25/12/2020 08:42
សមមិត្តឡេវុាំងហាំងអញ្ជើញទៅសួរសុខទុក្ខជូនអំណោយប្រសិទ្ធពរបុណ្យណូអែល ។
រូបថត៖ ថាញក្វាង
នាឱកាសអំណរបុណ្យណូអែលឆ្នាំ ២០២០ របស់ប្រជាជាតិកាតូលិកសាសនា។ កាលពីថ្ងៃទី ២១ ធ្នូ សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយប្រសិទ្ធពរបុណ្យណូអែលដល់បណ្តាអភិបូជាចារ្យ គណៈកម្មការបរិស័ទសាសនាកាតូលិកនៅនឹងវិហារម៉ាក់បាក់ ទីប្រជុំជនកូវក្វាង និងវិហារឌិញបិញ ឃុំឡុងថើយស្រុកទីវកឹង។
នៅបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ក្រុមប្រតិភូបានជូនអំណោយរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដល់បណ្តាអភិបូជាចារ្យ ទន្ទឹមនឹងនោះប្រសិទ្ធពរបុណ្យណូអែលដល់អភិបូជាចារ្យ និងបរិស័ទសាសនាកាតុលិក ប្រកបដោយសុខភាព ជីវភាពសុភមង្គល សប្បាយ រីករាយ សាមគ្គី សុវត្ថិភាពប្រិតសំច្នៃ។ ឆ្លងតាមនោះសមមិត្តឡេវុាំងហាំងបានជូនព័ត៍មានអំពីបណ្តាសមិទ្ធផលលេចធ្លោអំពីការពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិសន្និសុខសណ្តាប់ធ្នាប់របស់ខេត្តក្នុងឆ្នាំ ២០២០ ក៏ដូចជាសំណង់ធំៗ សំខាន់ៗមួយចំនួនដែលបានប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តក្នុងឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តនិយាយរួមនៅស្រុកទីវកឹងនិយាយ ដោយឡែក។ បណ្តាលទ្ធផលសម្រេចបានក្នុងរយ:ពេលកន្លង ក៏ដូចជាការរួមវិភាគទានរបស់បណ្តាអភិបូជាចារ្យ គណៈកម្មការបរិស័ទសាសនាកាតូលិកក្នុងខេត្ត៕ ថាញក្វាង-រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។