• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

នគរបាលស្រុកទីវកឹងនិងស្រុកថ្កូវបូកសរុបការងារឆ្នាំ ២០២០ ផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២១

29/12/2020 10:27

* កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ នគរបាលស្រុកទីវកឹង បានចាត់តាំងពិធីបូកសរុបការងារនគរបាលឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២១។ * នគរបាលស្រុកថ្កូវ៖គោលដៅរួមសម្រាប់ឆ្នាំ ២០២១ គឺម្ចាស់ការក្តាប់ជាក់ស្ថានភាពធានាលំ នឹងសន្តិសុខនយោបាយ។

                                      ជូនបណ្ណស្ងើចសរសើរដល់បណ្តាបុគ្គលដែលមានស្នាដៃ។ រូបថត៖ តូវៀង

* នគរបាលស្រុកទីវកឹង:
      វាយតម្លៃស្ថានភាពអនុវត្តភារកិច្ចការងារនគរបាលឆ្នាំ ២០២០ លោកវរសេនីយ៍ឯកបម្រុងវ៉វុាំងក្វឹក ប្រធាននគរបាលស្រុកទីវកឹងបានឱ្យដឹង៖ បើប្រៀបជាមួយឆ្នាំ ២០១៩ បទលើ្មសព្រហ្ម​ទណ្ឌលើភូមិសាស្រ្តថយចុះ ១០ ករណីអបាយមុខសង្គម ថយចុះ ៦ ករណីលួចទ្រព្យសព្វសារពើកើន ២៨ ករណី វិនិច្ឆ័យបទល្មើសអំពីគ្រឿងញៀន ៩ ករណី​កើន ៥ ករណី អត្រាត្រួតពិនិត្យរំសាយក្តីសម្រេច ៩៦,២៩%  រឿងក្តីយ៉ាងធ្ងន់ធ្ងរនិងធ្ងន់ធ្ងរពិសេសសម្រេច ១០០%  អត្រាដោះស្រាយការថ្កោលទោស ការជូនដំណឹងអំពីបទល្មើស សំណើថ្កោលទោសសម្រេច៩២,៦៨%។ នគរបាលស្រុកក៏អនុវត្តសម្រេចដំណាក់កាលទី ២ គម្រោងផែនការលៃលកនគរបាលរៀបរយចុះទៅទទួលភារកិច្ចភ្នាក់ងារនគរបាលឃុំជាមួយចំនួននគររៀបរយ ៥៥ នាក់នៅ ១១ ឃុំ ទីប្រជុំជន។ ឆ្លុះបញ្ចាំងជាមួយបណ្តាកម្រិតផែនការសេចក្តីសម្រេចចិត្តនោះ ឆ្នាំ ២០២០ នគរបាល ស្រុកទីវកឹងអនុវត្តសម្រេចនិងលើស ៦៧/៦៨ កម្រិតការងារជាមួយកម្រិតសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន។
     តាមផែនការឆ្នាំ ២០២១ នគរបាលស្រុកទីវ កឹង បន្តម្ចាស់ការក្តាប់ស្ថានភាព និងអនុវត្តល្អការងារធ្វើសេនាធិការសំណើជាមួយគណៈនាយកនគរបាលខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកដឹកនាំចង្អុលការអនុវត្តព្រមៗគ្នាបណ្តាដំណោះស្រាយបង្ការបង្រ្កាបបទល្មើសមិនបណ្តោយទុកឱ្យកើតមានករណីស្មុគស្មាញឥទ្ធិពលដល់ស្ថានភាពសន្តិសុខនយោ បាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តស្រុក។ អនុវត្តល្អគោលលំនាំសកម្មភាពរបស់ទូទាំងកងកម្លាំងនគរបាលឆ្នាំ ២០២១។  ផ្តុំអនុវត្តម៉ឹងម៉ាត់ការងារសំខាន់ៗឆ្នាំ ២០២១ «ការពារដាច់អហង្ការសន្តិសុខ សុវត្ថិភាពមហាសន្និបាតលើកទី  ១៣  របស់បក្ស និងបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦»​កសាងបក្សកសាងកងកម្លាំង នគរបាលប្រជាជនពង្រីកល្អតួនាទីធ្វើជាគំរូ ខិតខំអនុវត្តសម្រេចនិងសម្រេចលើសបណ្តាគោលដៅភារកិច្ចដែលបានដាក់ចេញ។
      ឱកាសនេះ នគរបាលស្រុកទីវកឹង មានកម្មាភិបាល យុទ្ធជនជាង ៥០ នាក់បានគណៈនាយកនគរបាលខេត្តស្ងើចសរសើរស្នាដៃឆ្នើមឆ្នាំ២០២០៕

  * នគរបាលស្រុកថ្កូវ៖

      គោលដៅរួមសម្រាប់ឆ្នាំ ២០២១ គឺម្ចាស់ការក្តាប់ជាក់ស្ថានភាពធានាលំ នឹងសន្តិសុខនយោបាយ។ អនុវត្តព្រមៗគ្នាបណ្តាវិធានការបង្ការបង្រ្កាបបទល្មើសលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋអំពីសន្តិសុខសណ្តាប់ធ្នាប់។ លើកកម្ពស់លទ្ធភាពដឹកនាំរបស់គណៈកម្មាធិការបក្សបង្កភាពវិវឌ្ឍន៍ទាំងស្រុងក្នុងការងារកសាងកងកម្លាំង។ អនុវត្តម៉ឹងម៉ាត់ការងារសំខាន់ៗ ឆ្នាំ ២០២១ ពង្រីកតួនាទី បន្ទុកម្ចាស់ការច្នៃប្រតិដ្ឋក្នុងបណ្តាការងារអនុវត្តសម្រេចនិងលើសបណ្តាកម្រិតផែនការដែលបានដាក់ចេញ។
      ដើម្បីអនុវត្តល្អការងារភារកិច្ចក្នុងឆ្នាំ ២០២១ នគរបាលស្រុកថ្កូវកសាងក្រុមភារកិច្ចសំខាន់ ៩ យ៉ាងដោយមានបណ្តាកម្រិតផែនការជាក់ស្តែង ដើម្បីកម្មាភិបាលយុទ្ធជននគបាលម្នាក់ៗខិតខំអនុវត្ត។ អំពីការងារបង្ការបង្រ្កាបបទល្មើស និងបំពានច្បាប់អំពីសណ្តាប់ធ្នាប់សង្គមខិតខំកាត់បន្ថយបទល្មើសអំពីសណ្តាប់ធ្នាប់តិចបំផុត ៥% ប្រៀបជាមួយឆ្នាំ ២០២០។ អត្រាត្រួតពិនិត្យរំសាយរឿងក្តីរួមសម្រេចជាង ៩០%។ រកឃើញបំបាត់អបាយមុខសង្គមច្រើនជាង១៥%ប្រៀបជាមួយឆ្នាំ ២០២០ បំបាត់ករណីលេងល្បែងភ្នាល់ដោយរូបភាពរូបភាពហ្គេមបាញ់ត្រី។ អត្រាត្រួតពិនិត្យ​ធ្វើឱ្យច្បាស់បណ្តាករណីលួចទ្រព្យសព្វសារពើពី  ៧០%   ឡើងទៅបង្កើតសំណុំលិខិតបញ្ជូនមុខសញ្ញាគ្រប់លក្ខណៈ ១០០% ទៅមូលដ្ឋានអប់រំ។ ចំនួនលើកយាមល្បាតធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានកើនតិចបំផុត ១៥% ប្រៀបជាមួយឆ្នាំ ២០២០៕ 

តូវៀង-តឹងតាយ-សម្បត្តិ

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.