• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អត្ថន័យពិធីបុណ្យអកអំបុក ថ្វាយព្រះចន្ទសំពះព្រះខែ

01/11/2022 13:20

ពិធីបុណ្យអកអំបុក និងថ្វាយព្រះចន្ទសំពះព្រះខែតែងបានជនរួមជាតិខ្មែរប្រារព្ធ នៅរាត្រីថ្ងៃពេញបូណ៌មី ខែកត្ដិកជារៀងរាល់ឆ្នាំ។ កន្លែងខ្លះផ្ដុំគ្នាទៅចាត់តាំងនៅ ក្នុងវត្តអារាម ខ្លះទៀតចាត់តាំងនៅតាមលំនៅឋាន។ តើពីធីនេះធ្វើឡើងដើម្បីអ្វី ហើយមានអត្ថន័យយ៉ាងណា?

រណ្ដាប់ថ្វាយព្រះខែនៅរាត្រីពេញបូណ៌មីខែកត្ដិក។

ជនរួមជាតិខ្មែរប្រារព្ធពិធីថ្វាយព្រះខែ។

     តាមការរៀបរាប់របស់លោកព្រឹទ្ធាចារ្យគីប៊ុនសេរ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិនៅភូមិកោះស្វាយ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង ជាអ្នកស្រាវជ្រាវអំពីប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ចំពិធីបុណ្យអកអំបុក និងថ្វាយព្រះចន្ទសំពះព្រះខែជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកមកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។  ការថ្វាយដល់ព្រះចន្ទ ក៏ជារដូវកាលដែលកសិករទទួលបានផលស្រូវដំបូងបំផុត។ កសិករបានយកស្រូវដំណើបទុំថ្មីៗទៅលីង ហើយបុក រួចអុំយកអង្កាមចេញ ហៅថាអំបុក ដាក់សែនថ្វាយព្រះចន្ទ ពេលព្រះចន្ទរះពេញវង់ស្ថិតនៅត្រង់ចំពីលើក្បាល ក៏រៀបចំអំបុក មួយអន្លើដោយផ្លែឈើ ចាត់ចែងសែនថ្វាយព្រះខែដើម្បីសម្ដែងការដឹងគុណទេវ តាដែលប្រទានទឹកភ្លៀងមកលើព្រះធរណីធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយប្រជាកសិករ ទទួលផលកសិកម្មបានច្រើន។ ក្រោយពេលរៀប អំបុក អមដោយផ្លែឈើផ្សេងៗ មានអំបុក ចេកដូង ដំឡូងត្រាវជាដើម រួចអ្នកមានវ័យចាស់ហៅ កូន ចៅទាំងអស់មកជួប ជុំនមស្ការព្រះរតនត្រ័យ រួចសែនថ្វាយដោយពាក្យពេចន៍មានប្រការផ្សេងៗ។ បន្ទាប់មកកូនចៅទើបចាប់ផ្ដើមដួសអំបុក យកទៅជូនអ្នកមានគុណ ចាស់ទុំ មិត្តភក្ដិ អកក្នុងភាព សប្បាយរីករាយ។ ក្នុងពេលអកអំបុកពេញមាត់ ចាស់ទុំខ្លះក៏សួរកូនចៅថា “ចង់បានអ្វី” កូនចៅត្រូវបានអក ដោយមានអំបុកពេញមាត់ក៏ឆ្លើយគ្រលរៗ សូម្បីចង់ឆ្លើយថា “ចង់បានប្រពន្ធ”  ក៏និយាយមិនច្បាស់ បង្កទៅជាសំណើចកងរំពង។ ជួនកាលសំណួរ របស់ចាស់ទុំក៏ច្រើនសំដៅទៅលើសំណួរដែល ងាយឆ្លើយបំផុតដូចជា ចង់បានប្រពន្ធទេ? ចង់បានមាសទេ? ចង់បានប្រាក់កាសទេ? ចង់ធ្វើជាអ្នក មានទេ?។ល។ អ្នកឆ្លើយគ្រលរៗ រឹតតែបង្កទៅជាសំណើចសម្រាប់អ្នកទស្សនា។
