• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ទីវកឹងបង្កើតក្រុម ”ប្រិតសំចៃឥណទានភូមិ ស្រុក” បាន ៧៥ ក្រុម

25/12/2020 08:30

                                           ទម្រង់​ប្រិតសំចៃឥណទានភូមិ ស្រុក។   រូបថត៖  ថាញក្វាង

     កាលពីថ្ងៃទី ១៧ ធ្នូ សមាគមសហព័ន្ធនារីស្រុក​ទីវកឹងបូកសរុបលទ្ធផលធ្វើសកម្មភាពរបស់ទម្រង់​”ប្រិតសំចៃឥណទានភូមិ ស្រុក” និងទម្រង់រក​ស៊ី​ចិញ្ចឹម​ជីវិតឆ្នាំ ២០២០ របស់ “គម្រោងការបង្ការ និងទប់ទល់អាកាសធាតុប្រែប្រួលដំណាក់កាល ២០១៨ -២០២២” អាស្រ័យដោយអង្គការចាត់តាំងសហព័ន្ធន័រវែសនៅនឹងវៀតណាមឧបត្ថម្ភ។
     ឆ្នាំ  ២០២០   សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបន្តចលនាបង្កើតថ្មី”ប្រិតសំចៃឥណទានភូមិ ស្រុក” បាន ២៥ ក្រុម នៅនឹង ១១ ឃុំ ទីប្រជុំជនដោយមានសមាជិក ៤៥៥ នាក់ចូលរួមបង្កើនចំនួនមកទល់ពេលនេះក្នុងទូទាំងស្រុកបង្កើតបាន ៧៥ ក្រុម ជាមួយនឹងសមាជិក ១.៤៤៥ នាក់ចូល រួម។ ឆ្លងតាមបណ្តាសកម្មភាពបណ្តាសមាជិកចូលរួមប្រាក់ទុន”ប្រិតសំចៃឥណទានភូមិ ស្រុក” បាន ៩៦២ លានដុង។ ចំនួនប្រាក់នេះដោះស្រាយឲ្យសមាជិក ៥១២ លើកនាក់បុលអាទិភាពសម្រាប់ ផលិតធើ្វអាជីវកម្មផ្តើមអាជីព។ ទន្ទឹមនឹងនោះ​ចូលរួមមូលនិធិឧបត្ថម្ភគ្នាគ្រាអាសន្នអន់ក្រជំងឺ​បាន  ៤៧  លានដុង។ ទន្ទឹមនឹងនោះសមាគមនារី នៅទាំងសហការជាមួយនឹងគណៈគ្រប់គ្រងគំរោងការសហព័ន្ធន័រវែស និងសហព័ន្ធសហករណ៍ខេត្ត ចាត់តាំងហ្វឹកហាត់អំពីលទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារបាន ១២ វគ្គ ដោយមានសមាជិក ៣៩៣ លើកនាក់របស់ ១១ ឃុំ ទីប្រជុំជនចូលរួម។
     ឆ្នាំ ២០២០ នេះសមាគមនារីស្រុកទីវកឹងនៅទាំងសហការជាមួយនឹងការិយាល័យកសិកម្ម និងអភិវឌ្ឍជនបទផ្សព្វផ្សាយអនុវត្តទម្រង់រកស៊ីចិញ្ចឹមជីវិតនៅ ០៧ ឃុំតំបន់គម្រោងការដោយមានសមាជិក ២៤២ នាក់ចូលរួម ទន្ទឹមនឹងនោះ ចាត់តាំងបាន ០៧ វគ្គហ្វឹកហាត់អំពីទម្រង់រកស៊ីចិញ្ចឹមជីវិតប្រាជ្ញាជាមួយនឹងអាកាសធាតុប្រែប្រួលជូនសិក្ខាកាម ២៧០ នាក់។ ឆ្លងតាមនោះ មានគ្រួសារប្រជាជន ៨១ គ្រួ បានចុះឈ្មោះបុលទុនអាទិភាពជាមួយនឹងចំនួនទុន ៤០៥ លាន ដុងដើម្បីអនុវត្តទម្រង់ចិញ្ចឹមសត្វសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។
       តាមផែនការឆ្នាំ ២០២១ នេះ ស្រុកបន្តបង្កើតបន្ថែមក្រុម”ប្រិតសំចៃឥណទានភូមិ ស្រុក” ២៥ ក្រុមទៀតនៅ ១១ ឃុំ ទីប្រជុំជន ក្រុមនីមួយៗមានសមាជិកពី ១៥-២០ នាក់ និងចាត់តាំងវគ្គហ្វឹកហាត់អំពីការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ០៦ វគ្គ ជូនដល់បណ្តាសមាជិកថ្មី។ បន្តឧបត្ថម្ភទុនដាំដុះ ចិញ្ចឹមសត្វតាមទិសដៅសុវត្ថិភាពជីវសាស្ត្រជូនគ្រួសាររកស៊ីចិញ្ចឹមជីវិតតំបន់គម្រោងការ។ ទន្ទឹមនឹងនោះចង្អុលការសមាគមនារីបណ្តាឃុំទីប្រជុំជនជានិច្ចកាលក្តាប់ខ្ជាប់ស្ថានភាពងាយស្រួល ទុក្ខលំ បាករបស់បណ្តាក្រុម”ប្រិតសំចៃឥណទាន​ភូមិ ស្រុក” និងគ្រួសាររកស៊ីចិញ្ចឹមជីវិតដើម្បីមានទិសដៅដោះស្រាយទាន់ពេល៕                                                                                                                                                        ថាញក្វាង-រតនា

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.