21/12/2020 14:01
សប្តាហ៍កន្លងនគរបាលខេត្តត្រាវិញចាត់តាំងពិធីបំផុសចលនាចេញទ័ពអនុវត្តលើកកំពូលវាយសម្រុកបង្រ្កាបឧក្រឹដ្ឋជន ធានាសន្និសុខសណ្តាប់ធ្នាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងបុណ្យតេតតឹងស៊ូវឆ្នាំ ២០២១ (លើកកំពូល)។ វរសេនីយឯកវ៉ូហ្វាយបាក នាយកនគរបាលខេត្តធ្វើជាអធិបតី។
លើកកំពូលនេះបានចាប់ផ្តើមពីថ្ងៃទី ១៥ ធ្នូឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៨ កុម្ភៈឆ្នាំ ២០២១ ដើម្បីទុកឲ្យការអនុវត្តន៍សម្រេចបានប្រសិទ្ធភាពលើកកំពូលនេះ នគរបាលខេត្តបានកេណ្ឌប្រមូលកងកម្លាំងបណ្តាអង្គភាពចូលរួមព្យុយាត្រាដើម្បីជំរុញការងារផ្សព្វផ្សាយសុះសាយ អប់រំច្បាប់អំពីបង្ការបង្រ្កាបឧក្រឹដ្ឋជនជម្រៅទៅក្នុងប្រជាជន បង្កជាឫទ្ធានុភាពវាយសម្រុកបង្រ្កាបយ៉ាងខ្លាំងក្លាជាមួយនឹងឧក្រឹដ្ឋជន កាត់បន្ថយ ជម្នះមូលហេតុ លក្ខណៈ ឧក្រឹដ្ឋជនមានកើតឡើងវិញ។
ទន្ទឹមជាមួយនឹងនោះ ដើម្បីលើកកម្ពស់ចំណេះដឹង ភារកិច្ចទទួលបន្ទុករបស់ថ្នាក់ដឹកនាំនគរបាលបណ្តាអង្គភាព ស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងកម្មាភិបាល យុទ្ធជនក្នុងការងារបង្ការបង្រ្កាបឧក្រឹដ្ឋជន។ សកម្មប្រឡងប្រណាំងបង្កើតយុទ្ធជ័យឆ្នើមជាច្រើនក្នុងការអនុវត្តន៍លើកកំពូល ធានាសន្និសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រខេត្ត។ កេណ្ឌប្រមូលបណ្តាកងកម្លាំង មធ្យោបាយ សម្ភារៈ បច្ចេកទេសជំនាញបម្រើដោយមានប្រសិទ្ធភាពលើកកំពូល ប្រមូលផ្តុំក្តាប់ខ្ជាប់ស្ថានភាព ដោះស្រាយដោយមានប្រសិទ្ធភាពចំពោះបណ្តាបញ្ហាស្មុគស្មាញអំពីសន្និសុខសណ្តាប់ធ្នាប់ ការងារដាច់អហំការ សុវត្ថិភាពបណ្តាគោលដៅសំខាន់ៗ បណ្តាព្រឹត្តការណ៍នយោបាយ សេដ្ឋកិច្ច សង្គម ពិសេសគឺការពារសុវត្ថិភាពមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងបណ្តាសកម្មភាពកម្សាន្តសប្បាយ ទទួលអំណរបុណ្យតេតរបស់ប្រជាជន។
មានយោបល់ក្នុងពិធីបំផុសចលនានេះ វរសេនីយឯកវ៉ូហ្វាយបាកបានសង្កត់ធ្ងន់ថា៖ បណ្តាអង្គភាព មូលដ្ឋានគប្បីបង្កើនការដើរល្បាតត្រួតពិនិត្យដោយផ្ចិតលើកភូមិសាស្រ្ត ចាត់តាំងប្រចាំការ ២៤/២៤ ម៉ោង ចាត់តាំងការត្រួតពិនិត្យបញ្ជីរាយឈ្មោះ ត្រួតពិនិត្យបណ្តាមុខសញ្ញាដែលស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងដើម្បីគំរាមកំហែង បង្ការ បង្រ្កាបឧក្រឹដ្ឋជនល្មើសច្បាប់ បង្កើនការងារសហការផ្សព្វផ្សាយការបើកយុទ្ធនាការកំពូលវាយសម្រុកបង្រ្កាបឧក្រឹដ្ឋជនដើម្បីបង្កជាភាពសុះសាយទៅក្នុងសហគមន៍ និងកេណ្ឌប្រមូលប្រជាជនចូលរួមអនុវត្តលើកកំពូលដោយមានប្រសិទ្ធភាព៕រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។