29/09/2020 13:41
ទិដ្ឋភាពអង្គសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលប្រជាចលនា។ រូបថត៖ ហឺវហីប
សប្តាហ៍កន្លងហើយ គណៈកម្មាធិការបក្សយោធាមជ្ឈិមក្រសួងការពារជាតិចាត់តាំងសន្និបាតផ្សាយបន្ត ផ្ទាល់បូកសរុបលទ្ធផលចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”កសាង“អង្គភាពប្រជា ចលនាល្អ”ទូទាំងកងទ័ពដំណាក់កាល ២០១៦-២០២០។ សន្និបាតបានស្តាប់សេចក្តីរបាយការណ៍លទ្ធ ផលបូកសរុបការអនុវត្តន៍ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” កសាង “អង្គភាពប្រជាចលនាល្អ”ក្នុងទូទាំងកងទ័ពដំណាក់កាល ២០១៦-២០២០ បទអន្តរាគមន៍របស់បណ្តាអង្គភាព និង ទស្សនាបទព័ណ៌នាអំពីទម្រង់គំរូមួយចំនួនក្នុងការងារប្រជាចលនាក្នុងពេលកន្លងហើយ។
រួមជាមួយនឹងបណ្តាអង្គភាពក្នុងទូទាំងកងទ័ព គិតតាំងពីឆ្នាំ ២០១៦ មកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធខេត្តត្រាវិញបានដឹកនាំ ចង្អុលការបណ្តាស្ថាប័ន អង្គភាពចាត់តាំងជ្រួតជ្រាបអនុវត្តម៉ឹងម៉ាត់ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” និងកសាង “អង្គភាពប្រជាចលនាល្អ”។ ផ្តើមពីចលនា ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”កសាង “អង្គភាពប្រជាចលនាល្អ” បានលេចធ្លោរទម្រង់ មានប្រសិទ្ធភាពជាច្រើនដូចជា៖ ទម្រង់”ចលនាចូលរួមវិភាគទានឧបត្ថម្ភកម្មាភិបាល យុទ្ធជនកងប្រជា ស្វ័យត្រាណ បម្រុងកំណែនជួបលំបាកអំពីលំនៅឋាន ផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ ជំងឺគ្រោះអាសន្ន” ទម្រង់”ធុងសប្បុរសធម៌ដើម្បីអ្នកជំងឺក្រីក្រ” ទម្រង់កសាងផ្ទះមិត្តរួមអាវុធ” ចលនាប្រឡងប្រណាំង “ទូទាំង ប្រទេសរួមដៃគ្នាដើម្បីជនក្រីក្រ-មិនទុកឲ្យមនុស្សណាម្នាក់ត្រូវបោះបង់ពីក្រោយ” “កងកម្លាំងប្រដាប់អាវុធខេត្តរួមគ្នាកសាងជនបទថ្មី” ឬទម្រង់ “បុណ្យតេតកងទ័ព-ប្រជាជន”។ល។ ផ្តើមពីនោះបានរួមចំណែកក្នុងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា”កសាង “អង្គភាពប្រជាចលនាល្អ”ទូទាំងកងទ័ពពីមួយថ្ងៃកាន់តែមានប្រសិទ្ធភាពក្នុងការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម គោលនយោបាយសមរភូមិក្រោយ ពង្រឹងភាពទំនាក់ទំនងជិតដិតសាច់ឈាមរវាងបក្សជាមួយនឹងប្រជាជន រវាងកងទ័ព-ប្រជាជន។
ក្នុងដំណាក់កាល ២០១៦-២០២០ គណៈកម្មាធិការបក្សនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានចង្អុលការបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទម្ចាស់ការសហការជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជន និងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចូលរួមជាមួយនឹងមូលដ្ឋានជួយថ្ងៃពលកម្មដល់ប្រជាជនបានជាង ៦០.០០០ ថ្ងៃដើម្បីជួសជុល លើកកម្ពស់ផ្លូវជនបទបាន ១៩៧ គីឡូម៉ែត្រ កាប់ឆ្ការព្រៃស៊ុមទ្រុម តាមកំណាត់ផ្លូវលើភូមិសាស្ត្របាន ៥១៩ គីឡូម៉ែត្រ ជួយប្រជាជនប្រមូលផលស្រូវបាន ១៣៥ ហិកតា កសាងស្ពានជនបទបាន ១៨ កន្លែង ជូនសៀវភៅជាង ២៣.០០០ ក្បាល និងអាហារូបករណ៍រាប់រយចំណែកដល់សិស្សក្រីក្រ ជូនអំណោយជាង ៩.០០០ ចំណែកដល់គ្រួសារគោលនយោបាយ គិតជាទឹក ប្រាក់ជាង ០៦ ពាន់លានដុង ជូនផ្ទះមិត្តរួមអាវុធ ៨៩ ខ្នង គិតជាទឹកប្រាក់ជាង ៤,៥ ពាន់លានដុង ចាត់ តាំងពិនិត្យជូនថ្នាំព្យាបាលដល់មុខសញ្ញាគោលនយោបាយ គ្រួសារក្រីក្រជាង ៤.០០០ លើកនាក់ គិតជា ទឹកប្រាក់ជាង ០១ ពាន់លានដុង។ ក្រៅពីនោះ ចលនាកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធចូលរួមវិភាគទានបណ្តាមូលនិធិ “តបស្នងសងគុណ” “ដើម្បីជនក្រីក្រ” “សុខុមាលភាពសង្គម” ជាមួយនឹងទឹកប្រាក់ ជាង ០៤ ពាន់លានដុង។
ក្នុងពេលខាងមុខនេះ គណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញបន្តចង្អុលការបណ្តាស្ថាប័ន អង្គភាពក្នុង កងកម្លាំងប្រដាប់អាវុធខេត្តពង្រីកទូលាយបណ្តាទម្រង់ដែលសម្រេចបានប្រសិទ្ធភាព ច្បាមខ្ជាប់ភូមិសាស្ត្រ ជ្រើសរើសខ្លឹមសារ រូបភាពសមស្រប កេណ្ឌប្រមូលធនធានចូលរួមពង្រីកសេដ្ឋកិច្ច-សង្គម កសាងខឿនការពារជាតិទូទាំងប្រជាជនដោយភ្ជាប់ជាមួយនឹងប្រព័ន្ធការពារសន្និសុខក្នុងប្រជាជន កសាងតំបន់ការ ពាររឹងមាំលើភូមិសាស្ត្រខេត្ត៕ ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។