• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អស់ពីចិត្តក្នុងការអភិរក្សភាសា អក្សរសាស្រ្តជាតិ

11/07/2023 09:43

អស់រយៈកាលជិត ៥0 ឆ្នាំកន្លង លោកគ្រូគឹមហើស នៅភូមិចារ អា ឃុំថាញ់ស៊ើង ស្រុកថ្កូវ តែងសកម្មក្នុងការបង្រៀនសមណសិស្ស និងយុវសិស្សខ្មែរដែលសិក្សានៅវត្តក្រពុំឈូកច្រាល (ចារ) ។ សកម្មភាពជាក់ស្តែងរបស់លោកគ្រូគឹមហើស បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សភាសា អក្សរសាស្រ្តជាតិ។

លោក គឹមហើស ណែនាំសិស្សសរសេរ និងអានអក្សរសាស្រ្តខ្មែរ។

     គិតតាំងពីឆ្នាំ ១៩៧៥ មកទល់បច្ចុប្បន្ននេះ លោកគ្រូ គឹមហើស តែងផ្សារភ្ជាប់នឹងការងារបង្រៀនសមណសិស្ស និងយុវសិស្សមិនដាច់រយៈមួយឆ្នាំណាឡើយ។ យើងខ្ញុំមានឱកាសមកជួបលោកគ្រូគឹមហើស ពេលដែលលោកគ្រូកំពុងបង្រៀនសិស្ស រដូវវិស្សមកាលក្នុងវត្តចារ។ លោក​គ្រូ ជាគ្រូបង្រៀនម្នាក់ ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិ គួរជាទី​គោរពរបស់សិស្សានុសិស្ស។ លោកគ្រូតែងយកអស់ពីសមត្ថភាពមកបង្រៀនសិស្ស ដោយមានបំណងឲ្យសិស្សឆាប់ចេះ ឆាប់ចាំអក្សរសាស្រ្តជាតិ ។ ពេលបង្រៀន លោកគ្រូបានសរសេរអក្សរសាស្រ្តលើក្តារខៀនដោយផ្ចិតផ្ចង់ លាយលក្ខណ៍អក្សរ ​ក៏ដូចជាពាក្យពេចន៍យ៉ាងច្បាស់លាស់ ។ បន្ទាប់ពីសរសេររួចរាល់លោកគ្រូក៏ណែនាំឲ្យសិស្សអានតាម និងពន្យល់ន័យ  ប្រយោគឃ្លា និងពាក្យពេចន៍នីមួយៗ ដើម្បីឱ្យសិស្សចេះអានផង និងយល់ន័យនៃភាសា អក្សរសាស្ត្រជាតិផង។ លោកគ្រូជា គ្រូបង្រៀន "ពូកែ" ម្នាក់ ដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីចូលរួមធ្វើការងារដើម្បីប្រយោជន៍សង្គមជាតិ ដោយសុទ្ធចិត្ត មិនគិតដល់ប្រាក់ខែឡើយ។ លោកគ្រូមិនត្រឹមតែជាគ្រូបង្រៀនថ្នាក់អនក្ខរកម្មរដូវវិស្សមកាលប៉ុណ្ណោះទេ នៅទាំងបង្រៀនបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយនៅវត្តចារដែលមានព្រះសង្ឃនានាវត្តក្នុង និងក្រៅខេត្តនិមន្តមកសិក្សាទៀតផង ។ ជិត ៥០ ឆ្នាំមក លោកគ្រូ ទទួលបន្ទុកបង្រៀនមុខវិជ្ជា  វេយ្យាករណ៍បាលី ប្រែធម្មបទ ប្រែមង្គលត្ថទីបនីជាដើម ។ កត្តាដែលជំរុញទឹកចិត្តលោកគ្រូឲ្យផ្សារភ្ជាប់នឹងការងារបង្រៀនជាច្រើនឆ្នាំមកនោះ គឺដោយសារ មនសិការ អភិរក្សភាសា អក្សរសាស្រ្ត វប្បធម៌ខ្មែរ ប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីសន្សំបុណ្យផ្ទាល់ខ្លួន និងសម្រាប់ចែកជូនដល់កូនចៅ។

