06/10/2020 07:59
សន្និបាតកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោធា ។ រូបថតៈ ថាញ់ញ៉ា
កិច្ចការមួយស្ថិតក្នុងចំណោមកិច្ចការយ៉ាងសំខាន់ដែលជម្រើស កោះហៅពលរដ្ឋ បំពេញកាតព្វកិច្ចយោធារបស់ស្រុកកាងឡុងនោះគឺ ការ ងារក្តាប់ខ្ជាប់ប្រភពយុវជនក្នុងនោះ មានកំណត់អាយុបំពេញកាតព្វកិច្ចយោធា។ ចាប់តាំងពីដើម ឆ្នាំ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាបណ្តាថ្នាក់បានសហការជិតដិតជាមួយនឹងបណ្តាផ្នែក បណ្តាមូលដ្ឋានចាត់តាំងក្តាប់ ប្រភពយុវជន ពិនិត្យ ឡើងវិញ យុវជនស្ថិតក្នុងកំណត់អាយុបំពេញ កាតព្វកិច្ចយោធា ដើម្បីបំពេញបន្ថែមទាន់ពេល ឲ្យគ្រប់ប្រភពយុវជន ត្រៀមបម្រុងបណ្តាជំហាន ជម្រើស។ ក្រុមក្រឹក្សាកាតព្វកិច្ចយោធាថ្នាក់ឃុំ សហការជាមួយ នឹងបណ្តាភូមិចុះទៅដល់គ្រួសារដែលមានយុវជនស្ថិតក្នុងកំណត់អាយុដើម្បី ស្វែងយល់អំពីប្រវត្តិរូប ស្ថានភាពគ្រួសារ លក្ខណៈ សេដ្ឋកិច្ច ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការងារ ពិនិត្យសម្រេច។
យើងខ្ញុំមានមុខនៅនឹងពិធីពិនិត្យសម្រេចសំណុំលិខិតបំពេញកាតព្វកិច្ចយោធារបស់ឃុំភឿង ថាញ់ ស្រុកកាងឡុង ហើយបានពិនិត្យឃើញមានបណ្តាសមមិត្តក្នុងគណៈបញ្ជាការដ្ឋានយោ ធាស្រុក សមមិត្តប្រធានក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាឃុំ និងបណ្តាសមាជិកក្រុមប្រឹក្សា កាតព្វកិច្ចយោធាផងដែរ។ ក្រោយពេលដែលសមមិត្តប្រធានការងារកាតព្វកិច្ចយោធាឃុំបានឆ្លងគោលដៅអត្ថន័យ សំណូមពររបស់ពេលធ្វើការនេះ គណៈបញ្ជាការដ្ឋានយោធាឃុំបានឆ្លងបញ្ជីរាយនាមយុវជនគ្រប់រូបដើម្បីទុកឲ្យបណ្តាសមាជិកក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាដាក់ចេញការពិនិត្យសម្រេច។ សមាជិកក្រុម ប្រឹក្សាការងារកាតព្វកិច្ចយោធាម្នាក់ៗបានវិភាគហ្មត់ចត់អំពីសុខភាព កម្រិតវិជ្ជា ប្រវត្តិ រូប យោបាយ ស្ថានភាពគ្រួសារ។ ស្ថិតលើមូលដ្ឋាន នោះ ក្រុមប្រឹក្សាការងារកាតព្វកិច្ចយោ ធាឃុំ បានឯកភាពជម្រើសយុវជនគ្រប់លក្ខណៈទៅបំពេញកាតព្វកិច្ចយោធា ដើម្បីដាក់ទៅក្នុងបញ្ជី ជម្រើស។
