• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងបង្វិលលេខឈ្នះរង្វាន់ “ដំឡើងកម្មវិធី app ភ្លាមទទួលបានរង្វាន់ផ្ទាល់ដៃភ្លាម”

05/01/2021 13:43

​​​​​​​​​​​                                           វគ្គហ្វឹកហាត់បង្គារពន្លាត់អគិ្គភ័យ ។

​     កាលពីថ្ងៃទី ៣០ ធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងកម្មវិធីបង្វិលឈ្នះរង្វាន់ “ដំឡើងកម្មវិធី app ភ្លាម ឈ្នះរង្វាន់ភ្លាម” សំដៅសំដែងឡើងនូវការរំលឹកគុណរបស់ក្រុមហ៊ុនចំពោះអតិថិជនក្នុងទូទាំងខេត្តត្រាវិញ។
កម្មវិធីនេះ សម្រាប់អតិថិជនកំពុងប្រើប្រាស់អគ្គិសនីនិងសហការលក់ទិញអគ្គិសនីនៅមានប្រសិទ្ធភាពនិងដល់ព្រមដោយលក្ខណៈ ០២ យ៉ាងខាងក្រោម៖ បានដំឡើងនិងកំពុងប្រើប្រាស់បណ្ដាញ app ហ្សាឡូ ថែទាំអតិថិជនឬក៏ប្រើទាំងកម្មវិធី app របស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងលើទូរស័ព្ទចល័តនិងដំឡើងកម្មវិធី app ហ្សាឡូថែទាំអតិថិជនឬក៏ទាំងកម្មវិធី app ទាំងពីររបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងលើទូរស័ព្ទចល័តក្នុងរយៈពេលប្រព្រឹត្តឡើងកម្មវិធីលើកទឹកចិត្ត។
      រង្វាន់រួមមាន៖ រង្វាន់លេខមួយ ០១ រង្វាន់ តម្លៃ ១០ លានដុង រង្វាន់លេខពីរ ០៥ រង្វាន់ (ក្នុង មួយរង្វាន់តម្លៃ ០៥ លានដុង) រង្វាន់លេខបី ១០ រង្វាន់ (ក្នុងមួយរង្វាន់តម្លៃ ០២ លានដុង) និងរង្វាន់លើកទឹកចិត្ត ១៥ រង្វាន់ (ក្នុងមួយរង្វាន់តម្លៃ ០១ លានដុង) សរុបតម្លៃនៃរង្វាន់ទាំងអស់ ៧០ លានដុង។ ជាមួយរបៀបបង្វិលលេខដោយចៃដន្យលេខកូដរបស់អតិថិជនចូលរួមជាលទ្ធផលមាន អតិថិជន ៣១ នាក់មានសំណាងល្អឈ្នះរង្វាន់ រួមមាន៖ រង្វាន់លេខមួយបានទៅអតិជនថាច់ស៊ើងកេវ នៅភូមិក្នក ឃុំសុងឡុក ស្រុកចូវថាញ់។ តាមផែនការ នៅថ្ងៃទី ០៨ ខែមករាឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញនឹងចាត់តាំងពិធីជូនរង្វាន់ ដល់អតិថិជនដែលឈ្នះរង្វាន់។
     នេះជាសកម្មភាពមួយក្នុងបណ្ដាសកម្មភាពរំលឹកគុណអតិថិជនដែលក្រុមហ៊ុនអគ្គិសនីត្រាវិញបានផ្សព្វផ្សាយក្នុងពេលកន្លង។ ការកសាងកម្មវិធីថែទាំអតិថិជនលើទូរស័ព្ទចល័តនិងទំព័រ វ៉ែបសៃថែទាំអតិថិជនលើបណ្ដាញហ្សាឡូរបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងសំដៅបង្កភាពស្និទ្ធស្នាលដល់អតិថិជនក្នុងការតាមដានព័ត៌មានអំពីតម្លៃ អគ្គិសនី ព័ត៌មានអំពីសន្ទស្សន៍លេខបកតិទិនផ្អាកបន្ថយការផ្គត់ផ្គង់អគ្គិសនី ឆែកមើលវិក្កយបណ្ណអេឡិកត្រូនិកស្ថានភាពប្រើប្រាស់អគ្គិសនីរបស់អតិថិជនក្នុងខែ។ល។ ក្រៅពីនោះ អតិថិជននៅទាំងអាចអនុវត្តការឆែកមើល ព័ត៌មានអំពីតម្លៃអគ្គិសនីណែនាំប្រើប្រាស់អគ្គិសនីប្រិតសំចៃនិងបណ្ដាសកម្មភាពទាក់ទងដល់ផ្នែកអគ្គិ សនី៕
អគ្គិសនីទីក្រុងត្រាវិញចាត់តាំងសមយុទ្ធរបៀបបង្ការពន្លត់អគ្គិភ័យសង្រ្គោះជនរង គ្រោះឆ្នាំ ២០២០

