05/01/2021 13:31
* មានអាយុជាង ៧០ ឆ្នាំនៅតែជឿជាក់ លើខ្លួនឯងពេលចូលរួមប្រឡង
សមណៈសិស្សថាច់សាម៉ន ។
នោះគឺជាបេក្ខសមណៈសិស្សថាច់សាម៉ន កើតឆ្នាំ ១៩៤៩ ។ បេក្ខសិស្សថាច់សាម៉នកសាង ព្រះផ្នួសកាលពីឆ្នាំ២០១៩សិក្សានៅវត្តក្នក ឃុំស៊ុងឡុកស្រុកចូវថាញ់។ ពិធីប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ នៃមណ្ឌលប្រឡងវត្តចម្បីសោភ័ណ (ត្រោកកើត) មានបេក្ខសិស្ស ៣៨៨ អង្គនិងរូបចូលរួមប្រឡង។ ក្នុងនោះ បេក្ខសិស្សថាច់សាម៉នជាបេក្ខសិស្សមានវ័យចាស់បំផុត គឺ ៧១ ឆ្នាំដែលបានចូលរួមប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ដែលមានបេក្ខសិស្ស ១៩១ អង្គនិងរូបចូលរួមប្រឡង។ ក្នុងនោះបេក្ខសិស្ស ១០ អង្គនិងរូបប្រឡងធ្លាក់។ចំពោះបេក្ខសិស្សថាច់សាម៉នប្រឡងជាប់លេខ ៣៦ ដោយមានពិន្ទុរួម ១០០ ពិន្ទុ ក្នុងចំណោម ១៣ វិញ្ញាសា ។
ទោះបីវ័យចាស់ ស្មារតីមិនចងចាំបានល្អដូចបេក្ខ សិស្សវ័យក្មេងមែន ប៉ុន្តែព្រះអង្គតែងព្យាយាមរៀនសូត្រ ជំនឿលើខ្លួនឯងក្នុងពេលចូលរួមប្រឡង។បេក្ខសិស្សថាច់សាម៉នមានថេរដីកាឲ្យដឹងថា៖ វ័យចាស់មិនសូវមានស្មារតីចងចាំដូចបេក្ខសិស្សវ័យក្មេងគឺជារឿងធម្មតា។ ប៉ុន្តែប្រសិនយើងយកចិត្តទុកដាក់ព្យាយាមរៀនសូត្រគ្រប់វិញ្ញា សាមុនថ្ងៃប្រឡង ហោចណាស់ក៏ប្រឡងយកពិន្ទុ គ្រប់ជាប់ថ្នាក់ដែរ។ ជាពិសេសក្នុងពេលរៀនសូត្រក៏ដូចជាក្នុងពេលចូលប្រឡង អាត្មាគ្មានអារម្មណ៍ អៀនខ្មាស់ដោយសារតែខ្លួនមានវ័យចាស់ឡើយ។
* ព្យាយាមគង់តែសម្រេចជោគជ័យ
សមណៈសិស្សគឹមភឿក ។
នោះគឺជាទស្សនៈរបស់បេក្ខសមណៈសិស្សគឹមភឿក (ហៅយ៉ឺង) គឺជាកល្យាណ មិត្តរបស់បេក្ខសិស្សថាច់សាម៉ន។ ឆ្នាំនេះបេក្ខសិស្សគឹមភឿក មានអាយុ ៦២ ឆ្នាំនិងកសាងព្រះផ្នួសបាន ១៥ ព្រះវស្សា។ ដោយសារសុខភាពមិនសូវបានល្អ ម្ល៉ោះហើយបេក្ខសិស្សគឹមភឿកមិនបានរៀនជាច្រើនឆ្នាំកន្លង។ ឆ្នាំ ២០១៩ ឃើញសុខភាពបាន ស្រួលគ្រាន់បើព្រះអង្គក៏ចុះឈ្មោះចូលរៀនថ្នាក់ពុទ្ធិកមធ្យមសិស្សាបឋមឆ្នាំទី ១ នៅវត្តក្នកដែរ។ ទោះជាសុខភាពមិនបានល្អក្តី បេក្ខសិស្សគឹមភឿកតែងមានឆន្ទៈមោះមុតព្យាយាមរៀនសូត្រ មានទំនុកចិត្តលើខ្លួនឯងរួចចុះឈ្មោះចូលរួមប្រឡង។ ដល់ថ្ងៃប្រឡងបេក្ខសិស្សគឹមភឿកក៏បារម្ភ ខ្លាចប្រឡងធ្លាក់ដែរ។ ប៉ុន្តែដោយបានការជំរុញទឹកចិត្តរបស់ព្រះចៅអធិការវត្តក្នកនិងមិត្តរួមថ្នាក់ ព្រះអង្គប្តេជ្ញាចូលរួមប្រឡងជាប់លេខ ១៥៩ ក្នុងចំណោមបេក្ខសិស្ស ១៨១ អង្គនិងរូបជាមួយនឹងពិន្ទុរួម ៧៥ ពិន្ទុ ។
