09/10/2020 09:05
គិតតាំងពីឆ្នាំ ២០២០ មកទល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ចំនួនមនុស្សទទួលគាំពារសង្គមម្តងប្រមាណ ១១.៣៥៩ នាក់ជាមួយទឹក ប្រាក់ ៣៧២,៣២២ ពាន់លានដុង កើន ៣.១៨២ នាក់ ប្រៀបជាមួយរយៈពេលតែមួយ ចំនួនទឹកប្រាក់ ១៣៥,៧៨២ ពាន់លានដុង។ ការទទួលគាំពារសង្គមម្តងតិចឬច្រើនក៏គង់មានផលប៉ះពាល់ដល់ផលប្រយោជន៍ពលករនៅពេល ក្រោយ៖ ជាមួយចំនួនទឹកប្រាក់តិចតួចដែល ទទួលបានពីគាំពារសង្គមម្តង (គិតជាមធ្យមប្រ ហែល ៣២ លានដុងនៃមនុស្សម្នាក់)បានត្រឹម តែដោះស្រាយបណ្តាតម្រូវការចាំបាច់ចំពោះមុខ មិនវិនិយោគដើម្បីបង្កីនប្រាក់កម្រៃជាមួយចំនួនទឹកប្រាក់ខាងលើ។ ទោះជាដូច្នោះក៏ដោយ ការគួរពិចារណាសំខាន់គឺក្រោយពេលទទួលគាំពារសង្គមម្តង បើសិនពលករនៅតែបន្តធ្វើការនៅតាមបណ្តាស្ថាប័ន អាជីវកម្មថ្មីនឹងត្រូវគិតពេល វេលាវាល់គាំពារសង្គមពីដើមមកវិញ។ ប្រការ នេះ ឥទ្ធិពលយ៉ាងធំធេងដល់ពេលវេលាវាល់គាំពារសង្គម ដើម្បីពលករបានទទួលប្រាក់ខែចូលនិវត្តន៍ក្រោយពេលគ្រប់អាយុតាមកំណត់។ បើសិនពលករមិនទទួលប្រាក់គាំពារសង្គមម្តងនោះ ចំនួនទឹកប្រាក់ និងពេលវេលាវាល់គាំពារសង្គមនឹងរក្សាទុក រួចបូកជាមួយនឹងពេលវេលាខណៈដែលពលករទៅធ្វើការបន្តនៅតាមបណ្តាក្រុមហ៊ុន អាជីវកម្មដទៃទៀត។ ឬក៏ពលករអាចចូលរួមគាំពារសង្គមស្ម័គ្រចិត្ត ដើម្បីបានគិតពេលវេលាចូលរួមគាំពារសង្គមជាបន្តបន្ទាប់ សន្សំចំនួន ឆ្នាំវាល់គាំពារសង្គមដើម្បីទទួលប្រាក់ខែចូល និវត្តន៍ពេលអស់អាយុពលកម្មបានផ្តល់ជូនបណ្ណ គាំពារសុខាភិបាលរហូត ក្នុងរយៈពេលទទួល ប្រាក់ខែចូលនិវត្តន៍ជាមួយកម្រិត ៩៥% ប្រាក់ចំ ណាយព្យាបាលជំងឺ និងនៅទាំងបានទទួលរបប ដទៃជាច្រើនទៀត ដូចជា៖ ឧបភោគសោធន បុណ្យសព ប្រាក់សោធនម្តង ប្រាក់សោធន ជារៀងរាល់ខែ។ល។ជូនញាតិសន្តាន។
ចំពោះគាំពារសុខាភិបាល ពិនិត្យរួម ចំនួនអ្នក ចូលរួមគាំពារជារៀងរាល់ឆ្នាំលើភូមិសាស្រ្តខេត្តកើនគួរឱ្យពណ៌នា។ ប្រការនេះ សឱ្យឃើញថា ប្រជាជនយល់បានពីលក្ខណៈមនុស្សសាស្រ្ត និងផលប្រយោជន៍ជាក់ស្តែងពីបណ្ណគាំពារសុខា ភិបាល។ គិតមកទល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ទូទាំងខេត្តមានអ្នកពិនិត្យព្យាបាលជំ ងឺចំនួន ១.២៦៩.១៩១ លើកនាក់ ជាមួយ ចំនួនប្រាក់ចំណាយពីមូលនិធិគាំពារសុខាភិបាលចំ នួន៤៥៤,៤៧០ពាន់លានដុង។
