12/01/2021 08:05
ផ្សព្វផ្សាយអំពីរបៀបប្រិតសំចៃអគ្គិសនី ។
អនុវត្តកម្រិតផែនការប្រិតសំចៃអគ្គិសនីឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញប្រិតសំចៃអគ្គិសនីបាន ២៤,៩៣ លានគីឡូវ៉ាត (ផែនការប្រគល់ឲ្យ ២២,៧៩ លានគីឡូវ៉ាត) សម្រេច ១០៩,៤២% នៃផែនការស្មើ ២,៣% នៃចំនួនអគ្គិសនីពាណិជ្ជ ផលឆ្នាំ ២០២០ (១.០៨៣,៧ លានគីឡូវ៉ាត) ស្មើនឹងទឹកប្រាក់ប្រិតសំចៃ ៤២,៣៣ ពាន់លានដុង ក្នុងនោះ បណ្ដាភាគចំណែកសុទ្ធសឹងអនុវត្តប្រិតសំចៃសម្រេចបើប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំ ២០១៩។
សម្រេចបានលទ្ធផលនោះ អាស្រ័យការសហការស្អិតល្មួតរវាងអង្គការមហាជនទាំង ០៥ ក្នុងខេត្ត បំផុតគឺការសហការឧបត្ថម្ភយ៉ាងសកម្ម មានប្រសិទ្ធភាពរបស់ស្ថាប័នឃោសនាការក្នុងខេត្ត៖ កាសែតត្រាវិញ ស្ថានីយវិទ្យុ- ទូរទស្សន៍ត្រាវិញ បណ្ដា ស្ថានីយផ្សាយសំឡេងស្រុកបានសហការផ្សព្វផ្សាយល្អបណ្ដាទម្រង់សមូហភាព បុគ្គលឆ្នើមក្នុងការជ្រោមជ្រែងចូលរួមកម្មវិធីប្រឡងប្រណាំងកម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” ។ ក្រៅពីនោះ ក្រុមហ៊ុនអគ្គិសនីត្រាវិញនៅទាំងផ្សព្វផ្សាយអនុវត្តការងារជាច្រើនទៀត ដូចជា៖ ធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នផែនការនិងរបៀបផ្គត់ផ្គង់អគ្គិសនី ផ្ដល់សច្ចាប័នឲ្យអតិថិជនសំខាន់ៗ ៩៦ នាក់ និងលៃលក ចំនួនអគ្គិសនីប្រើប្រាស់ដល់បណ្ដាស្ថាប័ន អង្គភាពដែលទទួលផលពីថវិការដ្ឋ ១.១៧០ កន្លែង សហការចាត់តាំងពិធីប្រឡង “ស្វែងយល់អំពី របៀបប្រើអគ្គិសនីប្រិតសំចៃនិងមានប្រសិទ្ធភាព” ជូននិស្សិត សមាជិកយុវជនសាលាមហាវិទ្យាល័យត្រាវិញផ្សព្វផ្សាយអំពីរបៀបប្រិតសំចៃអគ្គិសនី ក្នុងកម្មករនិយោជិត ពលករនៃបណ្ដាអាជីវកម្មមានទុនវិនិយោគពីប្រទេសក្រៅ (មណ្ឌលឧស្សហកម្មឡុងឌឹក ក្រុមហ៊ុនចំកាតស្បែកជើងម៉ីផុង) ក្រុមហ៊ុនភាគហ៊ុនកាត់ដេរហុងវៀតក្រុមហ៊ុនភាគហ៊ុនឱសថ TV.PHARM ) កម្មវិធី “គ្រួសារប្រិតសំចៃអគ្គិសនី” កម្មវិធី “ប្រិតសំចៃអគ្គិសនីក្នុងសាលារៀន”។ល។ ទន្ទឹមនឹងនោះ ជំរុញមាំការផ្សព្វផ្សាយ ចលនាអតិថិជនប្រជាជនឲ្យប្រើបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ផ្ដើមពីនោះ រួមចំណែកអនុវត្តសម្រេចកម្រិតផែនការប្រិតសំចៃអគ្គិសនីឆ្នាំ ២០២០។
ឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញដាក់ចេញបណ្ដាវិធីសាស្រ្ដ កម្រិតផែនការប្រិតសំចៃអគ្គិសនីសម្រេច ២,១% នៃចំនួនអគ្គិសនីពាណិជ្ជផលតាមផែនការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគ ខាងត្បូងប្រគល់ឲ្យ៕ ហ្វីហ្វាង-ថាច់ហ្វាង
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។