20/11/2020 08:00
មាមីងខ្មែរភូមិអញ្ចាញ់ (បេ) ចូលរួមស្តាប់ការផ្សព្វផ្សាយអប់រំច្បាប់។
ភូមិអញ្ចាញ់(បេ) ឃុំឡុងហ៊ីប ស្រុកថ្កូវ មានគ្រួសារប្រជាជនចំនួន ២០៦ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ៨៦៨ នាក់ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរ ១៧៨ គ្រួ ស្រូបយកអត្រា ៨៦,៤%។ អនុវត្តសារាចរលេខ០៩/CT-TW របស់គណៈលេខាមជ្ឈិមបក្សស្តីពី«បង្កើនការដឹកនាំរបស់បក្សចំពោះចលនាទូទាំងប្រជាជនការពារសន្តិសុខក្នុងស្ថានភាពថ្មី» សារាចរលេខ ៤៨-CT/TW ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១០របស់ការិយាល័យនយោបាយស្តីពី«បង្កើនការដឹកនាំរបស់បក្សចំពោះការងារតស៊ូបង្ការ បង្រ្កាបបទល្មើសក្នុងស្ថានភាពថ្មី» ក្នុងឆ្នាំ ២០២០ សាខាបក្ស គណៈកម្មការប្រជាជនភូមិអញ្ចាញ់(បេ) សហការជាមួយនគរបាល បណ្តាអង្គការមហាជនឃុំកសាងទម្រង់«អបរំ ទាក់ទាញមុខសញ្ញានៅនឹងគ្រួសារនិងសហគមន៍អាសយជន» ក្នុងមូលដ្ឋានសាសនាចាត់ តាំងការឃោសនា ផ្សព្វផ្សាយយ៉ាងទូលំទូលាយចលនា«ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស» បានចំនួន ១០ លើកដោយមានមនុស្សជាង ២៥០ លើកនាក់ចូលរួម។ បណ្តាខ្លឹមសារផ្សព្វផ្សាយផ្តុំទៅលើការងារបង្ការ បង្រ្កាបបណ្តាបទលើ្មស បណ្តាសារាចររបស់រដ្ឋាភិបាល សារណែនាំរបស់ក្រសួងនគរបាលសកម្មភាពបណ្តាអបាយមុខសង្គម ដូចជា៖ ឥណទានងងិត គ្រឿងញៀន បង្កអុកឡុកធ្វើឱ្យបាត់សណ្តាប់ធ្នាប់សាធារណៈ។ល។ ទន្ទឹមនឹងនោះបានផ្សាយដោយខិត្តបណ្ណអំពី ការងារបង្ការ បង្រ្កាបគ្រឿងញៀនដល់ប្រជាជន បានប្រជាជនផ្តល់ជូនប្រភពដំណឹងមានតម្លៃចំនួន ៩ ដំណឹង ជួយឱ្យផ្នែកនគរបាលដោះស្រាយបានទាន់ពេល មិនទុកឱ្យកើតមានជាចំណុចក្តៅនៅលើភូមិសាស្រ្ត។ តាមរយៈបណ្តាទង្វើខាងលើ បានរួមចំណែកលើកកម្ពស់ស្មារតីប្រតិបត្តិគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋក្នុងប្រជាជន ជាពិសេសរួមចំណែករក្សាលំនឹងសណ្តាប់ធ្នាប់តំបន់អាសយជន។
