• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

នគរបាលខេត្តត្រាវិញ៖ ចេញទ័ពអនុវត្តលើកកំពូលវាយសម្រុកបង្រ្កាបឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ ធ្នាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងបុណ្យតេតតឹងស៊ូវឆ្នាំ ២០២១

25/12/2020 08:36

                                           បើកយុទ្ធនាការកំពូលបង្រ្កាបឧក្រឹដ្ឋជន​។​ រូបថត៖ សើុងតៀង

      សប្តាហ៍កន្លងនគរបាលខេត្តត្រាវិញចាត់តាំងពិធីបំផុសចលនាចេញទ័ពអនុវត្តលើកកំពូលវាយសម្រុកបង្រ្កាបឧក្រឹដ្ឋជន ធានាសន្តិសុខសណ្តាប់ធ្នាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងបុណ្យតេតតឹងស៊ូវឆ្នាំ ២០២១ (លើកកំពូល)។ វរសេនីយ៍ឯកវ៉ូហ្វាយបាក នាយកនគរបាលខេត្តធ្វើជាអធិបតី។
      លើកកំពូលនេះបានចាប់ផ្តើមពីថ្ងៃទី ១៥ ធ្នូឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៨ កុម្ភៈឆ្នាំ ២០២១ ដើម្បីទុកឲ្យការអនុវត្តន៍សម្រេចបានប្រសិទ្ធភាពលើកកំពូលនេះ នគរបាលខេត្តបានកេណ្ឌប្រមូលកងកម្លាំងបណ្តាអង្គភាពចូលរួមព្យុហយាត្រាដើម្បីជំរុញការងារផ្សព្វផ្សាយសុះសាយអប់រំច្បាប់អំពីបង្ការបង្រ្កាបឧក្រឹដ្ឋជនជម្រៅទៅក្នុងប្រជាជន បង្កជាឫទ្ធានុភាពវាយសម្រុកបង្រ្កាបយ៉ាងខ្លាំងក្លាជាមួយនឹងឧក្រឹដ្ឋជនកាត់បន្ថយ ជម្នះមូលហេតុ លក្ខណៈ ឧក្រឹដ្ឋជនមានកើតឡើងវិញ។
      ទន្ទឹមជាមួយនឹងនោះ ដើម្បីលើកកម្ពស់ចំណេះដឹងភារកិច្ចទទួលបន្ទុករបស់ថ្នាក់ដឹកនាំនគរបាលបណ្តាអង្គភាពស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងកម្មាភិបាល យុទ្ធជនក្នុងការងារបង្ការបង្រ្កាបឧក្រឹដ្ឋជន។ សកម្មប្រឡងប្រណាំងបង្កើតយុទ្ធជ័យឆ្នើមជាច្រើនក្នុងការអនុវត្តន៍លើកកំពូល ធានាសន្និសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រខេត្ត។ កេណ្ឌប្រមូលបណ្តាកងកម្លាំងមធ្យោបាយ សម្ភារៈ បច្ចេកទេសជំនាញបម្រើដោយមានប្រសិទ្ធភាពលើកកំពូលប្រមូលផ្តុំក្តាប់ខ្ជាប់ស្ថានភាពដោះស្រាយដោយមានប្រសិទ្ធភាពចំពោះបណ្តាបញ្ហា ស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់ ការងារ ដាច់អហំការ សុវត្ថិភាពបណ្តាគោលដៅសំ ខាន់ៗ បណ្តាព្រឹត្តិការណ៍នយោបាយសេដ្ឋកិច្ច សង្គម ពិសេសគឺការពារសុវត្ថិភាពមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ និងបណ្តាសកម្មភាពកម្សាន្តសប្បាយទទួលអំណរបុណ្យតេតរបស់ប្រជាជន។
      មានយោបល់ក្នុងពិធីបំផុសចលនានេះ វរសេនីយ៍ឯកវ៉ូហ្វាយបាក បានសង្កត់ធ្ងន់ថា៖ បណ្តាអង្គភាព មូលដ្ឋានគប្បីបង្កើនការដើរល្បាតត្រួតពិនិត្យដោយផ្ជិតលើកភូមិសាស្រ្តចាត់តាំងប្រចាំការ ២៤/២៤ ម៉ោង ចាត់តាំងការត្រួតពិនិត្យបញ្ជី រាយឈ្មោះត្រួតពិនិត្យបណ្តាមុខសញ្ញាដែលស្ថិត ក្នុងក្របខ័ណ្ឌគ្រប់គ្រងដើម្បីគំរាមកំហែងបង្ការបង្រ្កាបឧក្រឹដ្ឋជនល្មើសច្បាប់ បង្កើនការងារសហការផ្សព្វផ្សាយការបើកយុទ្ធនាការកំពូលវាយសម្រុកបង្រ្កាបឧក្រឹដ្ឋជនដើម្បីបង្កជាភាពសុះសាយទៅក្នុង សហគមន៍ និងកេណ្ឌប្រមូលប្រជាជនចូលរួមអនុវត្តលើកកំពូលដោយមានប្រសិទ្ធភាព៕                  រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.