13/11/2020 07:26
វរសេនីយ៍ឯកដូហឺវឡុក ។
សួរ៖ សូមសមមិត្តឲ្យដឹងអំពីទស្សនៈរបស់ខ្លួនអំពីឈ្មោះហៅ ការគិតឃើញទូទៅ “ការពារព្រំដែន” និងវិសាលភាពកែទម្រង់របស់សេចក្តីព្រាងច្បាប់គារពារព្រំដែនវៀតណាម?
វរសេនីយ៍ឯកដូហឺវឡុក៖ មុនដម្បូង ខ្ញុំសូមឯកភាពខ្ពស់ជាមួយនឹងបណ្តាឯកសារបក ស្រាយរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋ សភា រក្សាខ្ជាប់ឈ្មោះហៅរបស់ច្បាប់គឺ “ច្បាប់ ការពារព្រំដែនវៀតណាម” ដែលបានកំណត់នៅនឹងសេចក្តីសម្រេចចិត្តលេខ ៣៣-NQ/TW ចុះថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០១៨ របស់ការិយាល័យ នយោបាយ ស្តីអំពីយុទ្ធសាស្ត្រការពារព្រំដែនជាតិ។ ការគិតឃើញទូទៅអំពី “ការពារព្រំដែន” ដែលបានបណ្តាស្ថាប័នពិនិត្យវាយតម្លៃ និង ពង្រៀងព្រាងទទួលយក កែទម្រង់ជាក់ស្តែង ដូចជា៖ “ការពារព្រំដែនគឺជាគម្រោងប្លង់ធំរបស់ បណ្តាសកម្មភាព វិធីសាស្ត្រការពារអំពីឯករាជ្យ អធិបតេយ្យភាព ឯកភាពទូទាំងដែនដីរបស់ មាតុភូមិ និងធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនដោយកម្លាំងមួនពូកែចម្រុះរបស់ទូទាំងប្រជាជាតិ”។
តាមខ្ញុំគិតឃើញទូទៅខាងលើបានធានាសម ស្របទស្សនៈរបស់បក្ស និងសេចក្តីកំណត់របស់ បណ្តាច្បាប់ផ្សេងៗ។
សួរ៖ វរសេនីយ៍ឯកវាយតម្លៃយ៉ាងណាអំពីខ្លឹមសារភារកិច្ចការពារព្រំដែន និងកងកម្លាំងអនុ វត្តភារកិច្ចការពារព្រំដែនដែលបានកំណត់ក្នុងសេចក្តីព្រាងច្បាប់ការពារព្រំដែនវៀតណាម?
វរសេនីយ៍ឯកដូហឺវឡុក៖ ភារកិច្ចកងទ័ពការ ពារព្រំដែនគឺការទទួលបន្ទុករួមរបស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម យោងតាមមាត្រា ទី ៦ សេចក្តីព្រាងច្បាប់ការពារព្រំដែនវៀតណាម ក្រៅពីបណ្តាស្ថាប័ន អង្គការចាត់តាំង អង្គភាពកងកម្លាំងប្រដាប់អាវុធឈរជើងធ្វើសកម្មភាពនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែនចេញនៅមាន បណ្តាស្ថាប័នបញ្ជាការ ចង្អុលការផ្ទាល់របស់ ស្ថាប័ន អង្គការចាត់តាំងអង្គភាពកងកម្លាំងប្រដាប់អាវុធប្រជាជននៅតំបន់ព្រំដែនច្រកទ្វារ ប្រ ការនេះវាសមស្របណាស់។ ហេតុដូច្នោះនេះគឺជាមូលដ្ឋានសម្រាប់កំណត់របប គោលនយោ បាយសម្រាប់ឲ្យកងកម្លាំងគ្រប់រូប។ ដោយឡែក តែរូបខ្ញុំ និងកងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ត្រាវិញសង្ឃឹមថាបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល យកចិត្តទុកដាក់ គប្បីមានបណ្តាគោលនយោបាយពិសេសសម្រាប់កងកម្លាំងស្នឹង ជំនាញការ អនុវត្តភារកិច្ចការពារព្រំដែន បង្កលក្ខណៈល្អបំផុតដើម្បីកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនបានលំនឹងចិត្តអនុវត្តសម្រេចល្អភារកិច្ចបេសកម្មការពារអធិបតេយ្យភាពដែនដី សន្និសុខសណ្តាប់ធ្នាប់ព្រំដែនជាតិ។
សួរ៖ សូមជម្រាបវរសេនីយ៍ឯក នៅមានយោបល់ផ្សេងអំពីតួនាទីរបស់កងកម្លាំងអនុវត្តភារកិច្ចការពារព្រំដែន ក្នុងនោះ ដែលមានបញ្ហា ធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនៅតំបន់ ព្រំដែន ច្រកទ្វារព្រំដែន។ តាមទស្សនៈរបស់ វរសេនីយ៍ឯកយល់ឃើញបញ្ហានេះដូចម្តេចខ្លះ?
