• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សន្តិសុខ-ការពារប្រទេស

កំពង់ផែត្រីឌិញអាង៖ ពង្រីកតម្លាភាព លើកកម្ពស់តម្លៃសេដ្ឋកិច្ចសមុទ្រ

19/01/2021 08:28

ដោយកំណត់កត្តាសំខាន់អំពីសេដ្ឋកិច្ចសមុទ្ររបស់ខេត្ត ផ្ដើមពីប្រភពទុនជាច្រើនខេត្តបាន វិនិយោគបើកទូលាយបង្កើនកម្រិតសន្សឹមៗដល់ឆ្នាំ ២០២០ កំពង់ផែត្រីឌិញអាង ស្រុកថ្កូវ បានបង្កើនកម្រិតបើកទូលាយដូចបច្ចុប្បន្នសំដៅបម្រើតម្រូវការបោះយុទ្ធការកប៉ាល់ នាវា ផ្គត់ផ្គង់សេវាភ័ស្តុភារបរនេសាទជូនដល់នេសាទករ។ បណ្ដាឆ្នាំកន្លង កំ ពង់ផែត្រីឌិញអាងមិនបង្អង់រីកចម្រើន ក្លាយជាមជ្ឈមណ្ឌលរបរនេសាទរបស់ខេត្តត្រាវិញនិងតំបន់រួមចំណែក​ពង្រីកសេដ្ឋកិច្ចរបស់មូលដ្ឋាន។