ករណីមួយចំនួន បានមូលនិធិគាំពារសុខាភិ បាលទូទាត់ប្រាក់ចំណាយខ្ពស់បង្គួរ។ តួយ៉ាង ដូចជាករណីមីងយ៉ីបធីម៉ាយហ្វា កើតឆ្នាំ ១៩៦៣ នៅអនុសង្កាត់លេខ ៣ សង្កាត់លេខ ៦ ទីក្រុង ត្រាវិញ សំណាងមិនល្អកើតជំងឺច្រើនយ៉ាងក្នុងពេលតែមួយ៖ បន្ទាបណាទ្រីឈាមស្រទាប់សម្ពាធ ឈាមកើន ក្រោយវះកាត់ចេញឈាមខួរក្បាល សម្ពាធឈាមខ្ពស់ឥតមូលហេតុ (កើតមានដូច ដើម) ចេញឈាមក្នុងខួរក្បាលចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០ ជាមួយប្រាក់ចំណាយព្យាបាលចំនួន ១០០,៦៦៩ លានដុង។ សំណាងល្អ មីងហ្វាបានចូលរួមគាំពារសុខាភិបាលតាមរូបភាពគ្រួសារ ម៉្លោះហើយបានមូលនិធិគាំពារសុខាភិបាលទូទាត់ ៨០% នៃប្រាក់ចំណាយ សរុបចំនួនប្រាក់បានទូទាត់ ៨០,៥៣៥ លានដុង មីងរួមចំណាយ ២០,១៣៣ លានដុង។
ករណីលោកមាថាច់ស៊ាន កើតឆ្នាំ ១៩៦៥ នៅភូមិជ្រៃធំឃុំង៉ាយស្វៀង ស្រុកថ្កូវត្រូវគ្រេច កញ្ចុំឆ្អឹងត្រគាក (ស្តាំ) ហើមទងបេះដូងស្រាលទាំងពីរបន្ទះចូលពេទ្យព្យាបាលចាប់ពីថ្ងៃទី ៣- ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ជាមួយប្រាក់ចំណាយ ព្យាបាល ៥៧,១១២ លានដុង រួចបានមូលនិធិគាំពារសុខាភិបាលទូទាត់១០០% នៃប្រាក់ចំណាយព្យាបាល ពីព្រោះគាត់បានចូលរួមគាំពារសុខាភិបាលរបស់អាជីវកម្ម។
ករណីប្អូនដ្វងធូហា កើតឆ្នាំ ២០០៣ នៅភូមិ ដំរីឆ្លង ឃុំថាញ់ម៉ី ស្រុកចូវថាញ់ត្រូវបាក់១/៣ខាងក្រោមឆ្អឹងភ្លៅ(ស្តាំ)ចូលពេទ្យកាលពីថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២០ ដល់ថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២០ សរុបប្រាក់ចំណាយព្យាបាល ១៦.៦៣៧.៩៨២ ដុង។ ដោយអាស្រ័យបាន ចូលរួមគាំពារសុខាភិបាលសិស្សនៅសាលា ម៉្លោះហើយករណីរបស់ប្អូនរួមចំណាយតែ ៣,៣២៧ លានដុង ចំនួនក្រៅពីនោះអាស្រ័យគាំពារសុខាភិបាលទូទាត់។
ជាស្ថាប័នអនុវត្តគោលនយោបាយគាំពារ សង្គម គាំពារសុខាភិបាល គាំពារសង្គមខេត្តត្រា វិញបានម្ចាស់ការ សកម្មធ្វើសេនាធិការអនុវត្តការ ងារសុខុមាលភាពសង្គមលើភូមិសាស្រ្តខេត្តឆ្លងតាមរយៈការអនុវត្តន៍ល្អគោលនយោបាយសង្គម គោលនយោបាយសុខាភិបាល។ ទោះជាដូច្នោះ ក៏ដោយ ការដែលប្រជាជនយល់បានផលប្រ យោជន៍ អត្ថន័យ និងភាពសំខាន់របស់គោល នយោបាយគាំពារសង្គម គាំពារសុខាភិបាល គប្បីមានការចូលរួមម៉ឹងម៉ាត់ជាងទៀតរបស់គណៈ កម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ក្នុងការផ្សព្វ ផ្សាយ បំផុសចលនាប្រជាជនចូលរួមគាំពារ សង្គម គាំពារសុខាភិបាល។ ការចូលរួមគាំពារ សង្គម គាំពារសុខាភិបាលបានអនុវត្តតាមគោល វិធីរៀងរាល់ឆ្នាំ និងត្រូវមានវិធានការផ្សព្វផ្សាយអនុវត្តសមស្របជាមួយស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ។