លោកង្វៀងវុាំងហីុប ប្រធានគណៈកម្មាធិការ ប្រជាជន ឃុំភឿងថាញ់ ប្រធានក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាឃុំបានឲ្យដឹងថា៖ ក្នុងការងារជម្រើស កោះហៅយុវជនបំពេញកាតព្វកិច្ច យោធា ឃុំតែងអនុវត្តបានត្រឹមត្រូវតាមលំដាប់លំដោយ ធានាវិទ្យា សាស្រ្តដិតដាម ធានាសម ធម៌ ប្រជាធិបតេយ្យ ជម្រើសចំមុខសញ្ញា។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាការងារកាតព្វកិច្ច យោធាក៏ជំរុញមាំការផ្សព្វផ្សាយជ្រួតជ្រាប អប់រំ ច្បាប់ ជម្រើស កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ពិសេសគឺចំពោះបណ្តាសេចក្តីកំណត់ថ្មី មានការទាក់ទិនដល់បញ្ហាសិទ្ធិផល ប្រយោជន៍របស់យុវជន និងគ្រួសារ បណ្តាសេចក្តីកំណត់អំពីការផ្អាកបណ្តោះអាសន្ន លើកលែងកោះហៅបំពេញកាតព្វកិច្ចយោធា។ អា ស្រ័យហេតុនោះ បណ្តាឆ្នាំកន្លងហើយ ឃុំភឿង ថាញ់ តែងសម្រេចបានកម្រិតផែនការប្រគល់ទ័ព។
គិតមកដល់ពេលនេះ ពិតជាមិនទាន់បានប្រគល់ភាគកម្រិតផែនការពិតប្រាកដមែន ប៉ុន្តែ បណ្តាមូលដ្ឋាន នៅលើភូមិសាស្ត្រស្រុកកាង ឡុងតែងមមាញឹកអនុវត្តការងារជម្រើស កោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ពីព្រោះ នេះ គឺជាកិច្ចការចាំបាច់ត្រូវមានពេលវេលាជា ច្រើន កម្លាំងនិងតម្រូវការភាពជាក់លាក់ខ្ពស់ ដើម្បីជម្រើសបានបណ្តាយុវជនធានាសំណូម ពរអំពីសុខភាព កម្រិតវិជ្ជា។
វរសេនីយ៍ឯកបម្រុង ទ្រីញវុាំងណួយ មេបញ្ជា ការរង ប្រធានសេនាធិការដ្ឋាននៃគណៈបញ្ជាការដ្ឋានយោធាស្រុកកាងឡុងបានឲ្យដឹងថា៖ ជាមួយនឹងគោលលំនាំជម្រើសអ្នកណាជាក់អ្នកនោះ ក្រុមប្រឹក្សាការងារកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ក្នុងស្រុកតែងអនុវត្តល្អបណ្តាផ្នែកត្រៀមបម្រុង អនុវត្តបណ្តាផ្នែកតែងបានធានាវិទ្យាសាស្ត្រ ហ្មត់ចត់ជ្រោងលើស្មារតីភារកិច្ច ទទួលបន្ទុកខ្ពស់ ដើម្បីជម្រើសនូវបណ្តាយុវជនគ្រប់លក្ខណៈ មានអត្តចរិត នយោបាយ កម្រិត វិជ្ជា សុខភាពចូលកងជួររបស់កងទ័ព។ គិតមក ដល់ពេលនេះ មាន ១០០% ឃុំ ទីប្រជុំជននៅលើភូមិសាស្ត្រអនុវត្តសម្រេចផ្នែកពិនិត្យសម្រេច សំណុំលិខិតកាតព្វកិច្ចយោធារបស់ពលរដ្ឋ បន្ត ពីនោះបណ្តាមូលដ្ឋាន នឹងបិទប្រកាសបញ្ជីរាយឈ្មោះយុវជននៅ នឹងទីស្នាក់ការគណៈកម្មការ ប្រជាជនបណ្តាភូមិ បណ្តាគ្រួសារ ដើម្បីទុកឲ្យ ប្រជាជនតាមដាន។ ជំហានបន្តគឺបណ្តាឃុំ ទី ប្រជុំជនបន្តការអនុវត្តន៍ការជម្រើសអំពីសុខ ភាពយុវជនគ្រាដម្បូង៕
ប្រែសម្រួល៖ រតនា
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។