• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ ជួបជុំអំណរបុណ្យចូលឆ្នាំថ្មី

19/04/2024 07:08

            កាលពីថ្ងៃទី ១១ ខែមេសា សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤។ ឱកាសនេះ សាលាបំផុសចលនាអាហារូបករណ៍បាន ២៩ ចំណែកជូនដល់សិស្សលំបាក រៀនសូត្រពូកែរបស់សាលា។

សប្បុរសជនជូនអាហារូបករណ៍ ២៩ ចំណែកដល់សិស្សលំបាករបស់សាលា។

            អញ្ជើញចូលរួម មានបណ្ដាសមមិត្ត ង្វៀងវ៉ាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គាងគ្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំ-បណ្ដុះបណ្ដាល ប៊ូយក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត ស៊ើងធីអាញ់ហុង អតីតអនុលេខាបក្សខេត្ត ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តំណាងបណ្ដាមន្ទីរ ផ្នែកខេត្ត គណៈចាងហ្វាងសាលា ព្រះសង្ឃ អតីតសិស្សរបស់សាលា រួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរបស់សាលា។

            លោកគ្រូ គឹមចន្តណា ចាងហ្វាងសាលា បានរំលឹកឡើងវិញពីប្រពៃណី និងអត្ថន័យបុណ្យចូលឆ្នាំថ្មី ជួយឱ្យសិស្សបានយល់ច្បាស់ និងលើកកម្ពស់ស្មារតីអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ រួមចំណែកធ្វើឱ្យសម្បូរបែបអំពីវប្បធម៌របស់បណ្ដាជនជាតិវៀតណាម។ ទន្ទឹមនឹងនោះ ជំរុញទឹកចិត្តសិស្សបន្តខិតខំរៀនសូត្រ អះអាងពីគុណភាព កិត្តិនាម កិត្តិយស របស់សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ជាកន្លែងបង្កប្រភពធនធានជនរួមជាតិខ្មែរមានគុណភាពសម្រាប់សង្គម។

            ថ្លែងយោបល់ប្រសិទ្ធពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អះអាងថា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តែងយកចិត្តទុកដាក់អនុវត្តល្អបណ្ដាគោលនយោបាយចំពោះជនរួមជាតិខ្មែរ ក្នុងនោះ មានការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សិស្សគ្រប់ជំនាន់។ ព្រះឧបជ្ឈាយ៍មាន​បំណងឱ្យគណៈចាងហ្វាង ព្រមទាំងលោកគ្រូ អ្នកគ្រូបន្តអភិរក្ស និងអភិវឌ្ឍន៍ប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ អនុវត្តល្អសមត្ថកិច្ចភារកិច្ចដែលបានប្រគល់ជូន ជាពិសេស ក្រើនរំលឹកដល់សិស្សានុសិស្សខិតខំរៀនសូត្រ ពង្រីកលទ្ធភាព ក្លាយជាអ្នកមានប្រយោជន៍ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ។

            ឱកាសនេះ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្ត បំផុសចលនាសប្បុរសជនបានអាហារូបករណ៍ ២៩ ចំណែកជូនដល់សិស្សលំបាក រៀនសូត្រពូកែរបស់សាលា ដោយអាហារូបករណ៍មួយចំណែកៗមានចំនួនទឹកប្រាក់ ៥០០.០០០ ដុង៕                                                        

ដំណឹង-រូបថត៖ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.