បងគាងថាញ់ ប្រជាជននៅភូមិអញ្ចាញ់ (បេ) បានឱ្យដឹងថា៖ ឆ្លងតាមរយៈការផ្សព្វផ្សាយរបស់រដ្ឋអំណាចមូលដ្ឋានស្តីពីការងារការពារសន្តិសុខមាតុប្រទេស ការបង្ការ បង្រ្កាបបទល្មើស អបាយមុខសង្គម ខ្ញុំសម្គាល់ឃើញថា ប្រជាជននៅក្នុងភូមិតែងមានស្មារតីប្រតិបត្តិច្បាប់បានល្អ។ កាលពីមុនមានករណីស្រវឹងស្រវិត បង្កអុកឡុកធ្វើឱ្យបាត់សណ្តាប់ធ្នាប់បង្កអំពើហឹង្សាក្នុងគ្រួសារ បច្ចុប្បន្ន អ្នកទាំងនោះមានការកែប្រែរបៀបរស់នៅ របៀបធ្វើដ៏គួរឱ្យពណ៌នា ជាក់ស្តែងគឺពួកគាត់មានការឧស្សាហ៍ព្យាយាមជាងក្នុងពលកម្មផលិត ដើម្បីធ្វើមានស្របច្បាប់សម្រាប់ខ្លួនសម្រាប់គ្រួសារ។
បច្ចុប្បន្ន ទម្រង់ក្លឹប «អប់រំ ទាក់ទាញមុខសញ្ញានៅនឹងគ្រួសារ និងសហគមន៍អាសយជន»ក៏ពង្រីកបានប្រសិទ្ធភាព រួមចំណែកកែប្រែរបៀបរស់នៅសម្រាប់មុខសញ្ញាមានបាតុភាពបំពាន និងបណ្តាមុខសញ្ញាដែលមានការជ្រុលជ្រួសប្រតិបត្តិរួចរាល់ការពិន័យ។ ទន្ទឹមនឹងនោះ ពង្រឹងក្រុមស័្វយគ្រប់គ្រង ៥ កន្លែងលើភូមិសាស្រ្តធ្វើសកម្មភាពត្រូវតាមសេចក្តីកំណត់។
លោកថាច់ជេដ្ឋា ប្រធានគណៈកម្មការប្រជាជនភូមិអញ្ចាញ់(បេ)បានឱ្យដឹងថា៖ បំផុសចលនាបណ្តាគ្រួសារលើភូមិសាស្រ្តប្រតិបិត្តល្អចលនា«ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស»តែងជាក្តីប្រាថ្នារបស់សាខាបក្ស គណៈកម្មការប្រជាជនភូមិ ។ លទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លង ក៏ស័ក្តិសមជាមួយភារកិច្ចរបស់មូលដ្ឋាន។ អាស្រ័យហេតុនោះ ដើម្បីរក្សា និងលើកកម្ពស់ជាងទៀតការងារបំផុសចលនាប្រជាជន សាខាបក្ស គណៈកម្មការប្រជាជនភូមិបានដាក់ចេញកម្រិតផែនការខិតខំមួយចំនួន ក្នុងនោះបន្តសហការជាមួយគណៈការងាររណសិរ្សភូមិអនុវត្តល្អសេចក្តីសម្រេចចិត្តអន្តរក្រសួងផែនការសហផ្នែករវាងរណសិរ្ស បណ្តាសាខាសមាគមអង្គការមហាជន និងនគរបាលដើម្បីធ្វើល្អការងារផ្សព្វផ្សាយការបង្ការ បង្ក្រាបបណ្តាបទលើ្មស អបាយមុខសង្គម អនុវត្តល្អសារាចរលេខ ០៨ លេខ ០៩របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្តីពី«កិច្ចចលនាទូទាំងប្រជាជនចូលរួមបង្ការ បង្ក្រាបបទល្មើស»។ ទន្ទឹមនឹងនោះ ចាត់តាំងអនុវត្តល្អសេចក្តីសម្រេចចិត្ត លេខ ០៩/NQ-CP របស់រដ្ឋាភិបាលស្តីពី «កម្មវិធីគោលដៅជាតិបង្ការ បង្ក្រាបបទល្មើស» កសាងនិងពង្រីកកងកម្លាំងស្នូល លើកកម្ពស់ប្រសិទ្ធភាពជាងទៀតបណ្តាទម្រង់ក្លឹប ក្រុមស្វ័យគ្រប់គ្រងលើភូមិសាស្រ្ត៕
អត្ថបទ - រូបថត៖ ថាច់សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។