24/10/2022 08:09
សាខាសមាគមនិស្សិតស្រុកទីវកឹងបានបង្កើតនៅឆ្នាំ ២០០៥។ គិតមកទល់ពេលនេះ សាខាសមាគមមានសមាជិកចំនួន ២.៥៣០ នាក់ ក្នុងនោះមានសមាជិកចំនួន ៣៤០ នាក់ដែលចូលរួមធ្វើសកម្មភាពជាផ្លូវការ។ ក្នុងអាណត្តិកាលកន្លង គណៈប្រតិបត្តិការសាខាសមាគមនិស្សិតស្រុក ទីវកឹងបានបន្តលើកកម្ពស់ស្មារតីសាមគ្គី ស្វាហាប់ ច្នៃប្រតិដ្ឋរបស់បណ្ដានិស្សិតជំនាន់មុន ហើយសម្រេចបានសមិទ្ធផលឆ្នើមជាច្រើនក្នុងបណ្ដាចលនា ដូចជា៖ និស្សិតល្អ ៥ យ៉ាង និស្សិតវៀតណាមរៀនសូត្រ និងធ្វើតាមពាក្យរបស់អ៊ំ និស្សិតរៀនសូត្រ និងច្នៃប្រតិដ្ឋ សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និស្សិតលត់ដំរាងកាយ និស្សិតស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍ និស្សិតម្ចាស់ការសមាហរណកម្មអន្តរជាតិ កម្មវិធីជំនួយកម្លាំងរដូវប្រឡង កសាងអង្គការសាខាសមាគមឲ្យរឹងមាំ និងសកម្មភាពផ្សេងៗជាច្រើនទៀតតាមផែនការដែលបានកំណត់។ គួរចាប់អារម្មណ៍គឺ ក្នុងអាណត្តិកាល (២០២១ - ២០២២) កន្លង សាខាសមាគមនិស្សិតស្រុកទីវកឹងមានសមាជិក១៧,៣៥% សម្រេចនិទ្ទេសឆ្នើម ៤៥,៣% សម្រេចនិទ្ទេសពូកែ និង ៣៧,៣៥% សម្រេចនិទ្ទេសគ្រាន់បើ គ្មានសមាជិកាណាសម្រេចនិទ្ទេសមធ្យម និងនិទ្ទេសខ្សោយក្នុងការសិក្សា។ ក្នុងអាណត្តិកាល ២០២២-២០២៣ សាខាសមាគមនិស្សិតស្រុកទីវកឹងបានខិតខំឲ្យមានសមាជិក ១០០% មិន បោះបង់ការសិក្សាពាក់កណ្តាលការ សមាជិក ៩០% ទទួលបានលទ្ធផលសិក្សាពីនិទ្ទេសគ្រាន់បើឡើងទៅ។ សមាជិក ១០០% ចូលរួមក្នុងមួយឆ្នាំតិចបំផុត ០៥ ថ្ងៃស្ម័គ្រចិត្ត។ សមាជិក ១០០% ក្ដាប់ច្បាស់ខ្លឹមសារ និងចុះឈ្មោះចូលរួមចលនា "និស្សិតល្អ ៥ យ៉ាង " និងចលនា "និស្សិតវៀតណាមរៀនសូត្រ និងធ្វើតាមដំបូន្មានអ៊ំហូ"...។
មហាសន្និបាតក៏បានឧទ្ទេសនាម ជ្រើសតែងតាំងគណៈប្រតិបត្តិការថ្មី ០៥ រូប។ និស្សិត ឌិញធីហ្វិញញីបន្តធ្វើជាប្រធានសាខាសមាគមនិស្សិតស្រុកទីវកឹងអាណត្តិកាល ២០២២ - ២០២៣៕
តូវៀង- គីមហ្វា
លោក ស៊ើងសោភ័ណ ជូនលិខលិតសរសើរដល់និស្សិត។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។