ទោះបីលទ្ធផលមិនសូវបានខ្ពស់បើបៀបនឹងកល្យាណមិត្តថាច់សាម៉ន ប៉ុន្តែចំពោះបេក្ខសិស្ស គឹមភឿកវិញលទ្ធផលនោះ គឺជាសមិទ្ធផលដ៏ធំធេងផ្សំជាមួយនឹងក្តីរីករាយនិងមោទនភាពរបស់ខ្លួន ដែលព្យាយាមរៀនសូត្រអស់រយៈកាល ០១ ឆ្នាំកន្លង។ បេក្ខសិស្សគឹមភឿកមានថេរដីកាឲ្យដឹងថា៖ អាត្មារន្ធត់និងរីករាយយ៉ាងខ្លាំងពេលដែលប្រឡងជាប់ ។ កាលអាត្មាទៅចុះឈ្មោះប្រឡងអាត្មាមិនសូវជឿជាក់លើខ្លួនឯងប៉ុន្មានឡើយ ពី ព្រោះសុខភាពអាត្មាមិនសូវបានល្អ ជះឥទ្ធិពលដល់ការរៀនសូត្រ ។ បុរាណលោកតែងពោលថា "សេចក្តីព្យាយាមរមែងបានសម្រេចជោគជ័យ" ប្រសិនបើយើងមិនសូវឈ្លាសវៃយើងគប្បីព្យាយាមពិតជាឈានដល់ការជោគជ័យពុំខាន។
* បួសគឺត្រូវតែរៀន បើរៀនត្រូវតែប្រឡង
សមណៈសិស្សថាច់ខេរ។
នោះគឺជាការប្តេជ្ញាចិត្តរបស់បេក្ខសិស្សថាច់ខេរ កើតឆ្នាំ ១៩៧៣ បួសនិងរៀននៅវត្តចម្បីសោភ័ណ (ត្រោកកើត) ឃុំដាឡុក ស្រុកចូវថាញ់។ ចំណុចពិសេសរបស់ព្រះអង្គគឺជម្នះការអៀនខ្មាស់ដើម្បីរៀនរួមថ្នាក់ជាមួយកូនស្រីពៅ។ កូនស្រីពៅរបស់បេក្ខសិស្សថាច់ខេរ ឆ្នាំនេះកំពុងរៀនថ្នាក់ ទី ១០ សកលហើយ ឆ្លៀតពេលមកវត្តរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ នាចម្បីសោភ័ណ។ ដោយមានការប្តេជ្ញាក្នុងការសិក្សាក៏ដូចជាការប្រឡងបេក្ខសិស្សថាច់ខេរ ទទួលបានលទ្ធផលគួរឱ្យឲ្យស្ងើចសរសើរជាមួយនឹងពិន្ទុរួម ៨០ ពិន្ទុនិងជាប់លេខ ៦៤ ។
បេក្ខសិស្សថាច់ខេរមានថេរដីកាឲ្យដឹងថា៖បើតាមអាត្មាយល់ឃើញថា បើសម្រេចចិត្តបួសគឺ ត្រូវតែរៀនបើរៀនត្រូវតែប្រឡង។ ទោះបីប្រឡងធ្លាក់ឬជាប់ ឆ្នាំដល់នេះអ្មាតានៅតែបន្តការរៀនសូត្រដដែល។ អាត្មាចូលចិត្តរៀនពុទ្ធិកសិក្សាខ្លាំងណាស់ ពីព្រោះរៀនពុទ្ធិកសិក្សាបានរៀនទាំងអក្សរសាស្រ្តខ្មែរផងរៀនភាសាបាលីនិងទ្រឹស្តីពុទ្ធសាសនាផង ៕
អត្ថបទ-រូបថត៖ សុជា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។