02/10/2020 11:28
ពលរដ្ឋមកពីប្រទេសសិង្ហបុរី អនុវត្តការជម្លៀស។ រូបថតៈ បាធី
នារាត្រីថ្ងៃទី ១៨ កញ្ញា គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្តត្រាវិញ ទទួលពលរដ្ឋ ១៥២ នាក់បានវិលមកពីប្រទេសសិង្ហបុរីដើម្បីអនុវត្តការជម្លៀស ១៤ ថ្ងៃទៅតាម ការកំណត់។
នេះគឺជាពលរដ្ឋដែលបានស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានឯកអគ្គរដ្ឋទូតវៀតណាមនៅ សិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways សហការជាមួយនឹងបណ្តាស្ថាប័នមានសមត្ថកិច្ចនៅសិង្ហបុរី ដឹកជញ្ជូនចុះមកអាកាសយានដ្ឋានអន្តរជាតិកឹងធើ។ ក្នុងជើងហោះហើរលើកនេះមានពលរដ្ឋវៀតណាម ២៣០ នាក់ពីប្រទេសសិង្ហបុរីវិលមកប្រទេស ក្នុងនោះ មាន ពលរដ្ឋ ១៥២ នាក់ បានអគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ បែងមកជម្លៀសនៅតំបន់ ជម្លៀសប្រចាំការនៅកងវរសេនាធំថ្មើរជើងលេខ ៩២៦ នៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ មានបុរស ៤៧ នាក់ ស្ត្រី ១០៥ នាក់ ៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។