                              នេសាទករដឹកនាំទំនិញ និងប្រមូលបណ្តាជលផលនៅកំពង់ផែឌិញអាង ។ រូបថត៖ ង៉ុកស្វង

     តាមលោក​ ង្វៀងវុាំងង៉ង នាយកគណៈគ្រប់​គ្រងកំពង់ផែត្រីឌិញអាង៖ អំពីទ្រង់ទ្រាយកំពង់ផែត្រីឌិញអាងនៅតូច បើប្រៀបជាមួយនឹងកំពង់ ផែត្រីដទៃក្នុងតំបន់ (កំពង់ចត់កប៉ាល់ប្រមាណតែ ៣៥០ ម៉ែត្រ) ប៉ុន្តែចំនួនកប៉ាល់ នាវាចូលកាន់កំ ពង់ផែច្រើនបង្គួរ មិនត្រឹមតែកប៉ាល់របស់នេសាទករនៅបណ្ដាខេត្តតីណាមបូនៅទាំងមានកប៉ាល់មកពីខេត្តនានាទៀត៖ បិញឌិញ ក្វាងង៉ាយ ភូអៀន ខាញ់ហ្វា បារៀ-វុងតាវ។ ប្រព័ន្ធប្រមូលទិញគ្រឿងសមុទ្រនៅនឹងកំពង់ផែល្អ សេវាភ័ស្តុភារបរនេ សាទធានាបម្រើនេសាទករមានតម្លៃសមស្របបំផុតគឺមុខទំនិញទឹកកក ម៉្លោះហើយកប៉ាល់ជាច្រើនមកបោះយុទ្ធការនៅទី នេះ។ បណ្ដាផលិតផលគ្រឿងសមុទ្រនៅនឹងកំពង់ផែបានឈ្មួញប្រមូលទិញនាំយកទៅបណ្ដាខេត្ត៖ កៀងយ៉ាង តៀនយ៉ាង ដុង ណាយ បារៀ-វុងតាវ ផ្សារដើមទងបិញដៀង (ទីក្រុងហូជីមិញ) ។ល។
     នេសាទករឡេថាញ់ផុង (នៅខេត្តបេនត្រែ) ទើបមកបោះយុទ្ធការកំពង់ផែ ក្រោយពេលលក់គ្រឿងសមុទ្របានជិត ០៣ តោន បម្រុងជួសជុលនេសាទករដើម្បីបន្តចេញទៅសមុទ្របានឲ្យដឹង៖ កប៉ាល់របស់ខ្ញុំប្រវែង ១២ ម៉ែត្រ មិនធំពេក ម៉្លោះ ហើយងាយចូលបោះយុទ្ធការនៅកំពង់ផែនេះ។ ទៅប្រកបរបរនេសាទច្រើនឆ្នាំកន្លង ភាគច្រើនខ្ញុំមកបោះយុទ្ធការនៅទីនេះអាស្រ័យងាយចូល ហើយងាយលក់គ្រឿងសមុទ្រទៀតផង។ រយៈពេលប្រមាណ ១០ ថ្ងៃ កប៉ាល់ខ្ញុំចូលបោះយុទ្ធការម្ដង ស្គាល់ឈ្មួញលក់គ្រឿងសមុទ្របានឆាប់ រហ័សម្យ៉ាងទៀតនៅទីនេះមានបណ្ដាសេវាចាំបាច់ស្រាប់សម្រាប់ទៅសមុទ្រ ម៉្លោះហើយពេលចូលលក់គ្រឿងសមុទ្រទុកពេលវេលាឲ្យបងប្អូនសម្រាក ០១ ថ្ងៃ យកប្រេង ទឹកកក ចំណីបន្តដំណើរទៅនេសាទទៀត។
    អាស្រ័យដោយមានការងាយស្រួលសកម្មភាពរបស់កំពង់ផែត្រីឌិញអាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ជាពិសេស ចាប់ពីពេលផ្លូវសម្រាប់កប៉ាល់មានចំណុះធំចូលមកកាន់ទន្លេបាសាក់ដាក់ឲ្យប្រើប្រាស់ (ឆ្នាំ ២០១៦) មកទល់ពេលនេះ ចំនួនកប៉ាល់ នាវាមកបោះយុទ្ធការនៅកំពង់ផែនេះកាន់តែច្រើនអាស្រ័យមានការងាយស្រួលបំផុត​ គឺពេលវេលាចូលកាន់កំពង់​ផែបានបង្រួញខ្លីនិងកប៉ាល់ចូលកាន់កំពង់ផែធានាសុវត្ថិភាព។ឆ្នាំ ២០១៧ មានពេលខ្លះ​កប៉ាល់ចូលកាន់កំពង់ផែនេះជិត ២០០ គ្រឿងក្នុង ០១ ថ្ងៃ បរិមាណជលផលគ្រឿងសមុទ្របាននាំមកតាមកប៉ាលឡើងដល់ ២៥.០០០ តោនក្នុង ០១ ឆ្នាំ។
     បានដឹងថា បណ្ដាសេវាភ័ស្តុភារបរនេសាទនៅកំពង់ផែធានាគ្រប់បម្រើឲ្យនេសាទករចេញទៅសមុទ្រជាមួយតម្លៃសមស្រប បំផុតគឺទឹកកក ម៉្លោះហើយនេសាទករជាច្រើនមកចត់នៅកំពង់ផែនេះ។ ទន្ទឹមនឹងនោះ ប្រព័ន្ធប្រមូលទិញ បត់បែងអនុវត្តល្អ ធានាគុណភាពមុខទំនិញ។ លោកង្វៀងវុាំងង៉ងឲ្យដឹងបន្ថែម៖ កំពង់ផែត្រីឌិញអាងទាក់ទាញកប៉ាល់ជាច្រើនមកទីនេះ បង្កលក្ខណៈងាយស្រួលឲ្យរបរនេសាទរបស់ខេត្តរីកចម្រើនស្ថិរភាព។ក្រៅពីសកម្មភាពធ្វើនេសាទប្រមូលទិញសកម្មភាពច្នៃនិង សេវាភ័ស្តុភារបរនេសាទក៏រីកចម្រើនខិតខំក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋាន។ ថ្វីត្បិតដូច្នោះក្ដី ០២ ឆ្នាំមកអាយនេះ ផ្លូវសម្រាប់កប៉ាល់មានចំណុះធំចូលកាន់ទន្លេបាសាក់ត្រូវសះ កប៉ាល់ធំៗចូលកាន់កំពង់ផែពិបាកជាងមុន គួបផ្សំជា មួយនឹងទ្រង់ទ្រាយកំពង់ផែតូចបង្គួរ ម៉្លោះហើយចំនួនកប៉ាល់ចូលចត់តិចជាង។ ឆ្នាំ ២០១៩ បរិមាណជលផលគ្រឿងសមុទ្រនៅទីនេះសម្រេចបានតែ ១៧.០០០ តោន ឆ្នាំ ២០២០ ថយចុះនៅតែ ១៥.០០០ តោន។ ទន្ទឹមនឹងនោះ ផ្លូវចូលកាន់កំពង់ផែនិងតំបន់បោះយុទ្ធការជម្លៀសព្យុះត្រូវសះកប៉ាល នាវាចេញចូលកាន់កំពង់ពិបាកជាងមុន កប៉ាល់មានចំណុះធំត្រូវរង់ចាំ ពេល ជំនោរទឹកឡើងខ្ពស់ទើបចូលកាន់កំពង់ផែបាន។ ពេលខ្លះកប៉ាល់ធំៗចូលចត់កំពង់ផែច្រើន បណ្ដាលឲ្យកកស្ទះពីក្រៅកំពង់ផែញុាំងឲ្យជះឥទ្ធិពលដល់គុណភាពមុខទំនិញគ្រឿងសមុទ្ររបស់នេសាទករ។ អាស្រ័យហេតុនោះ មន្ទីរកសិកម្មនិង អភិវឌ្ឍន៍ជនបទបានធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនខេត្តបង្កើនកម្រិតបើកទូលាយកំពង់ផែត្រីឌិញអាង។ កាល ពីខែតុលាឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនខេត្តបានផ្ដល់សច្ចាប័ន គោលការណ៍វិនិយោគគម្រោងការវិនិយោគកសាងបង្កើនកម្រិតបើកទូលាយកំពង់ផែត្រីឌិញអាងគួបផ្សំជាមួយ នឹងតំបន់ជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទត្រីច្រកឌិញអាង ស្រុកថ្កូវ សរុបថវិកាវិនិយោគជិត ២៩៣ ពាន់លានដុង ក្នុងនោះ ទុនរបស់មជ្ឈិម ២៦៤ ពាន់លានដុង ក្រៅពីនោះ គឺប្រភព ទុនរបស់មូលដ្ឋាន។ ពេលគម្រោងការបានអនុវត្តសម្រេចនឹងបង្កលក្ខណៈឲ្យកំពង់ផែ ត្រីឌិញអាងបន្តរីកចម្រើនស័ក្ដិសមជាមជ្ឈមណ្ឌលរបរនេសាទត្រីរបស់ខេត្តត្រាវិញនិងតំបន់។ ម្យ៉ាងទៀតជួយឲ្យបណ្ដាកប៉ាល់ នាវាចូលបោះយុទ្ធការសុវត្ថិភាពពេលមានខ្យល់ព្យុះកើតឡើង។

