមតែជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនអ្នកមានលក្ខណៈពិសេសក្នុងសង្គមប៉ុណ្ណោះទេ នៅទាំងជួយបំភ្លឺបញ្ហាងឿងឆ្ងល់ កាត់បន្ថយការប្តឹងប្តល់របស់ប្រជាជន រួមចំណែករក្សាខ្ជាប់សន្តិសុខនយោបាយ របៀបរៀបរយសង្គមនៅមូលដ្ឋានទៀតផង៕
អត្ថបទ‑រូបថត៖ សុជា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។