19/01/2021 08:44
ផ្គុំដាក់ចរន្តអគ្គិសនីដល់អតិថិជន ។ រូបថត៖ ហ្វីហ្វាង
បន្តចែករំលែកការលំបាកក្នុងការផលិត ធ្វើអាជីវកម្មនិងប្រជុំជីវភាពជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី អាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគកូវីដ-១៩ តាមសេចក្ដីសម្រេចចិត្តលេខ ១៨០/NQ-CP ចុះថ្ងៃទី ១៧ ធ្នូឆ្នាំ ២០២០ របស់រដ្ឋាភិបាលនិងសារលិខិតលេខ ៩៧៦៤ /BCT-ĐTĐ ចុះថ្ងៃទី ១៨ ធ្នូឆ្នាំ ២០២០ របស់ក្រសួងឧស្សាហពាណិជ្ជកម្មក្រុមហ៊ុនអគ្គិសនីត្រាវិញ បានដំណើរការឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនីលើកទី ២ ជូនដល់អតិថិជនក្នុងរយៈកាល ០៣ ខែ (តុលា វិច្ឆិកា និងធ្នូ)។
បណ្ដាអតិថិជនស្ថិតក្នុងក្របខ័ណ្ឌបានបន្ថយតម្លៃអគ្គិសនីបន្ថយប្រាក់អគ្គិសនី មានដូចខាងក្រោម៖ ចំពោះអតិថិជនបានបន្ថយតម្លៃលក់អគ្គិសនី៖ (១) អតិថិជនប្រើអគ្កិសនីសម្រាប់ប្រជុំជីវភាពបានបន្ថយតម្លៃ ១០%។ (២) អតិថិជនជាបណ្ដាមូលដ្ឋានស្នាក់អាស្រ័យនៅទេសចរនិងអតិថិជនមានឃ្លាំងផ្ទុកមុខទំ និញក្នុងដំណាក់បញ្ជូនទៅមកគឺបានកាត់បន្ថយតម្លៃ អគ្គិសនីពីកម្រិតតម្លៃលក់រាយអគ្គិសនីអនុវត្តឲ្យអាជីវកម្មស្មើ កម្រិតតម្លៃលក់រាយអគ្គិសនីអនុវត្តឲ្យបណ្ដាផ្នែកផលិតបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តលេខ ៦៤៨/QĐ-BCT។
ចំពោះអតិថិជនបានបន្ថយប្រាក់អគ្គិសនី (តម្លៃមុនពន្ធដារ) ផ្ទាល់ឲ្យបណ្ដាមូលដ្ឋានបម្រើការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ជាមួយកម្រិតបន្ថយដូចខាងក្រោម៖ (១) កាត់បន្ថយ ១០០% ប្រាក់អគ្គិសនីឲ្យបណ្ដាមូលដ្ឋាន បានប្រើសម្រាប់ជម្លៀស ពិនិត្យជំងឺប្រមូលផ្ដុំអ្នកជំងឺសង្ស័យឬជ្រាបជំងឺកូវីដ-១៩។ (២) បន្ថយ ២០% ប្រាក់អគ្គិសនីឲ្យបណ្ដាមូលដ្ឋានសុខាភិបាលបានប្រើសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺសង្ស័យឬជ្រាបជំងឺកូវីដ-១៩។ (៣) បន្ថយ ២០% ប្រាក់អគ្គិសនីឲ្យបណ្ដា មូលដ្ឋានសុខាភិបាលបានប្រើសម្រាប់ពិនិត្យធ្វើកោសល្យវិច័យព្យាបាលអ្នកជំងឺសង្ស័យឬជ្រាបជំងឺកូវីដ-១៩។
អំពីចំនួនអតិថិជននិងចំនួនប្រាក់បានឧបត្ថម្ភតាមមុខសញ្ញានីមួយៗ៖ (១) ចំពោះអតិថិជនប្រើប្រាស់អគ្គិសនីប្រជុំជីវភាពជួញដូរ៖ មានអតិថិជន ១៥៦.៩៩៨ នាក់បានឧបត្ថម្ភប្រាក់អគ្គិសនី ១៩,៣១១ ពាន់លានដុង។ (២) ចំពោះអតិថិជនជាបណ្ដាមូលដ្ឋានស្នាក់នៅទេសចរនិងអតិថិជនមានខ្លាំងផ្ទុកមុខទំនិញ ក្នុងដំណាក់កាលបញ្ជូនទៅមក៖ មានអតិថិជន ៩៧ នាក់ បានឧបត្ថម្ភបន្ថយប្រាក់អគ្គិសនី ៦៤៦ លានដុង។ (៣) ចំបោះបណ្ដាមូលដ្ឋានបម្រើក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ អាស្រ័យក្រុមហ៊ុនមិនទាន់ទទួលបានបញ្ជីរបស់បណ្ដាស្ថាប័ន សមត្ថកិច្ចរបស់ខេត្តផ្ដល់ឲ្យ ម៉្លោះហើយមិនទាន់គិតដល់ខ្ទង់បន្ថយប្រាក់អគ្គិសនី។ តាមការគ្រោងទុកការងារនេះ នឹងអនុវត្តសម្រេចមុន ថ្ងៃទី ២៨ កុម្ភៈឆ្នាំ ២០២១ ពេលក្រុមហ៊ុនមានតួលេខគ្រប់គ្រាន់។ ចំនួនអតិថិជនបានឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនីគិតមកទល់ពេលនេះមានប្រមាណ ១៥៧.០៩៥ នាក់ជាមួយចំនួនប្រាក់បន្ថយ ១៩,៩៥៧ ពាន់លានដុង (មិនទាន់គិតដល់បណ្ដាមូលដ្ឋានបម្រើបង្ការទប់ស្កាត់អាសន្នរោគកូវីដ ១៩)៕ ហ្វីហ្វាង, ថាច់ហ្វាង
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។