13/12/2021 14:19
កាលពីថ្ងៃទី ០៣ ធ្នូ ស្ថាប័នតម្រូតសើុប អង្កេត នគរបាលខេត្តត្រាវិញ បញ្ជូនសេចក្តីសម្រេចចិត្ត ផ្តើមនីតិវិធីបណ្តឹងរឿងក្តី ផ្តើមនីតិវិធីបណ្តឹងនិងអនុវត្តអាជ្ញាចាប់ឃាត់ឃុំឃាំងបណ្តោះអាសន្នមុខសញ្ញា ឡេធីហ្វា អាយុ ៥៦ ឆ្នាំ នៅភូមិប្រា សាទ ឃុំង្វៀកហ្វា ស្រុកចូវថាញ់ដើម្បីត្រួតពិនិត្យ អំពីបទល្មើសជាប់ចោទបោកប្រាស់រឹបយកទ្រព្យសម្បត្តិឆ្លងតាមរូបភាពលេងតុងទីន។
បានដឹងថា៖ មុខសញ្ញាឡេធីហ្វាចេញមុខធ្វើមេតុងទីនតាំងពីឆ្នាំ ២០០៨ ជាមួយនឹងខ្សែ តុង ទីនពី ២០០.០០០-៥០០.០០០ ដុង។ ក្រោយពីបង្កបានការទុកចិត្តជាមួយនឹងសមាជិកអ្នកលេង មុខសញ្ញាហ្វាបើកបន្ថែមខ្សែតុងទីនជាច្រើនទៀត ដោយមានអ្នកលេងរាប់រយនាក់ចូលរួម។ ដល់ឆ្នាំ ២០១២ មុខសញ្ញាហ្វា បុលប្រាក់ខាងក្រៅ សម្រាប់សាងសង់ផ្ទះ លុះដល់ពេលគ្មាននៅលទ្ធ ភាពសងប្រាក់កម្រៃ និងចំណាយប្រចាំគ្រួសារទៀត មុខសញ្ញាបន្តបើក បន្ថែមខ្សែតុងទីនចូលរួមប្រាក់ពី ៥០០-១ លានដុងជាច្រើនទៀតហើយ ក្លែងក្លាយបន្លំ យកឈ្មោះសមាជិកអ្នកលេងដោយ ខ្លួនឯងដើម្បីកើបតុងទីន និងលក់ដោយបន្លំបណ្តាចំណែកតុងទីន ដើម្បីរឹបយកប្រាក់។ ដល់ចុងឆ្នាំ ២០២០ មុខសញ្ញាហ្វាប្រកាសបែកតុងទីនមិនទាន់បញ្ចប់ ចំនួន ៤៦ ខ្សែជាមួយនឹងអ្នកលេង ១៥០ នាក់ជាសមាជិក។
ឆ្លងតាមការត្រួតពិនិត្យ ស្ថាប័នតម្រូតស៊ើបអង្កេត នគរបាលខេត្ត បានធ្វើច្បាស់ខ្សែតុងទីន ១៥ ខ្សែ បញ្ជាក់បានឡេធីហ្វារឹបយកទ្រព្យសម្បត្តិជាង ៧០៣ លានដុងរបស់អ្នកលេងប្រមាណ ៧០ នាក់ ដោយរបៀបបន្លំជាសមាជិក អ្នកលេង ដើម្បី កើបនិងលក់បន្លំបណ្តាចំណែកតុងទីន អាស្រ័យដោយមុខសញ្ញាហ្វាធ្វើមេតុងទីន។ បច្ចុប្បន្ននេះ ស្ថាប័ននគរបាលកំពុងបន្ត បើកទូលាយត្រួតពិនិត្យករណីរឿង។
តាមការពិនិត្យរបស់ស្ថាប័ននគរបាល បច្ចុប្បន្ននេះ នៅខេត្តត្រាវិញមានមានតុងទីន ១.១២៣ នាក់ ដោយមានខ្សែតុងទីន ៥.៦៩៥ ខ្សែជាមួយនឹងចំនួនប្រាក់លេងប្រមាណ ៩៦៥ ពាន់លានដុង។ ស្ថានភាពបែកតុងទីន ឆ្លៀតឱកាសបង់ប្រាក់តុងទីន ដើម្បីបោកប្រាស់រឹបយកទ្រព្យសម្បត្តិ បង្កគ្រោះថ្នាក់ជាច្រើន។ កន្លងហើយ នគរបាលទទួលបានសំណុំលិខិតថ្កោលទោសបណ្តឹងដែលទាក់ទិនដល់បណ្តាករណីបែកតុងទីនជាច្រើនមានសញ្ញា បោកប្រាស់រឹបយកទ្រព្យបង្កឱ្យអន្តរាយយ៉ាងធំ។ សូមសំណូមពរដល់ប្រជាជនគប្បីប្រុងប្រយ័ត្នពេល ដែលយើងវិនិយោគទៅក្នុងរូបភាព បង់ប្រាក់លេង តុងទីន៕ ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។