17/08/2021 09:17
បណ្តាមុខសញ្ញាដែលត្រូវបានធ្វើកំណត់ហេតុពិន័យអំពីការជួបជុំគ្នាច្រើន។ រូបថត៖ ផាមហើង
កាលពីថ្ងៃទី ១០ សីហា នគរបាលឃុំហ្វាឡើយ ស្រុកចូវថាញ់ សម្រេចសំណុំលិខិតស្នើឱ្យចេញសេចក្តីសម្រេចចិត្តពិន័យ ០៧ ករណីរួម៖ ថាច់ហ្វាយ ណ អាយុ ៤១ ឆ្នាំ ថាច់ វ អាយុ ២៥ ឆ្នាំ លឺវមិញ ត អាយុ ៣៤ ឆ្នាំ ថាច់មិញ ត អាយុ ២៩ ឆ្នាំ នៅភូមិដាហ្វាបាកជាមួយគ្នា ថាច់ង៉ុក ស អាយុ ៣០ ឆ្នាំ នៅភូមិដាហ្វាណាម ត្រឹងមិញ ដ អាយុ ២៧ ឆ្នាំ និងថាច់ហូវ ង អាយុ ៣៩ ឆ្នាំ នៅភូមិក្នុងស្រុក ឃុំហ្វាឡើយជាមួយគ្នា អំពីអំពើមិនប្រតិបត្តិតាមសេចក្តីសម្រេចចិត្តអនុវត្តវិធានការបន្ថយប្រមូលផ្តុំច្រើនគ្នា។
មុននោះនៅម៉ោងប្រមាណ ១១ នៃថ្ងៃទី ០៩ សីហា ទទួលបានដំណឹងពីប្រជាជននៅភូមិដាហ្វាបាក រាយការណ៍ថាមានមនុស្សជួបជុំច្រើនគ្នា។ នគរបាលឃុំហ្វាឡើយសហការជាមួយនឹងក្រុមត្រួតពិនិត្យ អន្តរផ្នែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ឃុំប្រញាប់ចុះដល់ទីកើតហេតុ និងចាប់បានភស្តុតាងមុខសញ្ញា ០៧ នាក់ដែលបានពោលមកខាងលើ បានជានគរបាលឃុំហ្វាឡើយបង្កើតកំណត់ហេតុ រក្សាទុកបណ្តោះអាសន្នម៉ូតូ ០៥ គ្រឿង និងអញ្ជើញទៅស្ថាប័ននគរបាលធ្វើការ។ ស្ថិតនៅនឹងស្ថាប័ន នគរបាលមុខសញ្ញាទាំង ០៧ នាក់បានសារភាពទទួលអំពើបំពានរបស់ខ្លួន៕
*ឃាត់ខ្លួនព្រហ្មទណ្ឌបណ្តោះអាសន្នចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់
មុខសញ្ញាជួញដូរគ្រឿងញៀន ។
កាលពីថ្ងៃទី ០៨ សីហា ស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលស្រុកយ្វៀងហាយ ចេញសេចក្តីសម្រេចចិត្តឃាត់ខ្លួនព្រហ្មទណ្ឌបណ្តោះអាសន្នចំពោះមុខសញ្ញា ង្វៀងវុាំងត្រុង អាយុ ៣៦ ឆ្នាំ នៅ អនុសង្កាត់ទី ៥ ទីប្រជុំជនឡុងថាញ់ ស្រុកយ្វៀងហាយ អំពីអំពើជួញដូរគ្រឿងញៀនខុសច្បាប់។
មុននោះ ឆ្លងតាមការងារក្តាប់ស្ថានការណ៍ កងកម្លាំងនគរងបាលប្រទះឃើញមុខសញ្ញាត្រុងមានការសម្តែងឱ្យឃើញមានការសង្ស័យថារក្សាទុកជួញដូរគ្រឿងញៀនខុសច្បាប់។ នៅម៉ោង ០២ ព្រឹក ថ្ងៃដដែល ពេលដែលមានមុខសញ្ញាញៀនម្នាក់មកកាន់ផ្ទះត្រុង ការិយាល័យកងតម្រូតស៊ើបអង្កតឧក្រឹដ្ឋជន អំពីគ្រឿងញៀននគរបាលខេត្តសហការជាមួយនឹងនគរបាលស្រុកយ្វៀងហាយ ដំណើរការត្រួតពិនិត្យប្រទះឃើញ និងប្រមូលរក្សាទុក ០៣ កញ្ចប់ជ័របិទខ្ជាប់ និងកំណត់បំពង់ជ័រ ០៨ កំ ណត់ខាងក្នុង មានផ្ទុកជាតិរាវព័ណ៌ស ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ គ្រឿង និងសម្ភារមួយចំនួនទាក់ទិន បានជាបង្កើតកំណត់ហេតុបិទវត្ថុភស្តុតាងទាំងនោះ។
