07/06/2022 09:55
នៅពេលទៅសួរសុខទុក្ខនោះ ថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងបានធ្វើការ សួរសុខទុក្ខយ៉ាងស្និទ្ធស្នាល រួចស្វែងយល់អំពីបំណងប្រាថ្នា ជីវភាពសម្ភារ ស្មារតី បរិស្ថាន ធ្វើការរបស់កម្មាភិបាល បុគ្គលិក ពលករនៅអគ្គិសនីស្រុកទីវកឹង ទន្ទឹមនឹងនោះ ក្រើនរំលឹកថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីត្រាវិញ អគ្គិសនីទីវកឹងឲ្យឧស្សាហ៍យកចិត្តទុកដាក់ដល់សកម្មភាពគិតគូរដល់សមាជិកសហជីព និងពលករដែលមានស្ថានភាពលំបាក បំផុតគឺត្រូវធានាបណ្ដារបបគោលនយោបាយ បរិស្ថានធ្វើការ បង្កលក្ខណៈងាយស្រួលដើម្បីពលករស្ងប់ចិត្តធ្វើការ រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍របស់ផ្នែកអគ្គិសនីត្រាវិញនិយាយដោយឡែក ទូទាំងប្រទេសនិយាយរួម។
ក្នុងឱកាសនេះដែរ គណៈនាយក និងសហជីពអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងបានជូនថវិកា ២០ លានដុងដល់សមូហភាពកម្មាភិបាល បុគ្គលិកអគ្គិសនីទីវកឹង។ នេះជាលើកទី ២ ក្នុងខែកម្មករឆ្នាំ ២០២២ ដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងបានផ្ញើ និងមកជូនអំណោយផ្ទាល់ដល់សមូហភាពពលករអគ្គិសនីស្រុកទីវកឹង។ សរុបអំណោយទាំងអស់តម្លៃជាង ៤០ លានដុង៕
ក្រុមហ៊ុនអគ្គិសនីត្រាវិញជូនអំណោយដល់អគ្គិសនីស្រុកទីវកឹង។ រូបថត៖ ថាញ់ក្វាង-ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។