• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ប្រជាជនឃុំថាញ់ហ្វាស៊ើងចូលរួមការពារសន្តិសុខមាតុប្រទេស

02/02/2021 09:31

ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមគឺនាំមកនូវភាពសុខសាន្តក្នុងជីវភាពរបស់ប្រជាជន ជួយឱ្យប្រជាជននឹងនរចិត្តក្នុងការពលកម្មផលិតលើកកម្ពស់ជីវភាព។ អាស្រ័យហេតុនោះ បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង ជាពិសេសគឺផ្នែកនគរបាលតែងបង្កើនការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមអនុវត្តល្អចលនាការពារសន្តិសុខមាតុប្រទេស។

នគរបាលឃុំថាញ់ហ្វាស៊ើងផ្សព្វផ្សាយច្បាប់ដល់ប្រជាជន។

          គិតមកទល់ពេលនេះ ឃុំថាញ់ហ្វាស៊ើង ចលនាបណ្តាព្រះចៅអធិការ គណៈអារាមាភិបាលវត្តខ្មែរលើភូមិសាស្រ្តឲ្យបង្កើតក្លឹប “អប់រំយុវវ័យបំពានច្បាប់ក្នុងមូលដ្ឋានសាសនាបង្កើតបាន ០៣​ ក្លឹបដោយមានសមាជិក ២១ អង្គ-រូបចូលរួម អាស្រ័យដោយព្រះចៅធិការវត្តធ្វើជាអធិការក្លឹប។ ក្នុងឆ្នាំ ២០២០ បណ្តាសមាជិកក្លឹបចាត់តាំងការផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋបានជាង ១៥០ លើក ជួយឱ្យប្រជាជនលើកកម្ពស់ការយល់ដឹងជាងទៀតក្នុងការប្រតិបត្តិច្បាប់របស់រដ្ឋ បណ្តាសេចក្តីកំណត់របស់ផ្នែកមានសមត្ថកិច្ច។ល។

        លោកថាច់សាវែន នៅភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើងចែករំលែក៖ បច្ចុប្បន្នពេលចូលទៅវត្តនៅបណ្តាថ្ងៃបុណ្យទាន និងបណ្តាថ្ងៃឧបោសថសីល ក្រៅពីបានស្តាប់ព្រះសង្ឃចៅអធិការវត្តផ្សព្វផ្សាយអំពីរបៀប្រជុំជីវភាពសាសនា ខ្ញុំនៅទាំងបានស្តាប់ការផ្សព្វផ្សាយខ្លឹមសារមួយចំនួនទាក់ទងដល់គោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋ បណ្តាល្បិចកលសកម្មភាពប្រឆាំង បំផ្លើសរបស់បណ្តាអានុភាពជាអមិត្តសំដៅបំបែកបំបាក់សាមគ្គីភាពជនជាតិ ជួយឱ្យរូបខ្ញុំនិងអ្នកដទៃទៀតលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការបង្រ្កាបបទល្មើស និងបណ្តាអំពើបំពានច្បាប់ដទៃទៀត។ ទន្ទឹមនឹងនោះ​ កងកម្លាំងនគរបាលឃុំតែងរក្សាល្អសកម្មភាពខ្លោងទ្វារបង្ការ បង្រ្កាបបទល្មើសបាន ០៤ ទ្វារនៅតាមបណ្តាភូមិមេរងថ្មី និងមេរងចាស់ ។

           ឆ្លងតាមការអនុវត្តន៍ល្អការងារផ្សព្វផ្សាយ ក្នុងឆ្នាំ ២០២០ កងកម្លាំងនគរបាលឃុំបានប្រជាជនជូនដំណឹងមានតម្លៃជាង ៤០ ដំណឹង  ជួយឱ្យកងកម្លាំងនគរបាលស៊ើបអង្កេតដោះស្រាយសម្រេចជាង ៨០% បង្កបានទំនុកចិត្តក្នុងប្រជាជន។ លោកវរសេនីយ៍ត្រីថាច់ថាញ់ហាយ ប្រធាននគរបាលឃុំថាញ់ហ្វាស៊ើងបានឱ្យដឹងថា៖ ការរក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់ គឺរួមចំណែកលំនឹងជីវភាពរបស់ប្រជាជន ម៉្លោះហើយកងកម្លាំងនគរបាលតែងលើកកម្ពស់ការងារផ្សព្វផ្សាយ ចលនាប្រជាជនដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងប្រជាជន។ ក្នុងការអនុវត្តន៍ភារកិច្ច កងកម្លាំង នគរបាលឃុំតែងគោរព និងស្តាប់យោបល់របស់ប្រជាជន ប្រកាសជាចំហលេខទូរសព្ទរបស់ផ្នែកនគរបាលដើម្បីប្រជាជនជូនដំណឹងដល់ផ្នែកនគរបាលដើម្បីរកវិធានការដោះស្រាយទាន់ពេលចំពោះមុខសញ្ញាគួរឱ្យសង្ស័យធ្វើសកម្មភាពខុសច្បាប់លើភូមិសាស្រ្តឃុំ ។

          ដើម្បីចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុប្រទេស ថ្កោលទោសបណ្តាបទល្មើសកាន់តែពង្រីកបានប្រសិទ្ធភាព កងកម្លាំងនគរបាលឃុំថាញ់ហ្វាស៊ើងតែងបង្កទំនាក់ទំនងស្អិតល្មួតជាមួយបណ្តាមូលដ្ឋានសាសនា អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះចលនាកាន់តែទាក់ទាញប្រជាជនជាច្រើនចូលរួម ក្លាយជាចលនារបស់ទូទាំងប្រជាជន។ ឃុំថាញ់ហ្វាស៊ើងបានទទួលស្គាល់និងទទួលស្គាល់ឡើងវិញសម្រេចសម្បទាសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ និងការពារជាតិសន្តិសុខជាច្រើនឆ្នាំបន្តបន្ទាប់៕  

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.