                                              កំពង់ផែត្រីឌិញអាង ។  រូបថត៖​ ថាច់ហ្វាង
     គណៈគ្រប់គ្រងកំពង់ផែត្រីឌិញអាងតែងយកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបរិមាណផល ធានាកំណត់អំពីការដឹកនាំមុខទំនិញចេញចូលនៅនឹងកំពង់ផែសំដៅបញ្ជាក់បានតម្លៃ គុណភាពធានាសុវត្ថិភាពអនាម័យគ្រឿងបរិភោគជលផលបម្រើដល់ទីផ្សារ។ អាស្រ័យហេតុនោះ ការត្រួតពិនិត្យកប៉ាល់ចេញចូលកាន់កំពង់ ត្រួតពិនិត្យបរិមាណជលផលឆ្លងកំពង់ផែ ត្រួតពិនិត្យជម្នះនឹងការទាក់ទាញជលផលខុសច្បាប់មិនតាមកំណត់ និងរកប្រភពជលផលពីការទាញយកផល។ល។ បានអនុវត្តល្អជាង។ នៅពេលខាងមុខគណៈគ្រប់គ្រងកំពង់ផែត្រីឌិញអាងនឹងបង្កើនការត្រួតពិនិត្យសកម្មភាពទាញយកផល ធ្វើនេសាទគ្រឿងសមុទ្រអប់រំច្បាប់ដល់នេសាទករដើម្បីជួយឲ្យនេសាទករបង្កើនការយល់ដឹងក្នុងការទាញយកផលធ្វើនេសាទ ត្រូវតាមច្បាប់កំណត់និងធានាអនាម័យ សុវត្ថិភាពអាហារចំពោះបណ្ដាផលិតផលដែលបាននេសាទ។ ផ្ដើមពីនោះ បង្កើនបរិ មាណផល ជលផលនេសាទនិងតម្លៃមុខទំនិញ ជលផលរបស់ខេត្ត បង្កើតជាផលិតផលធានាគ្រប់បម្រើឲ្យការប្រើប្រាស់និងសម្រេចសម្បទានីហរ័ណតាមកំណត់៕       ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ការងារប្រជាចលនានៅតំបន់ជនរួមជាតិខ្មែរ

គណៈប្រតិភូការងារយោធភូមិភាគទី ៩ ត្រួតពិនិត្យការងារត្រៀមបម្រុងហ្វឹកហ្វឺននៅខេត្តត្រាវិញ

សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។

  • ជំរុញមាំការផ្សព្វផ្សាយថែទាំសុខភាពក្នុងតំបន់ជនរួមជាតិខ្មែរ
  • នគរបាលឃុំឡុងហ៊ីបអនុវត្តល្អការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់
  • ធានាសុវត្ថិភាពចរាចរណ៍ក្នុងបណ្ដាថ្ងៃអំណរនិទាឃរដូវ
  • នគរបាលខេត្តត្រាវិញ៖ ធានាស្ថិរភាពសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យតេត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.