ឆ្នាំ ២០២០ ជាឆ្នាំមានការលំបាកសាកល្បង ច្រើន អាស្រ័យស្ថានភាពអាសន្នរោគកូវីដ-១៩ ទោះបីតិចក្តីច្រើនក្តី ក៏ឥទ្ធិពលដល់សេដ្ឋកិច្ច និង ប្រាក់ចំណូលរបស់ប្រជាជនលើភូមិសាស្រ្តខេត្ត។ ដើម្បីសម្រេចបានកម្រិតផែនការ គាំពារសង្គម ខេត្តត្រាវិញបាន និងកំពុងឆ្លៀតពេលពីកិច្ចចង្អុល ការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានជំរុញមាំដំណោះស្រាយឃោសនាជាច្រើនពីគោលនយោបាយគាំពារសង្គម គាំពារសុខា ភិបាលដល់ប្រជាជនលើភូមិសាស្រ្តខេត្ត៖ បង្កើត បណ្តាក្រុមផ្សព្វផ្សាយ និងបំផុសចលនាប្រជា ជនចូលរួមគាំពារសង្គមស័្មគ្រចិត្ត គាំពារសុខា ភិបាលគ្រួសារ ចុះហត្ថលេខាបែបបទ ផែនការសហការផ្សព្វផ្សាយជាមួយសម្ព័ន្ធពលករខេត្ត សមាគមកសិករ សមាគមសហព័ន្ធនារី បង្កើន ការបើកទូលាយ បណ្តុះបណ្តាលកងជួរដេប៉ូប្រមូលប្រាក់គាំពារសង្គម គាំពារសុខាភិបាល -សហការីផ្សព្វផ្សាយជំរុញមាំបណ្តាសកម្មភាពផ្សព្វផ្សាយ ឆ្លងតាមរយៈបណ្តាមធ្យោបាយព័ត៌មានមហាជន ឃោសនាការបណ្តាញសង្គម ។ល។ រួមចំណែកនាំយកគោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលទៅដល់ប្រជាជន។
ជាមួយការចូលរួមកិច្ចការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាននឹងរួមចំណែក យ៉ាងសំខាន់ដើម្បីផ្នែកគាំពារសង្គមអនុវត្តល្អការ ងារសុខុមាលភាពសង្គមលើភូមិសាស្រ្តឆ្លងតាមរយៈការអនុវត្តន៍គោលនយោបាយគាំពារសង្គម គាំពារសុខាភិបាលដើម្បីឆ្ពោះទៅដល់សុខុមាល ភាពសង្គមសម្រាប់ប្រជាជនគ្រប់រូបតាមគោលការណ៍ គោលនយោបាយគាំពារសង្គម គាំពារ សុខាភិបាលរបស់បក្ស និងរដ្ឋ៕
គិតមកទល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ទូទាំងខេត្ត មានអ្នកចូលរួមគាំពារសង្គម (រាប់ទាំងអ្នកចាប់បង្ខំ និងស័្មគ្រចិត្ត) ចំនួន ៧៩.០៩៩ នាក់សម្រេច ៨៨,០២% ប្រៀបជាមួយផែនការដែលបានប្រគល់ជូន សម្រេចការគ្របដណ្តប់ប្រៀបជាមួយកង កម្លាំងពលកររបស់ខេត្ត ១៤,៤% ថយចុះ ១.០៨៧ នាក់ប្រៀបជាមួយឆ្នាំ ២០១៩។ សរុបអ្នកចូលរួមគាំពារសុខាភិបាល អាស្រ័យគាំពារសង្គមខេត្តគ្រប់គ្រង (រួមទាំងមុខសញ្ញាញាតិសន្តានកងទ័ព) ចំនួន ៩៦៦.២១៤ នាក់ កើន ៥.០៣០ នាក់ប្រៀបជា មួយ ឆ្នាំ ២០១៩ សម្រេច ១០០,៣០% ប្រៀបជាមួយផែនការដែលបានប្រគល់ជូន សម្រេចការគ្របដណ្តបប្រៀបជាមួយចំ នួនប្រជាជនរបស់ខេត្ត ៩៥,៧៤% សម្រេច ៩៩,០៦% ប្រៀបជាមួយកម្រិតដែលគណៈកម្មាធិការប្រជាជនខេត្តប្រគល់ជូន សម្រេច លើស៦,៣៨%ប្រៀបជាមួយកម្រិតផែនការរបស់រដ្ឋាភិបាលប្រគល់ជូន។ ដូច្នេះ បើប្រៀបជាមួយកងកម្លាំងពលករ របស់ខេត្ត ចំនួនអ្នកចូលរួមគាំពារសង្គម គាំពារសុខាភិបាលនៅមានសក្តានុភាពយ៉ាងធំជាមួយអ្នកមិនទាន់ចូលរួម គាំពារ សង្គម ចំនួន ៤៧០.២៥៨ នាក់ អ្នកមិនចូលរួមគាំពារសុខាភិបាលចំនួន ៤២.៩៥៤ នាក់។ នេះជាចំនួនលេខដែលគួរឱ្យព្រួយបារម្ភ និងងាយធ្លាក់ចូលទៅក្នុង «អន្ទាក់ក្រីក្រ» បើសិនមិនចូលរួមគាំពារសង្គម គាំពារសុខាភិបាល៕ ប្រែសម្រួល៖ សម្បត្តិ
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។