វរសេនីយ៍ឯកដូហឺវឡុក៖
អំពីផ្នែកខាងគតិយុត្តិ សេចក្តីព្រាងច្បាប់ការ ពារព្រំដែនវៀតណាមបានកំណត់កងទ័ពការពារ ព្រំដែនធ្វើជាអធិបតី សហការជាមួយ នឹងបណ្តា ស្ថាប័ន អង្គការចាត់តាំង រក្សាខ្ជាប់សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែនតាមសេចក្តីកំណត់របស់ច្បាប់។ កងទ័ពការពារព្រំដែនអនុវត្តភារកិច្ច សិទ្ធិអំណាច លើវិស័យនីមួយៗ ក្របខ័ណ្ឌនៅភូមិសាស្ត្រឃុំ សង្កាត់ ទីប្រជុំជនភ្ជាប់ជាមួយនឹងខ្សែបន្ទាត់ព្រំដែនជាតិលើដីគោក លើសមុទ្រ និងច្រកទ្វារព្រំដែនអាស្រ័យដោយក្រសួងការពារជាតិគ្រប់គ្រងដែលបានបញ្ជាក់កំណត់ក្នុងបណ្តាសន្ធិសញ្ញាអន្តរជាតិ និងសេចក្តីកំណត់របស់ច្បាប់វៀតណាម។ ដូច្នោះគ្មានការផ្គងលើគ្នាជាមួយនឹងភារកិច្ចរបស់ កងកម្លាំងផ្សេងៗក្នុងការធ្វើសកម្មភាពនៅតំបន់ ព្រំដែន និងច្រកទ្វារព្រំដែន។
អំពីចំណុចជាក់ស្តែង ហាក់ដូចជាតំបន់ព្រំ ដែនរបស់ប្រទេសយើងសុទ្ធតែមានភូមិសាស្ត្រឧបសគ្គលំបាក លក្ខណៈអាកាសធាតុស្មុគ្រស្មាញ លំបាកច្រើន។ ការងាររក្សាខ្ជាប់សន្តិសុខសណ្តាប់ ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់នេះមានលក្ខណៈ ផ្សេងៗគ្នាបើប្រៀបធៀបជាមួយនឹងបណ្តាភូមិភាគក្នុងតំបន់ ដែលត្រូវបានដាក់ក្នុងភាពទំនាក់ ទំនងធំជាមួយ នឹងភារកិច្ចការពារអធិបតេយ្យភាពដែនដីភ្ជាប់ជាមួយនឹងរវាងការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។
ជាមួយនឹងកងកម្លាំងទទួលបន្ទុកជំនាញមាន ក្រឹត្យក្រមវិន័យខ្ពស់ កន្លងហើយ កងកម្លាំងកងទ័ពការពារព្រំដែនតែងធ្វើជាតួនាទីស្នូលក្នុងបណ្តា សកម្មភាពត្រួតពិនិត្យព្រំដែន ធានាសន្និសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន ត្រដាងឡើងជាក់ច្បាស់បំផុតក្នុងស្ថានភាពមហាអាសន្នរោគកូវីដ-១៩ ក៏ដូចជាក្នុងភារកិច្ចត្រួតពិនិត្យបង្ការប្រឆាំងនឹងបណ្តា សកម្មភាពឧក្រឹដ្ឋជនគ្រឿងញៀន បង្ការប្រឆាំង នឹងគ្រោះធម្មជាតិ ស្វែងរកសង្រ្គោះ។
ជាមួយនឹងបណ្តាមូលហេតុខាងលើ ការប្រគល់ឲ្យកងទ័ពការពារព្រំដែនអនុវត្តតួនាទីជាស្នឹង ទទួលបន្ទុកជំនាញ ធ្វើជាអធិបតីគឺជាប្រការត្រឹម ត្រូវបំផុត៕
យុទ្ធជនកងទ័ពការពារព្រំដែនខិតខំអនុវត្តសម្រេចល្អភារកិច្ច ។
សប្តាហ៍កន្លងហើយ គណៈប្រតិភូការងារយោធភូមិភាគទី ៩ អាស្រ័យដោយឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងតៀង មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធានគណៈប្រតិភូការងារអញ្ជើញមកត្រួតពិនិត្យការងារហ្វឹកហ្វឺនប្រយុទ្ធដើមឆ្នាំ ២០២៥ នៅ នឹងបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។