                                 សង្រ្គោះជនរងគ្រោះ ។

     ដើម្បីបង្កើនការយល់ដឹងអំពីការងារបង្ការពន្លត់ការឆេះផ្ទុះ សង្រ្គោះជនរងគ្រោះកាលពីថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ អគ្គិសនីទីក្រុងត្រាវិញសហការជាមួយការិយាល័យតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះចាត់តាំងធ្វើសមយុទ្ធការងារបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ។ អញ្ជើញចូលរួមមានសមាជិក ៤៦ នាក់ជាកម្មាភិ បាល បុគ្គលិកអគ្គិសនី ក្នុងនោះមានសមាជិកក្រុមបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ ១៨ នាក់របស់អគ្គិសនីទីក្រុងត្រាវិញនិងតំណាងការិ យាល័យតម្រួតបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះនគរបាលខេត្តត្រាវិញ។
     ជាមួយរបៀបសន្មតបានដាក់ចេញ បណ្ដាកងកម្លាំងដែលបានប្រគល់ភារកិច្ចបានអនុវត្តម៉ឹងម៉ាត់បណ្ដាខ្លឹមសារតាមសាច់រឿងការងារវិនិច្ឆ័យរបស់កងកម្លាំងបង្ការពន្លត់អគ្គិភ័យមូលដ្ឋានឆ្លើយតបតាមសំណូមពរ។ បណ្ដាឧបករណ៍សម្រាប់បង្ការ ពន្លត់អគ្គិភ័យធ្វើសកម្មភាពធម្មតានិងមានប្រសិទ្ធភាព។
     ក្នុងអង្គប្រជុំដកពិសោធន៍ ការិយាល័យតម្រួតបង្ការពន្លត់អគ្គិភ័យនគរបាលខេត្តត្រាវិញ បាន វាយតម្លៃខ្ពស់ការងារ ត្រៀមបម្រុងនិងដំណាក់កាលធ្វើសមយុទ្ធរបស់អគ្គិសនីទីក្រុងត្រាវិញតាំង ពីការងារកសាងផែនការធ្វើសមយុទ្ធដល់ការងារត្រៀមបម្រុងមូលដ្ឋានសម្ភារដើម្បីឆ្លើយតបតាមសំណូមពរធ្វើសមយុទ្ធដល់កម្មាភិបាល បុគ្គលិក ចូលរួមម៉ឹងម៉ាត់មានគុណភាពនិងសម្រេចបានលទ្ធផលខ្ពស់។
     ការងារធ្វើសមយុទ្ធបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះជាសកម្មភាពមួយជាប្រចាំរបស់អគ្គិសនីទីក្រុងត្រាវិញ សំដៅបង្កើនការយល់ដឹងអំពីការបង្ការពន្លត់អគ្គិភ័យនិងយល់ច្បាស់អំពីកត្តាសំខាន់នៃការងារបង្ការ ពន្លត់អគ្គិភ័យ ផ្ដើមពីនោះបង្កើនស្មារតីប្រុងប្រយ័ត្ន ម្ចាស់ការនិងចាត់ តាំងបង្ការពន្លត់អគ្គិភ័យទាន់ពេល មានប្រសិទ្ធភាពប្រសិនបើកើតមានករណីជាបន្ទាន់ ៕​        ហ្វីហ្វាង-ថាច់ហ្វាង

 

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.