• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ក្រុមហ៊ុនអគ្គិសនីត្រាវិញ៖ សន្និបាតពលករឆ្នាំ ២០២១ និងបូកសរុបការងារផលិតធ្វើអាជីវកម្មឆ្នាំ ២០២០

21/01/2021 14:59

កន្លងហើយ ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងសន្និបាតពលករឆ្នាំ ២០២១ និងបូកសរុបការងារផលិតធ្វើអាជីវកម្មឆ្នាំ ២០២០ ដោយមានការចូលរួមរបស់តំណាងជំនួសមុខឲ្យកម្មាភិបាល បុគ្គលិក ពលករទូទាំងក្រុមហ៊ុន ៦៦២ រូប។

                                          ពិធីជូនអំណោយដល់ក្រុមហ៊ុនអគ្គិសនីខេត្តត្រាវិញ​ ។ រូបថត៖ ហ្វីហ្វាង
          តាមរបាយការណ៍បូកសរុបវាយតម្លៃឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញ បានអនុវត្តសម្រេចល្អបណ្ដាកម្រិតផែនការ ភារកិច្ចតាមផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យ។ អគ្គិសនីពាណិជ្ជផល ទោះបីជះឥទ្ធិពលរបស់មហា សន្នរោគកូវីដ-១៩ ក៏ដោយ ប៉ុន្តែបរិមាណអគ្គិសនីពាណិជ្ជផលអនុវត្តសម្រេចជាង ១,០៨៣ លានគីឡូវ៉ាត សម្រេច ១០០% នៃផែនការប្រគល់ឲ្យកើន ៧,២% ប្រៀបនឹងឆ្នាំ ២០១៩ ប្រភពចំណូលពីការលក់អគ្គិសនីសម្រេច ១.៨៤០ ពាន់លានដុង កើន ៥,៩% ប្រៀបនឹងឆ្នាំ ២០១៩ តម្លៃអគ្គិសនីមធ្យម ១.៦៩៧,៩ ដុង ក្នុង ០១ គីឡូវ៉ាតខ្ពស់ជាង ០២ ដុងក្នុង ០១ គីឡូវ៉ាតបើប្រៀបនឹងផែនការ (១.៦៩៥,៩ ដុង ក្នុង ០១ គីឡូវ៉ាត)។ អំពីការងារធ្វើអាជីវកម្មនិងសេវាកម្មអតិថិជនបានលើកកម្ពស់។ ក្រុមហ៊ុនអនុវត្ត សម្រេច ៦/៦ កម្រិតផែនការអំពី ការទំនាក់ទំនងអេឡិកត្រូ និចសុទ្ធសឹងអនុវត្តសម្រេចនិងសម្រេចលើសផែនការដាក់ចេញ។ សន្ទស្សន៍លេខប្រសព្វជាមួយអគ្គិសនីបានបង្រួញខ្លីនិងអនុវត្តទាបជាងផែនការប្រគល់ឲ្យ។ ឆ្នាំ ២០២០ ក្រុមហ៊ុនទទួលនិងដោះ ស្រាយការអន្ទងអគ្គិសនីបាន ២៨២ សំណង់ពេលវេលាដោះស្រាយ គិតជាមធ្យម ៣,២៧ ថ្ងៃក្នុង ០១ សំណង់ទាបជាង ០,៥៣ ថ្ងៃក្នុង ០១ សំណង់ប្រៀបនឹងផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យ (៣,៨ ថ្ងៃក្នុង ០១ សំណង់)។

           ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនផ្សព្វផ្សាយអនុវត្តទាន់ពេលការកាត់បន្ថយតម្លៃអគ្គិសនីបន្ថយប្រាក់អគ្គិសនីទាំង ០២ លើក គិតជាតម្លៃសរុប ៦៧,៦ ពាន់លានដុងជាមួយពេលវេលាបន្ថយឡើងដល់ ០៦ ខែ លើកទី ១ ជាង ៤៧,៦ ពាន់ លានដុងបានកាត់បន្ថយផ្ទាល់ឲ្យអតិថិជនក្នុងវិក្កយប័ណ្ណចាប់ពីខែមេសាដល់ខែ មិថុនា លើកទី ២ ជាមួយទឹកប្រាក់កាត់ បន្ថយជិត ១៩,៩៦ ពាន់លានដុងចាប់ពីខែតុលាដល់ខែធ្នូ។ ការងារវិនិយោគផ្គត់ផ្គង់អគ្គិសនី លុបបំបាត់ករណីប្រើអគ្គិសនី បន្តកន្ទុយ វិនិយោគអន្ទងខ្សែកម្រិតទាបផ្គុំដាក់នាឡិកាបំបាត់ករណីគ្រួសារប្រើអគ្គិសនីបន្តកន្ទុយមិនសុវត្ថិភាពជូនគ្រួសារប្រជាជន ៦៧១ គ្រួជាមួយតម្លៃ ៥,១ ពាន់លានដុង រួមចំណែកបង្កើនគុណភាពលក្ខឋានលេខ ៤ ស្ដីពីការកសាងជនបទថ្មីឃុំទាំង ៨៥ ឃុំដើម្បីខិតខំឲ្យបានទទួលស្គាល់ឃុំជនបទថ្មីលើកកម្ពស់។ ជាលទ្ធផលចំនួនគ្រួសារមានអគ្គិសនីប្រើប្រាស់សម្រេច ៩៩,១២% សម្រេចលើសកម្រិតផែនការសេចក្ដីសម្រេចចិត្តបក្ខភាគខេត្តដាក់ចេញ (៩៩%) ក្នុងនោះ ចំនួនគ្រួសារនៅជន បទមានអគ្គិសនីប្រើប្រាស់សម្រេច ៩៩,០៨%។ 
       សន្និបាតបានកត់ត្រា ១៨ យោបល់បំពេញពីបណ្ដាអង្គភាពស្ថិតក្រោមឱវាទ ក្នុងនោះ មាន ០២ យោបល់ស្ដីពីការកំណត់បែបបទ ១៥ យោបល់បំពេញក្នុងការ​ងារផលិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុន និង ០១ យោបល់បំពេញឲ្យសកម្មភាពសហជីព។ យោបល់ទាំងនោះ បានគណៈនាយកក្រុមហ៊ុនសហជីពក្រុមហ៊ុនពិនិត្យឆ្លើយ និងតម្រែតម្រង់បំពេញបន្ថែម។ យោងលើមូលដ្ឋាននៃខ្លឹមសារទាំងនោះ តំណាងទាំងអស់បានឯកភាពអនុម័តិឆ្លងសេចក្ដីព្រាងបណ្ដាបែបបទសេចក្ដីកំណត់ទាក់ទងដល់សកម្មភាពផលិតធ្វើអាជីវកម្មរបស់ក្រុមហ៊ុន៕
 
                                                                                                  ហ្វីហ្វាង-ថាច់ហ្វាង

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.