ឆ្លងតាមការធ្វើការ ត្រុង បានសារភាពទទួលស្គាល់ថាជាតិទាំងនេះ គឺជាគ្រឿងញៀនថ្មបានទិញ មកពីអ្នកស្គាល់ម្នាក់នៅទីក្រុងហូជីមិញយកមកប្រើប្រាស់ និងលក់ឱ្យបណ្តាអ្នកញៀននៅលើភូមិសាស្ត្រ។
លទ្ធផលត្រួតពិនិត្យនេះ គឺជាគ្រឿងញៀនថ្មមានទម្ងាន់ ១៧,១៧ ក្រាម។ បច្ចុប្បន្ននេះ រឿងហេតុ បានស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលស្រុកយ្វៀងហាយកំពុងពង្រឹងសំណុំលិខិតវិនិច្ឆ័យ៕
*ឃាត់ខ្លួនប្រុសស្រ្តី ០៧ នាក់ប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ស្នាក់អាស្រ័យ
បណ្តាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ រូបថត៖ ហូយ៉ាង
រាត្រីថ្ងៃទី ០៦ សីហា កងតម្រូតស៊ើបអង្កេតឧក្រឹដ្ឋជនអំពីសេដ្ឋកិច្ច និងគ្រឿងញៀននគរបាល ទីក្រុងត្រាវិញសហការជាមួយនឹងនគរបាលសង្កាត់ទី ៥ ត្រួតពិនិត្យប្រទះឃើញមុខសញ្ញាប្រុសស្រ្តី ០៧ នាក់ប្រមូលផ្តុំរក្សាទុក និងប្រើប្រាស់គ្រឿង ញៀនក្នុងបន្ទប់ស្នាក់អាស្រ័យនៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៥ ទីក្រុងត្រាវិញរួមមាន៖ ដងហ្វាងក្វឹង អាយុ ៣៣ ឆ្នាំ នៅភូមិលេខ ២ ឃុំមីកឹម ង្វៀងធីម៉ីតៀង អាយុ ២១ ឆ្នាំ នៅភូមិនិញបិញ ស្រុកកាងឡុងជាមួយគ្នា ហ្វិញអាញ់វ៉ូ អាយុ ២៦ ឆ្នាំ នៅភូមិម៉ាយហឿង ឃុំវិញគីម ស្រុកកូវង៉ាង វឿងក្វឹកថាយ អាយុ ២១ ឆ្នាំ នៅអនុសង្កាត់លេខ ៧ សង្កាត់ទី ៧ ហ្វាងធីថាញហៀង អាយុ ២០ ឆ្នាំ នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ១ វ៉តឹងទ្រឿង អាយុ ២១ ឆ្នាំ នៅភូមិឡុងដាយ ឃុំឡុងឌឹក ទីក្រុងត្រាវិញជាមួយគ្នា និងទ្រឿងធីថាញធ្វី អាយុ ២០ ឆ្នាំ នៅអនុសង្កាត់ដុងបិញ (អា) សង្កាត់ដុងធ្វឹង ទីផ្សាររួមខេត្តបិញមិញខេត្តវិញឡុង។
ស្ថិតនៅនឹងកន្លែងត្រួតពិនិត្យកងកម្លាំងនគរបាល ប្រមូលរក្សាទុកថ្នាំ ០១ គ្រាប់ ចាន់ទាប ០១ មានផ្ទូកជាតិម្សៅ ព័ណ៌ស និងឧបករណ៍មួយចំនួនសម្រាប់ប្រើប្រាស់គ្រឿងញៀន។ ឆ្លងតាមការធ្វើការជាបឋមក្វឹងវ៉ូ សារភាពទទួលស្គាល់បណ្តា ជាតិទាំងនេះគឺជាគ្រឿងញៀន។ ក្នុងនោះក្វឹងឱ្យប្រាក់ឱ្យទ្រឿងនិងវ៉ូទៅទិញផ្ទាល់យកមក សម្រាប់ ឱយ ០៧ នាក់រួមប្រើប្រាស់។
ឆ្លងតាមការធ្វើតេស្តរហ័សជំងឺកូវីដ-១៩ មុខ សញ្ញាទាំង ០៧ នាក់នេះអវិជ្ជមាន។ កងកម្លាំង សមត្ថកិច្ចកត់ហេតុអំពីអំពើប្រមូលផ្តុំច្រើនគ្នាក្នុង រយៈពេលគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ រឿងក្តីកំពុងបានស្ថាប័នតម្រូតស៊ើបអង្កេតនគរបាលទីក្រុងត្រាវិញពិនិត្យវិនិច្ឆ័យ៕
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។