22/12/2020 10:06
ស្ពានជនបទបានកសាងដោយថវិកាបំផុសចលនា ។
អនុវត្តបុណ្យតេតកងទ័ព-ប្រជាជនឆ្នាំ ២០២១ គិតមកទល់ពេលនេះ គណៈចង្អុលការឃុំបំផុសចលនាអាជីវកម្មសប្បុរស ជនក្នុងនិងក្រៅខេត្តចូលរួមវិភាគទានថវិកាជាង ២,៩៤៤ ពាន់លានដុង សម្រាប់អនុវត្តបណ្តាសំណង់ដូចជា៖ កសាងស្ពានជនបទកសាងលំនៅឋានជូនគ្រួសារក្រីក្រ កសាងប្រព័ន្ធចង្កៀងអុជបំភ្លឺបណ្តាដងផ្លូវ ផ្គុំដាក់ កាមេរ៉ាសុវត្ថិភាព ជូនអំណោយដល់គ្រួសារក្រីក្រ ។ល។
ការកសាងស្ពានជនបទ គណៈចង្អុលការផ្តើមកសាងស្ពាន ៦ កន្លែង នៅតាមបណ្តាភូមិដូចជា៖ ភូមិង៉ាយទ្រុងផ្នោរអម្ព ង៉ូវុាំងគៀកសរុបថវិកា ៨២៧ លានដុង ក្នុងនោះប្រជាជនបដិភាគ ២១៣ លានដុង។ គិតមកទល់ពេលនេះបានកសាងសម្រេចបានស្ពាន ០៥ កន្លែង នៅស្ពាន ០១ កន្លែងកំពុងដំណើរការ។
គណៈចង្អុលការឃុំបំផុសចលនាកសាងផ្ទះមហាសាមគ្គីបាន ១៤ ខ្នង សរុបថវិកា ៥៨៦ លាន ដុង។ គិតមកទល់ពេលនេះ កសាងសម្រេចបាន ០៨ ខ្នង នៅ ០៦ ខ្នងនឹងសម្រេចនៅចុងខែធ្នូឆ្នាំ ២០២០ នេះ។ កសាងប្រព័ន្ធអំពូលភ្លើងអុជបំភ្លឺសម្រាប់បណ្តាដងផ្លូវជនបទលេខ ១៣ ផ្លូវតភ្ជាប់ភូមិ និងផ្លូវភូមិដៃទទឹងតភ្ជាប់ជាមួយភូមិឡេវុាំងគ្វើយ។ល។ សរុបថវិកាជាង ៥៧០ លានដុង ក្នុងនោះដងផ្លូវជនបទលេខ ១៣ ផ្លូវតភ្ជាប់ភូមិមានថវិកាសរុបជាង ៤១០,៦ លានដុង ប្រជាជនរួមវិភាគទានជាង២០០លានដុងចំនួន ក្រៅពីនោះជាប្រភពទុនកសាងជនបទថ្មី។ ដងផ្លូវជនបទលេខ ១៣ តភ្ជាប់ភូមិដៃទទឹងជាមួយភូមិឡេវុាំងគ្វើយ មានប្រវែង ១.៨០០ ម៉ែត្រ ជាមួយថវិកាសរុបរួម ១៦៣លានដុងអាស្រ័យក្រុមហ៊ុនចំកាត អាងបិញ (ទីក្រុងហូជីមិញ) ឧបត្ថម្ភ។ ផ្គុំដាក់កាមេរ៉ាសុវត្ថិភាពចំនួន ១២ គ្រឿងលើ ផ្លូវខេត្តលេខ ៩១២ ផ្លូវជនបទលេខ ៦ លេខ ១៣ និងផ្លូវកៅស៊ូលើភូមិសាស្រ្តភូមិទាំង ៩ ក្នុង ឃុំ សរុបថវិកា ៥២ លានដុង។ ក្រៅពីនោះ គណៈចង្អុលការបំផុសចលនាបានអំណោយ ២.៩៤៩ ចំណែកជូនដល់គ្រួសារក្រីក្រជិតក្រ សរុបថវិកាជាង ៩០៥ លានដុង (ក្នុងនោះសាច់ប្រាក់ជាង ២៤៩ លានដុង ចំនួនក្រៅពីនោះគឺបណ្តាសម្ភារចាំបាច់ដូចជាអង្ករ ម៉ី ទឹកស៊ីអ៊ីវ ប៊ីចេង។ល។)