     លោកគ្រូ គឹមហើស មានប្រសាសន៍ថា៖ ខ្ញុំត្រេកអរណាស់ពេលដែលឃើញកូនចៅខ្មែរចេះអាន ចេះសរសេរភាសា អក្សរសាស្រ្តខ្មែរ នេះជាថាមពលជំរុញឲ្យខ្ញុំផ្សារភ្ជាប់នឹងការងារបង្រៀនអស់រយៈកាលជិត ៥០ ឆ្នាំកន្លង ។ ខ្ញុំសង្ឃឹមថាកូនចៅដែលខ្ញុំបានបង្រៀននោះ គឺជាទំពាំងស្នងឫស្សីបន្តការអភិរក្សភាសា អក្សរសាស្រ្ត វប្បធម៌ជាតិឲ្យស្ថិតស្ថេរចីរកាល។ ការងារបង្រៀនរបស់ខ្ញុំប្រព្រឹត្តទៅបានយូរលង់មកទល់សព្វថ្ងៃក៏អាស្រ័យ ប្រពន្ធ និងកូនៗ របស់ខ្ញុំជួយឧបត្ថម្ភ គាំទ្រជានិច្ច។តាំងពីដំណាក់កាលជីវភាពនៅក្រខ្សត់ រហូតដល់បានធូរធាក៏ដូច្នោះដែរ គ្រួសារខ្ញុំតែងផ្តល់ឱកាស និងជូនបច្ច័យសម្រាប់ខ្ញុំមកវត្តធ្វើបុណ្យសុន្ទរ៍ទាន ព្រមទាំងជួយបង្រៀនឲ្យបានល្អរហូតមកទល់បច្ចុប្បន្ន។

      ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ព្រះចៅអធិការវត្តក្រពុំឈូកច្រាល (ចារ) មានថេរដីកា៖ “លោកគ្រូ គឹមហើស មិនត្រឹមតែជួយបង្ហាត់បង្រៀនកូនខ្មែរឲ្យចេះអាន ចេះសរសេរភាសា អក្សរសាស្រ្តជាតិប៉ុណ្ណោះទេ លោកគ្រូនៅទាំងអប់រំក្មួយៗឲ្យបង្កើនការយល់ដឹងអំពីប្រពៃណី វប្បធម៌របស់ជនជាតិខ្មែរទៀតផង។ ដូច្នោះហើយ ជារៀងរាល់រដូវវិស្សមកាល កូនចៅមាមីងខ្មែរភាគច្រើននៅចំណុះជើងវត្តចារតែងចូលចិត្តមកវត្ត រៀនសូត្រ ។ រដូវវិស្សមកាលឆ្នាំ ២0២៣ វត្តបើកបង្រៀនអក្សរសាស្ត្រខ្មែរថ្នាក់ប្រជាសិក្សាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ បាន ១១ បន្ទប់ ដោយមានសិស្សជិត ៣00 នាក់រៀន។ ទន្ទឹមនឹង​បង្រៀន​ថ្នាក់ប្រជាសិក្សា លោកគ្រូនៅទាំង​បង្រៀន​ថ្នាក់ពុទ្ធិកសិក្សាទៀតផង។ កត្តាពិសេសចំពោះលោកគ្រូគឹមហើស គឺលោកគ្រូមានបទពិសោធន៍ច្រើន​ក្នុង​ការ​បង្រៀន។ ដូចជាថ្នាក់រៀនរដូវវិស្សមកាល លោកគ្រូមានវិធីសាស្រ្តបង្រៀនល្អណាស់ គឺបង្រៀនឲ្យសិស្សចេះភាសា‑អក្សរសាស្រ្តផង បង្រៀនអំពីសីលធម៌ វប្បធម៌ ប្រពៃណីជាតិផង។ល។ ឆ្លងតាមរយៈការបង្រៀនរបស់លោកគ្រូ បានរួមចំណែកយ៉ាងសកម្មក្នុងការបំពាក់បំប៉នកូនចៅខ្មែរឲ្យមានមនសិការស្នេហាអក្សរសាស្រ្ត វប្បធម៌ជាតិ មានសុជីវធម៌ និងមានចិត្ត​ខិតខំរៀនសូត្រ ​ល្អ ដើម្បីជាពលរដ្ឋល្អ ចូលរួមធ្វើការងារមានប្រយោជន៍ជូនសង្គម៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.