06/10/2020 07:48
ទិដ្ឋភាពនៃអង្គសន្និបាត។ រូបថតៈហឺវហីុប
កាលពីថ្ងៃទី ០១ តុលា គណៈបញ្ជាការដ្ឋាន យោធាខេត្តចាត់តាំងសន្និបាតវាយតម្លៃលទ្ធផលធ្វើសកម្មភាពការងារបក្ស ការងារនយោ បាយត្រីមាសទី ៣ ឆ្នាំ ២០២០ និងដាក់ចេញ ទិសដៅភារកិច្ចចុងឆ្នាំ ២០២០។ វរៈសេនីយ៍ឯក ទ្រឿងវុាំងធឹម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ស្នងការនយោបាយនៃគណៈបញ្ជាការដ្ឋានយោធាខេត្តធ្ចើជាអធិបតីអង្គសន្និបាត។
ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ គណៈកម្មា ធិការបក្សបណ្តាស្ថាប័ន អង្គភាព គណៈបញ្ជា ការដ្ឋានយោធាបណ្តាស្រុក ទីក្រុង ទីផ្សាររួម ខេត្តបានដឹកនាំ ចង្អុលការចាត់តាំងផ្សព្វផ្សាយជ្រួតជ្រាបល្អបណ្តាការងារបក្ស ការងារនយោ បាយ។ ក្នុងនោះ ចាត់តាំងរៀនសូត្រជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានសន្និបាតលើកទី ១២ របស់ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២។ ចាត់តាំងអប់រំនយោបាយ ច្បាប់ជូនបណ្តាមុខ សញ្ញាចំនួនទ័ពសម្រេច ៩៨,៥% ។ ផ្សព្វផ្សាយ បណ្តាសកម្មភាពអំណរមហាសន្និបាតប្រឡង ប្រណាំងប្តេជ្ញាឈ្នះទូទាំងកងទ័ពលើកទី ១០ មហាសន្និបាតតំណាងបក្ខភាគយោធាខេត្ត លើក ទី ១១ យោធភូមិភាគលើកទី ១០ កងទ័ព និង បក្ខភាគខេត្តត្រាវិញលើកទី ១១ បំផុសចលនា បូកសរុបប្រឡងប្រណាំងកំពូល ដើម្បីអំណរ អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាបដិវត្តន៍ខែសីហា បុណ្យជាតិ ២ កញ្ញា និងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់។ គណៈចង្អុលការលេខ ៣៥ និងកងកម្លាំងលេខ ៤៧ ពង្រីកល្អសមត្ថ កិច្ច ភារកិច្ច បង្កើនការតស៊ូប្រឆាំងនឹងទស្សនះខុសឆ្គង ព័ត៍មានពឹសពុលនៅលើ បណ្តាញប្រ ព័ន្ធបាលនាយកដ្ឋាននយោបាយយោធភូមិភាគ គណៈឃោសនាអប់រំបក្សខេត្ត ត្រួតពិនិត្យវាយ តម្លៃខ្ពស់។
ប្រការលេចធ្លោនោះគឺ ក្នុងត្រីមាសទី ៣ ពង្រីកបក្ខជនថ្នីបាន ២១០ រូប ក្នុងនោះពង្រីកក្នុងកងកម្លាំងប្រចាំការ ០៩ រូប (គិតតាំងពីដើមឆ្នាំមកដល់ពេលនេះពង្រីកបាន ១១/១០ រូប) កងប្រជាស្វ័យត្រាណបាន ៧៤ រូប(គិតតាំងពីដើមឆ្នាំមកដល់ពេលនេះពង្រីកបាន ១០១/ ១០៦ រូប) កងបម្រុងកំណែនបាន ២៦ រូប(គិតតាំងពីដើមឆ្នាំមកដល់ពេលនេះពង្រីកបាន ៣៤/៤៥ រូប) ចង្អុលការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ (ទទួលជម្លៀសនៅមជ្ឈមណ្ឌលកងវរសេនាធំលេខ ៩២៦ បាន ០៣ លើកជាមួយនឹងចំនួនមនុស្ស ៤៦៨ នាក់) ធានាសុវត្ថិភាព ចាត់តាំងប្រតិបត្តិការសឹកក្រៅបន្ទាយបំពេញការងារប្រជាចលនាជួយប្រជាជនកសាងជនបទថ្មី លើភូមិសាស្ត្រស្រុកថ្កូវ ចូលរួមជួយប្រជាជនជម្នះ ផលវិបាកគ្រោះធម្មជាតិ ជួនផ្ទះមិត្តរួមអាវុធ ០៤ ខ្នង ផ្ទះឧបការគុណ ០១ ខ្នង។ បណ្តាសកម្មភាព “ផឹកទឹកនឹកប្រភព” និងអនុវត្តគម្រោងផែនការការពារបរិស្ថាន ទប់ទល់ជាមួយនឹងអាកាស ធាតុប្រែប្រួលដំណាក់កាល ២០១៩-២០២២ ជូនអំណោយដល់ក្មួយៗជាកូនរបស់កម្មាភិបាល បក្ខជនដែលមានស្នាដៃឆ្នើម ក្នុងការរៀនសូត្រ ចាត់តាំងសួរសុខទុក្ខជំរុញទឹកចិត្តដល់កម្មាភិបាល សមាជិកសមាគមមានស្ថានភាពលំបាកអាស្រ័យដោយជះឥទ្ធិពលអាសន្នរោគកូវីដ-១៩ ជាមួយនឹងចំនួនប្រាក់ជាង ០៥ លានដុង។
ភារកិច្ចចុងឆ្នាំ ២០២០ សហការជាមួយនឹងគណៈកម្មាធិការបក្សមូលដ្ឋានជំរុញសន្ទុះកំណើន ពង្រីកបក្ខជនក្នុងកងកម្លាំងប្រចាំការកងប្រជា ស្វ័យត្រាណ កងបម្រុងកំណែនសម្រេចផែនការ ដាក់ចេញ។ ចាត់តាំងបណ្តាសកម្មភាពអំណរ ឆ្នាំទី ៩០ ទិវាប្រវេណីប្រជាចលនារបស់បក្ស (១៥ តុលាឆ្នាំ ១៩៣០-១៥ តុលាឆ្នាំ ២០២០)។ ចាត់តាំងប្រតិបត្តិការ សឹកក្រៅបន្ទាយដំណាក់ កាលទី ២ នៅស្រុកថ្កូវ សហការជាមួយនឹង គណៈកម្មាធិការបក្សមូលដ្ឋានបន្តអនុវត្តល្អកំណាត់ផ្លូវផ្កាតាមបណ្តោយផ្លូវជាតិលេខ ៥៣។ របាយការណ៍បូកសរុបលទ្ធផល ០៣ ឆ្នាំអុនវត្តការងារ”ប្រតិបត្តិការសឹកក្រៅបន្ទាយធ្វើការងារប្រជាចលនា” ធ្វើសេនាធិការជូគណៈចង្អុលការ “បុណ្យតេតកងទ័ព-ប្រជាជន” នៅស្រុកថ្កូវ។ ចាត់តាំងបណ្តាសកម្មភាពកំពូល “យុវជនកង កម្លាំងប្រដាប់អាវុធមោទនៈឈានក្រោមទង់ បក្ស” អំណរមហាសន្និបាតតំណាងបក្ខភាគ ខេត្តលើកទី ១១ ឈានដល់មហាសន្និបាតទូទាំង ប្រទេសលើកទី ១៣ របស់បក្ស៕
ហឺវហីុប-រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។