• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

អតីតយុទ្ធជនឃុំញីទ្រឿង ពង្រីកល្អប្រវេណីអត្តចរិតកងទ័ពអ៊ំហូក្នុងសមាជិកជនជាតិខ្មែរ

15/07/2024 07:54

បច្ចុប្បន្ននេះសមាគមអតីតយុទ្ធជនឃុំញីទ្រឿង ស្រុកកូវង៉ាង មានសមាជិករួម ១២០ រូប ក្នុងនោះ សមាជិកជាជនជាតិខ្មែរចំនួន ១០០ រូប ស្រូបយកអត្រា ៨៣,៣%។ បណ្ដាសមាជិកតែងលើកកម្ពស់អត្តចរិតកងទ័ពអ៊ំ ចូលរួមពង្រីកការផលិត ចិញ្ចឹមសត្វ អនុវត្តបណ្ដាលក្ខឋានជនបទថ្មី ជួយឱ្យបណ្ដាចលនាបដិវត្តន៍នៅមូលដ្ឋានកាន់តែមានភាពសាយភាយក្នុងសហគមន៍។

លោក សឺនតឹងបាវក្វឹក ប្រធានសមាគមអតីតយុទ្ធជនឃុំញីទ្រឿង ផ្ទៀងផ្ទាត់លទ្ធផលអនុវត្តភាគកម្រិតសេចក្ដីសម្រេចចិត្តរបស់សមាគម។

        អនុវត្តចលនាបដិវត្តន៍នៅមូលដ្ឋាន សមាគមអតីតយុទ្ធជនឃុំ សហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធផ្សព្វផ្សាយ បំផុសចលនា ប្រជាជន ប្រឆាំងរាល់ល្បិចកល ប្រែប្រួលសន្តិភាព សកម្មភាពបំផ្លាញរបស់បណ្ដា​អានុភាពជាអមិត្ត។ លទ្ធផល គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមចាត់តាំងការផ្សព្វផ្សាយបាន ៩ លើក ដោយមានអ្នកចូលរួមចំនួន ៣៦៣ លើកនាក់ ក្នុងនោះមានសមាជិកសមាគមអតីយុទ្ធជន អតីតយោធិន ៤១ លើកនាក់។ សហការស្អិតល្មួតជាមួយនគរបាល យោធាឃុំ ចូលរួមយាមល្បាតការពារសន្តិ​សុខនយោ​បាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងឱកាសបុណ្យ តេត។ល។ បាន ១៧ លើក​មានសមាជិកអតីតយុទ្ធជន អតីតយោធិន ២៥ លើកនាក់ចូលរួម។ លទ្ធផល ជូន ដំណឹងមានតម្លៃជាច្រើនដល់នគរបាល និងតាមរយៈការដើរល្បាត រកឃើញករណីជល់មាន់ ១ ករណីកំពុងបាននគរបាលទទួលរក្សាទុកសំណុំលិខិតវិនិច្ឆ័យ។ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពក្រុមស្នូល អតីតយុទ្ធជន រួមជាមួយប្រជាជនស្វែងយល់អំពីច្បាប់ និងទម្រង់ ៧+១ ចូលរួមសម្រុះសម្រួល ៣ ករណីវ័ណ្ឌទំនាស់ផ្ទៃក្នុងប្រជាជន សំខាន់គឺទំនាស់អំពីបញ្ហាដីធ្លី អាពាហ៍ពិពាហ៍។ លទ្ធផល ដោះស្រាយសម្រេច ១០០%។

        គិតតាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមបន្តអនុវត្តភារកិច្ចពង្រីក​សេដ្ឋកិច្ច-សង្គមតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មា​ធិការបក្ស រួមចំណែកកែលម្អជីវ​ភាព​សមាជិក មានសមាជិកជាច្រើនរូបអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទៅក្នុងការផលិត បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្ដែង។ សមាគមសហការជាមួយធនាគារ​គោលនយោបាយសង្គមស្រុក បង្កលក្ខណៈឱ្យសមាជិកបុលទុនចិញ្ចឹមសត្វ បង្កការងារធ្វើ លក់ដូរ ពង្រីកសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ។ គិតមកទល់ពេលនេះ សមាគមគ្រប់គ្រងក្រុមបុលទុនចំនួន ៤ ក្រុម មានគ្រួសារចូលរួមបុលចំនួន ២១១ គ្រួ។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមសហការរំសាយប្រាក់ទុនជូន ២១ គ្រួបុលដោយចំនួនប្រាក់ទុន ៥៩៩ លានដុង។ បច្ចុប្បន្ន សមាគមកំពុងគ្រប់គ្រងទុនជាង ៧,៦ ពាន់លានដុង។