    ម្យ៉ាងទៀត“អកអំបុក និងសំពះព្រះខែនេះ ឯងគឺជាពិធីមួយដែលគេរំឭកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គយោងយកកំណើតជាសត្វទន្សាយ កាលកសាងបរមត្ថបារមី។ តាមដំណើររឿងនិទាន គឺ៖ កាលព្រះពោធិសត្វយោងយកកំណើតជា សត្វទន្សាយ ឈ្មោះសសបណ្ឌិត។ ទន្សាយនោះ មានបំណងធ្វើជាទានដោយឱ្យសាច់ឈាមរបស់ ខ្លួនដល់ជនណាមួយដែលត្រូវការ សេចក្ដីប្រាថ្នា នោះក៏បានក្ដៅដល់ព្រះឥន្ទ។ ព្រះឥន្ទក៏ចុះមក ផែនដីក្លែងខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ ទន្សាយ សសបណ្ឌិតជាអាហារ។ ទន្សាយពោធិសត្វ សសបណ្ឌិត បានយល់ព្រម ហើយក៏ឱ្យ ព្រាហ្មណ៍ចាស់នោះបង្កាត់ភ្លើង។ ពេលដែលភ្លើង កំពុងឆេះសន្ធោសន្ធៅ សត្វទន្សាយសសបណ្ឌិតក៏រលាស់ខ្លួនបីដង ដើម្បីឱ្យសត្វល្អិតដែលជាប់ លើរោមជ្រុះចេញពីខ្លួន រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើង ប៉ុន្តែភ្លើងនោះរលត់អស់ សូម្បីរោមមួយសរសៃរបស់ទន្សាយក៏ឥតឆេះដែរ ហើយព្រះឥន្ទ ក៏យក ថ្មម្នាងសិលាគូរជារូបទន្សាយភ្ជាប់នាឋាន ព្រះចន្ទ។ ហេតុនោះក្នុងរង្វង់ព្រះចន្ទ មើលទៅឃើញដូចជាមានរូបទន្សាយ។  ការប្រារព្ធពិធីសំពះព្រះខែ អកអំបុក គឺដើម្បីរំឭកហេតុដ៏អស្ចារ្យរបស់ពោធិសត្វនោះឯង។ បានជាខ្មែរយើងតំណមក ធ្វើអកអំ បុកសែនព្រះខែ ដើម្បីនឹកដល់គុណព្រះចន្ទដែលមានគុណមកលើសព្វសត្វដែលបាន កើតនៅក្នុងលោកយើងនេះឯង”។
     ក្នុងរាត្រីអកអំបុក សំពះព្រះខែ គេពិនិត្យឃើញ ក៏មានលយប្រទីបផងដែរ។ តើការធ្វើនេះសំដៅទៅលើអ្វី ប្រកបដោយជំនឿយ៉ាងណា? តាមប្រសាសន៍ចាស់ព្រឹទ្ធាចារ្យមួយចំនួន៖ ពិធីបណ្ដែត ប្រទីបរបស់ជនរួមជាតិខ្មែរ គឺទាក់ទងដល់ជំនឿ ក្នុងផ្លូវព្រះពុទ្ធសាសនាដែលជនរួមជាតិខ្មែរគោរពតាមស្ទើរគ្រប់គ្នា។ តាមគម្ពីរទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ របស់ព្រះ សម្មាសម្ពុទ្ធបានប្រតិស្ថាននៅទីទាំង ៤ គឺ៖ នៅ ឋានត្រៃត្រឹង្សសួគ៌ នៅពិភពនាគ នៅកាន្ធី (ស្រីលង្កា) នៅទន្តបុរី (ឥណ្ឌា)។ រីឯក្នុងភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថា ស្នាមព្រះបាទព្រះ សម្មាសម្ពុទ្ធប្រតិស្ថាននៅ ៥ កន្លែងគឺៈ  នៅសុវណ្ណមាលិកបរពត  នៅសុវណ្ណបរពត នៅសុមនកូដបរ ពត នៅយោនកបុរី និងនៅស្ទឹងនម្មទា។ ហេតុនោះការធ្វើពិធីលយប្រទីបក្នុងថ្ងៃបុណ្យអកអំបុក សំពះព្រះខែ ក៏សំដៅដល់ការបូជា ព្រះចង្កូមកែវ និងស្នាមព្រះបាទទាំងនោះ។ការប្រារព្ធពិធីនេះឡើង ព្រោះជនរួមជាតិខ្មែរជឿថា ជាការកុសលយ៉ាងធំបានផលយ៉ាងប្រសើរដើម្បីសុខចម្រើន  រុងរឿងដល់ខ្លួន ដល់ប្រជាជន និងដល់ប្រទេសជាតិ៕            អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.