09/10/2020 08:16
លក្ខណៈពិសេសរបស់ផលិតផលតែស្លឹកគ្រៃ គឺបង្កឲ្យមនុស្សប្រើប្រាស់ធូរស្រាលធន់ និង ផ្តាសាយផង គឺជាភេសជ្ជៈសម្រន់ស្រែកផង។ តែស្លឹកគ្រៃបានច្នៃផ្សំ និងស្តុកទុកខាងក្នុងថង់ ចម្រោះមួយ បង្កបានភាពងាយស្រួលសម្រាប់មនុស្សប្រើប្រាស់រួមជាមួយនឹងគំរូវណ្ណកម្មរចនា ស្អាតគ្រាន់បើ ចាប់ចិត្ត និងបានអតិថិជនចូល ចិត្ត អាចនឹងលាយជាមួយនឹងទឹកក្តៅប្រើប្រាស់ ផ្ទាល់ ឬដាក់បន្ថែមបន្តិចស្ករ ទឹកឃ្មុំ។ បណ្តា សមាសភាពធម្មជាតិមានផ្ទុកខាងក្នុងវត្ថុធាតុដើមនេះ មិនត្រឹមតែជួយបន្សាបពឹលក្នុងខ្លួន ប្រាណ ឧបត្ថម្ភព្យាបាលអាការៈក្រៀមក្រមចិត្ត ចលាចលលោហិតរដូវប៉ុណ្ណោះ វានៅទាំងបង្ការ បានជំងឺមហារីកផង។
ជាមួយនឹងចរិតលក្ខណៈដោយឡែករបស់ដើមស្លឹកគ្រៃដែលបានប្រើប្រាស់ជាឱសថព្យាបាលជំងឺតាមបទពិសោធន៍ប្រជាប្រិយដូចជា៖ ព្យាបាលវិបត្តិប្រព័ន្ធរំលាយអាហារ និងឈឺពោះ បន្សាបពុល ព្យាបាលរោគមូលអាស្រ័យដោយ ត្រជាក់ប្រឆាំង នឹងជំងឺអាការៈក្រៀមក្រមចិត្តព្យា បាលជំងឺក្អក សម្រកទម្ងន់ ព្យាបាលជំងឺទឹកនោម ផ្អែម និងហើមជើង។ល។ ស្នងបន្ត សុក្រឹត និងពង្រីកបណ្តាតម្លៃវប្បធម៌របស់ផលិតផលរួមចំណែកទៅក្នុងការគាំពារសុខភាពជូនសហគមន៍ នឹងបាលក្រុមហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជ កម្ម-ផលិតភូវើយវិនិយោគសង្វាក់ផលិតតាមទិសដៅផ្ជិតជាមួយនឹងទ្រង់ទ្រាយធំ ដើម្បី ដាក់ចេញការផ្គត់ផ្គង់ឲ្យទីផ្សារ។ យោងតាម នោះ ទ្រង់ទ្រាយផលិត និងអាជីវកម្មរបស់ក្រុមហ៊ុនផលិតក្នុងមួយឆ្នាំប្រមាណ ៨.០០០ ប្រ អប់។ ក្នុងនោះ ឆ្នាំ ២០១៩ ផលិតបាន ៦.០០០ ប្រអប់ ហើយក្រោយពីផលិតផលសម្រចបានលិខិតទទួលស្គាល់ OCOP ផ្កាយ ៣ នឹងបាន បង្កើនឡើងក្នុងឆ្នាំ ២០២០ ប្រមាណ ៧.០០០ ប្រអប់ និងតាមការប៉ាន់ស្មានក្នុង ២ ឆ្នាំ (២០២១ -២០២២) ក្នុងមួយឆ្នាំសម្រេច ១០.០០០ ប្រអប់។
តាមលោកតូភូវើយ នាយកក្រុមហ៊ុនចំកាត ឯកសមាជិក-ពាណិជ្ជកម្ម-ផលិតភូវើយបាន ឲ្យដឹងថា៖ បច្ចុប្បន្ននេះ ជាមួយនឹងផលិតផល តែស្លឹកគ្រៃនេះ មានមុខលើទីផ្សារបណ្តាខេត្ត ភាគខាងត្បូង និងបានអ្នកប្រើប្រាស់ជាច្រើនបានដឹងស្គាល់ដល់តែស្លឹកគ្រៃនេះ ក្រុមហ៊ុនក៏បានកំណត់ទិសដៅក្នុងការជ្រើសរើស និងពង្រីក តំបន់វត្ថុធាតុដើមដាំដើមស្លឹកគ្រៃតាមទិសដៅចងសម្ព័ន្ធម៉ៅទិញវត្ថុធាតុដើម។ តួនាទីចូលរួម ឧបត្ថម្ភ ប្រឹក្សារបស់បណ្តាផ្នែកដូចជាមន្ទីរឧស្សា ហកម្ម មន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មជ្ឈ មណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជ កម្មត្រាវិញបានសកម្មបង្កលក្ខណៈឲ្យក្រុមហ៊ុន ច្បាមខ្ជាប់បណ្តាប្រភពទុន ជំរុញការផ្សាយផលិត ផល។ល។ ផ្តើមពីនោះ បញ្ជូនផលិតផលតែ ស្លឹកគ្រៃរបស់ក្រុមហ៊ុនចេញទៅឆ្ងាយលើទីផ្សារ ក្នុង និងក្រៅខេត្ត៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។