        សមាគមរក្សាក្រុមចូលហ៊ុនទុនចំនួន ៨ ក្រុម ដោយមានសមាជិកជាង ៩០ នាក់ចូលរួមជាមួយប្រាក់ចូលរួមហ៊ុនក្នុងម្នាក់ ៣០០.០០០ ដុងក្នុងមួយខែ សរុបទឹកប្រាក់ចូលរួមចំនួន ៨៧ លានដុង ដោះស្រាយឱ្យសមមិត្ត ១៨ រូបខ្ចី។

        ពង្រីកល្អអត្តចរិតកងទ័ពអ៊ំហូ កាន់តែលេចឡើងគំរូអតីតយុទ្ធជនធ្វើសេដ្ឋកិច្ចពូកែ ឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។ តួយ៉ាងដូចជាសមាជិក អតីតយុទ្ធជន ថាច់ចន្ទ នៅភូមិត្រពាំងវែងដែលកាលពីមុនជាមុខសញ្ញាក្រីក្រ ក្រោយពេលបានបុលទុនអាទិភាព បងកសាងបានទម្រង់ចិញ្ចឹមគោ។ បច្ចុប្បន្នទម្រង់ចិញ្ចឹមគោរបស់គ្រួសារបងមានហ្វួងគោមេ ជិត ១០ ក្បាល និងគោចិញ្ចឹមបន្ធាត់ចំនួន ៣ ក្បាល។

អតីតយុទ្ធជនថាច់ចន្ទថែទាំហ្វូងគោរបស់គ្រួសារ។

        បងថាច់ចន្ទឱ្យដឹងថា៖ ជាច្រើនឆ្នាំកន្លងមកហើយ ប្រសិនបើគោរបស់គ្រួសារខ្ញុំកើតកូនញី គ្រួសារខ្ញុំជ្រើសទុកធ្វើពូជ ប្រសិនបើគោមេកើតកូនឈ្មោល គ្រួសារខ្ញុំចិញ្ចឹមបន្ធាត់ ក្នុងរយៈពេល ៤ ខែក៏អាចលក់បានតម្លៃមិនក្រោមពី ១៥ លានឡើយ។ ការចិញ្ចឹមគោមេ ក៏ដូចជាគោបន្ធាត់ ទាមទារត្រូវចេះ បច្ចេកទេស របៀបថែទាំ ផ្គត់ផ្គង់ចំណីឱ្យបានសមស្របទើបសម្រេចបានលទ្ធផលខ្ពស់។       ការខិតខំពុះពាររបស់បណ្ដាកម្មាភិបាល សមាជិកសមាគមអតីតយុទ្ធជន ជាការសម្ដែងឲ្យឃើញលក្ខណៈធ្វើជាគំរូឈានមុខ ពង្រីកល្អអត្តចរិត “កងទ័ពអ៊ំហូ” តួនាទីរបស់សមាគមគ្រប់លំដាប់ថ្នាក់ចូលរួមធ្វើសេនាធិការបានល្អជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាននាពេលកន្លង។

        លោកសឺនតឹងបាវក្វឹក ប្រធានសមាគមអតីតយុទ្ធជនឃុំញីទ្រឿង មានប្រសាសន៍ថា៖ សមាគមតែង យកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ អប់រំកម្មាភិបាល សមាជិកសមាគមពីបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ  ច្បាប់របស់រដ្ឋ។ ផ្សព្វផ្សាយទូលំទូលាយក្នុងសមាជិក ពីចលនា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សកម្មលើកកម្ពស់គុណភាព ប្រជុំជីវភាពតាមទិសដៅ “សាខាសមាគមគំរូ” កសាងក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន ប្ដេជ្ញាប្រឡងប្រណាំងសម្រេចភារកិច្ច​របស់សមាគម ចូលរួមយ៉ាងសកម្មបណ្ដាចលនាបដិវត្តន៍នៅមូលដ្ឋាន បំផុតគឺភាពទម្លុះ​ទម្លាយប្រឡងប្រណាំងស្នេហាជាតិ “អតីតយុទ្ធជនគំរូ”របស់អចិន្ត្រៃយ៍​សមាគមអតីត​យុទ្ធជនស្រុកបានដាក់ចេញក្នុងឆ្នាំ ២០២៤៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.