• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត៖ ដើម្បីសន្សំពេលវេលាទទួលប្រាក់ខែចូលនិវត្តន៍

10/11/2020 07:17

គោលនយោបាយគាំពារសង្គមស្ម័គ្រចិត្តបានផ្សព្វផ្សាយពីថ្ងៃទី ០១ មករាឆ្នាំ ២០០៨។ ថ្វីត្បិតដូច្នោះក្ដីនៅមានមនុស្ស មួយចំនួនតូចច្រឡំថាជារូបភាពគាំពារពាណិជ្ជកម្ម។ បណ្ដាឆ្នាំជិតៗនេះ អាស្រ័យជំរុញមាំការងារឃោសនាផ្សព្វផ្សាយ គោលនយោបាយគាំពារសង្គមស្ម័គ្រចិត្តសន្សឹមៗ បានប្រជាជននៅលើភូមិសាស្រ្ដខេត្តត្រាវិញ ដឹងនិងសកម្មចូលរួម​ ដើម្បី​សន្សំពេលវេលាទទួលប្រាក់ខែចូលនិវត្តន៍និងបានថែទាំសុខភាពពេលចាស់ជរា។

កន្លែងសងប្រាក់ខែចូលនិវត្តន៍។ រូបថតៈ ហុងឌឹម 

គិតដល់ថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០២០ ទូទាំងខេត្តមានមនុស្ស ១០.៣៤៨ នាក់ចូលរួមគាំពារ សង្គមស្ម័គ្រចិត្ត។ ក្រោយរយៈពេលជាង ១១ ឆ្នាំអនុវត្តគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត ចំនួនមនុស្សចូលរួមកើន ១០.២៨៨ នាក់ (ឆ្នាំ ២០០៨ មានតែ ៦០ នាក់) កើន ១៧២,៤៦ ដងប្រៀបនឹងឆ្នាំទើបអនុវត្តដំបូង។ តួលេខនេះ បានបង្ហាញឲ្យឃើញថា គោលនយោបាយគាំពារសង្គមស្ម័គ្រចិត្តបានប្រជាជនយកចិត្តទុកដាក់ និងជាគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋ យើងក្នុងការអនុវត្តន៍សុខុមាលភាពសង្គមរបស់ ប្រទេស។
មិនដូចបណ្ដារូបភាពគាំពារពាណិជ្ជកម្មត្រូវធានាលក្ខណៈសុខភាព ប្រជាជនទើបបានចុះឈ្មោះចូលរួម។ គាំពារសង្គមស្ម័គ្រចិត្តជា​ប្រភេទរូបភាពគាំពារ អាស្រ័យបក្សនិងរដ្ឋយើង អនុវត្តតាមរយៈស្ថាប័នគាំពារសង្គម គ្រប់លំដាប់ ថ្នាក់។ នេះជារូបភាពមិនស្វែងរកចំណេញសំដៅឈានដល់គោលដៅសុខុមាលភាពសង្គមឲ្យប្រជាជនគ្រប់រូប បានរដ្ឋឧបត្ថម្ភពី ១០-៣០% កម្រិតវាល់យោងតាមមុខសញ្ញា (កម្រិតសម្បទាគ្រួសារក្រីក្រស្ថិត ក្នុងតំបន់ជនបទ)។ នេះជា ការចែករំលែក និងមនុស្សសាស្រ្ដរបស់បក្ស រដ្ឋ សម្រាប់ប្រជាជនតាមរយៈគោលនយោបាយគាំពារសង្គមស្ម័គ្រចិត្ត។
អំពីមុខសញ្ញាចូលរួមមិនកំណត់អំពីអាយុ ឲ្យតែមានអាយុគម្រប់ ១៥ ឆ្នាំឡើងទៅ (មិនរាប់ មុខសញ្ញាវាល់គាំពារសង្គមចាប់បង្ខំ) នឹងបាន ចូលរួមគាំពារស្ម័គ្រចិត្ត។ អំពីសិទ្ធិនិងផលប្រយោជន៍បានទទួលផលរួមមានរបបចូលនិវត្តន៍និងរបបសម្រាប់បុណ្យសព។ ដូច្នោះមិនចំពោះ តែអ្នកធ្វើសកម្មភាពក្នុងវិស័យរដ្ឋ បណ្ដាក្រុម ហ៊ុនសហគ្រាស ទើបបានទទួលប្រាក់ខែចូល និវត្តន៍ បណ្ដាអ្នកធ្វើពលកម្មសេរីក៏បានទទួល  ប្រាក់ខែចូលនិវត្តន៍ដែរពេលចូលរួមគាំពារសង្គម ស្ម័គ្រចិត្ត។ ជាពិសេស គោលនយោបាយគាំពារសង្គមស្ម័គ្រចិត្តមានផលប្រយោជន៍ពិតប្រាកដចំពោះអ្នកមិនទាន់គ្រប់ ២០ ឆ្នាំវាល់គាំពារ សង្គម ប៉ុន្តែគ្រប់លក្ខណៈអំពីអាយុចូលនិវត្តន៍ (បុរស ៦០ ឆ្នាំ ស្រ្ដី ៥៥ ឆ្នាំ) បានវាល់គាំពារ សង្គមស្ម័គ្រចិត្តម្ដងឲ្យបណ្ដាឆ្នាំដែលនៅខ្វះ (មិន លើសពី ១០ ឆ្នាំ)។ នេះពិតជាលក្ខណៈអាទិ ភាពចំពោះពលករដែលមានបំណងទទួលប្រាក់ ខែចូលនិវត្តន៍ក្រោយពេលអស់អាយុពលកម្ម។
គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ គាំពារសង្គមខេត្ត បានដោះស្រាយច្រើនករណី ពលករចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ដើម្បីបាន បូកពេលវេលាចូលរួមគាំពារសង្គម និងទទួល របបចូលនិវត្តន៍។ ជាក់ស្ដែង ដូចជាករណីរបស់ មីងដាំងធ្វីតៀង កើតថ្ងៃទី ១៣ តុលាឆ្នាំ ១៩៦៤ នៅផ្ទះលេខ ១៣២ អនុសង្កាត់លេខ ៣ សង្កាត់ ទី ៥ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។ មីងដាំងធ្វីតៀងបំពេញការងារនៅស្ថាប័នគាំពារសង្គមខេត្ត ត្រាវិញវាល់គាំពារសង្គម ចាប់បង្ខំបាន ១២ ឆ្នាំ ៥ ខែ។ ដូច្នោះ ពេលវេលាវាល់គាំពារសង្គម ដើម្បី បានគិតទទួលផលប្រាក់ខែចូលនិវត្តន៍របស់មីង ដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៧។ អាស្រ័យ មានគោលនយោបាយ គាំពារសង្គមស្ម័គ្រចិត្ត ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែសីហា ឆ្នាំ ២០២០ មីងតៀងបានចូលរួមគាំពារសង្គមស្ម័គ្រចិត្តតាមរូបភាព ០៣ ខែ ០៦ ខែនិងវាល់ម្ដង ០៦ ឆ្នាំ ១០ ខែ ដើម្បីបានទទួលប្រាក់ខែចូល និវត្តន៍បន្ទាប់ពីខែដែលបានវាល់គ្រប់ ២០ ឆ្នាំ គឺមីង បានទទួលរបបចូលនិវត្តន៍ចាប់ពីថ្ងៃទី ០១ កញ្ញាឆ្នាំ ២០២០ និងបានផ្ដល់ជូនប័ណ្ណគាំពារសុខាភិបាលជាមួយកម្រិតទទួលផលដល់ ៩៥%។
ករណីមួយទៀតគឺមីងឡេធីហ្វែ កើតថ្ងៃទី ១២ តុលា ឆ្នាំ ១៩៦៤ នៅភូមិផ្សារ ឃុំលឺវងីបអាញ់ ស្រុកថ្កូវ ជាកម្មករ បញ្ចូលផលិតផលក្នុងការុង របស់ក្រុមហ៊ុនភាគហ៊ុនអំពៅស្ករត្រាវិញ នៅភូមិ ផ្សារឃុំលឺវងីបអាញ់ ស្រុកថ្កូវ។ មីងហ្វែចូលរួមគាំពារសង្គមចាប់បង្ខំបាន ១៣ ឆ្នាំ (ពីខែតុលា ឆ្នាំ ២០០៦ ដល់ខែកញ្ញាឆ្នាំ ២០១៩) នៅខ្វះ ៧ ឆ្នាំ វាល់គាំពារសង្គមដើម្បីបានទទួលប្រាក់ ខែចូលនិវត្តន៍។ ក្រោយពេលមួយឆ្នាំមិនវាល់គាំពារសង្គម មីងបានណែនាំបន្តចូលរួមគាំពារ សង្គមស្ម័គ្រចិត្តនៅគាំពារសង្គមស្រុកថ្កូវពីខែ កញ្ញាឆ្នាំ ២០២០ ដោយរបៀបវាល់ម្ដង ៧ ឆ្នាំ ដែលនៅខ្វះ (ពីខែកញ្ញាឆ្នាំ ២០២០ ដល់ខែ សីហាឆ្នាំ ២០២៧) និងបានទទួលប្រាក់ខែចូល និវត្តន៍ភ្លាម (ពីថ្ងៃទី ០១ ខែតុលាឆ្នាំ ២០២០) បន្ទាប់ពីខែដែលបានវាល់នោះគ្រប់ ២០ ឆ្នាំចូល រួមគាំពារសង្គមនិងបានផ្ដល់ប័ណ្ណគាំពារសាខា ភិបាល សម្រាប់មុខសញ្ញាចូលនិវត្តន៍ជាមួយ កម្រិតទទួលផល ៩៥%។
ចំពោះករណីមីងត្រឿងធីកេវញី កើតថ្ងៃទី ០១ ខែកក្កដាឆ្នាំ ១៩៦២ នៅភូមិហ្វាហាវ ឃុំភឿក ហាវ ស្រុកចូវថាញ់ ជាកម្មករក្រុមហ៊ុនចំកាត Mannequins ដុងអា តំបន់ច្នៃផលិតតឹងធ្វឹង ខ័ណ្ឌទី ៧ ទីក្រុងហូជីមិញ។ មីង ចូលរួមគាំពារ សង្គមនៅក្រុមហ៊ុនពីខែឧសភាឆ្នាំ ២០០៦ ដល់ ខែកញ្ញាឆ្នាំ ២០១៩ សរុបពេលវេលាចូលរួម ១៣ ឆ្នាំ ៥ ខែ។ ក្រោយពេលសម្រាក់ពីការងារ មួយឆ្នាំ មីងគិតទទួលរបបគាំពារសង្គមតែម្ដងគត់។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យបានការណែនាំ និងអធិប្បាយពន្យល់អំពីគាំពារសង្គមស្ម័គ្រចិត្តនឹងបានបូកបន្ថែមពេលវេលា ដើម្បីទទួលប្រាក់ ខែចូលនិវត្តន៍ មីងក៏បន្តវាល់គាំពារសង្គមនៅការិយាល័យគាំពារសង្គមខេត្តត្រាវិញ ជាមួយ កម្រិត ០៥ លាន ដុងឲ្យ ០៦ ឆ្នាំ ០៧ ខែ ដែល នៅខ្វះ (ពីខែសីហាឆ្នាំ ២០២០ ដល់ខែ កុម្ភៈឆ្នាំ ២០២៧) និងបានទទួលប្រាក់ខែ ចូលនិវត្តន៍ហើយបានផ្ដល់ជូនប័ណ្ណគាំពារសុខាភិបាលកាល ពីថ្ងៃទី ០១ ខែកញ្ញាឆ្នាំ ២០២០។
នេះគ្រាន់តែជាករណីគំរូមួយចំនួនអំពីការចូល រួមគាំពារសង្គមស្ម័គ្រចិត្តដើម្បីសន្សំពេលវេលាទទួលរបបចូលនិវត្តន៍។ចំពោះករណីមីងឡេធីហ្វែមីងត្រឿងធីកេវញីប្រសិនបើបានដឹងអំពីគាំពារសង្គមស្ម័គ្រចិត្តឆាប់ជាងនោះប្រាកដជានឹង មិនដាច់រយាលមួយឆ្នាំចូលរួមគាំពារសង្គមហើយ នឹងបានទទួលប្រាក់ខែចូលនិវត្តន៍មុននេះ មួយ ឆ្នាំម៉្លេះ។ ការបានទទួលប្រាក់ខែចូលនិវត្តន៍នឹង ជាក្ដីរីករាយបានទទួលផលពេលវ័យចាស់ជរានឹងអាចម្ចាស់ការខ្លួនឯងអំពីហិរញ្ញវត្ថុ។ នេះក៏ជា លក្ខណៈអាទិភាព ជាក់ស្ដែងរបស់គោលនយោ បាយគាំពារសង្គមស្ម័គ្រចិត្តដែលបក្ស និងរដ្ឋយើង កំពុងឆ្ពោះទៅដល់ ដើម្បីធានាសុខុមាលភាពសង្គមសម្រាប់ពលករគ្រប់រូប៕
                                                                                                                 ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.