បងសឺនសុខនៅភូមិដៃទទឹងចែករំលែក៖ បុណ្យតេតកងទ័ព-ប្រជាជនគឺជាការយកចិត្តទុកដាក់គិតគូរបន្ថែមទៀតអំពីជីវភាព សម្ភារស្មារតីជូនប្រជាជន។ គិតដោយឡែកតែអំពីប្រព័ន្ធអំពូលភ្លើងអុជបំភ្លឺផ្លូវកាមេរ៉ាសុវត្ថិភាពលើបណ្តាដងផ្លូវរួមចំណែកកាត់បន្ថយអំពើបំពានច្បាប់របស់យុវវ័យលើភូមិសាស្រ្តជួយដល់រាល់ការប្រជុំជីវភាពរបស់ប្រជាជនមានរបៀបរៀបរយល្អប្រសើរជាង។
លោកង្វៀងមិញតឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយ ប្រធានគណៈចាត់តាំង «បុណ្យតេតកងទ័ពប្រជាជន»ឆ្នាំ ២០២១ វាយតម្លៃថា៖ បុណ្យតេតកងទ័ព-ប្រជាជនគឺសំដៅពញ្ញាក់ស្មារតីស្នេហាជាតិក្នុងកម្មាភិបាល បក្ខជន និយោជិត បុគ្គលិក និងប្រជាជនម្នាក់ៗ លើភូមិសាស្រ្ត។ គិតមកទល់ពេលនេះ ចលនាអនុវត្តសម្រេចបាន ០៤/០៧ ខ្លឹមសារសម្រេច ៥៧,១៤% នៃផែនការនៅខ្លឹមសារ ០៣ យ៉ាងដល់ពេលចាត់តាំងថ្ងៃកំពូលរយៈពេល ៣ ថ្ងៃទើបអនុវត្ត (សកម្មភាពផ្តោះប្តូរសិល្បៈអប់រំកាយកីឡាពិធី ប្រឡងដណ្តាំស្ល ធ្វើនំពិធីប្រណាំងបណ្តាកីឡាប្រជាប្រិយ)។ តាមការប៉ាន់ស្មាន បុណ្យ តេតកងទ័ព-ប្រជាជននៅឃុំតឹបង៉ាយនឹងចាត់តាំងនៅដើមខែមករាឆ្នាំ ២០២១។ ទន្ទឹមជាមួយបណ្តាលទ្ធផលដែលសម្រេចបាន ក៏នៅជួបការលំបាកមួយចំនួនដូចជាសមាជិកខ្លះក្នុងគណៈ ចង្អុលការគណៈចលនាមិនទាន់ពង្រីកអស់តួនាទីក្នុងការងារបំផុសចលនាអនុវត្តកិច្ចការបុណ្យតេតកងទ័ព-ប្រជាជន ស្ថានភាពអាសន្នរោគកូវីដ-១៩ប្រព្រឹត្តឡើងយ៉ាងស្មុគស្មាញក៏មានចំណែកប៉ះពាល់ដល់ការងារ។ ចាប់ពីពេលនេះ រហូតដល់បណ្តាថ្ងៃកំពូលបណ្តាសមាជិកក្នុងគណៈប្រតិបត្តិការនឹងពង្រីកអស់តួនាទី បន្ទុកបន្តអនុវត្តបណ្តាសកម្មភាព ដើម្បីសកម្មភាពដែលមិនទាន់សម្រេចអនុវត្តឱ្យមានភាពផុលផុសជាង ទន្ទឹមនឹងនោះមានការបូកសរុបបណ្តាសកម្មភាពតាមផែនការដែលបានដាក់ចេញ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។