• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សហការី "ជិតស្និទ្ធ" របស់កាសែតត្រាវិញខេមរភាសា

20/06/2023 09:40

     លោកមា ឡឹមថឹង នៅ​ភូមិព្រះស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់ ។ បច្ចុប្បន្ន​គាត់ជា​អតីតប្រធានការិយាល័យឯកទេស - ​ចលនា នៃ​បណ្ណាល័យ​ខេត្តត្រាវិញ ។ ជិត ៣០ ឆ្នាំកន្លង លោកមាឡឹមថឹងតែងម្ចាស់ការផ្ញើវណ្ណកម្មជាច្រើន ជាពិសេសវណ្ណកម្មកំណាព្យដែលមានខ្លឹមសារស្ងើចសរសើរអំពីមាតុភូមិត្រាវិញ អប់រំយុវជន ភាពរីកចម្រើនរបស់ភូមិស្រុកជាដើម ផ្ញើមកសហការជាមួយកាសែតត្រាវិញខេមរភាសា។ លោកមាគឺជា សហការី "ជិតស្និទ្ធ" ទំព័រកំណាព្យរបស់កាសែតត្រាវិញខេមរភាសា។

លោកមា ឡឹមថឹង កំពុងជ្រើសវណ្ណកម្មកំណាព្យសម្រាប់ផ្ញើមកគណៈរៀបរៀងកាសែតត្រាវិញជាខេមរភាសា។

     កាលនៅជាប្រធានការិយាល័យឯកទេស - ​ចលនា នៃ​បណ្ណាល័យ​ខេត្តត្រាវិញ លោកមាមិនត្រឹមតែរាយការណ៍ ផ្តល់យោបល់ដល់គណៈនាយកបណ្ណាល័យខេត្តប៉ុណ្ណោះទេ គាត់នៅទាំងគ្រប់គ្រង អនុវត្តដោយផ្ទាល់ នូវការងារជាច្រើនដូចជា៖ បំពេញបន្ថែម និងស្រាវជ្រាវឯកសារសម្រាប់អ្នកអាន ត្រួតពិនិត្យសារពើភ័ណ្ឌ និងស្ថិតិសៀវភៅ ទិន្នន័យ និងឯកសារនៅបណ្ណាល័យខេត្ត។ ចាត់តាំងទៅត្រួតពិនិត្យប្រព័ន្ធបណ្ណាល័យតាមស្រុក ទីក្រុង បណ្ណាល័យនៅមូលដ្ឋានស្ថិតក្រោមឱវាទ។ល។ លោកមាបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រទានជូនគ្រឿងអនុស្សរិយយសព្រោះបុព្វហេតុអភិវឌ្ឍន៍វិស័យវប្បធម៌ កីឡា​ និងទេសចរណ៍ ( ឆ្នាំ ២0១៣) ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដោយមានស្នាដៃឆ្នើមក្នុងការកសាង និងចាត់តាំងសកម្មភាពបណ្ណាល័យនៅមូលដ្ឋាន(ឆ្នាំ ២0២២)។

     ទន្ទឹមនឹង អនុវត្ត ល្អ ការងារមុខជំនាញ អស់រយៈកាលជាង ៣០ ឆ្នាំកន្លង លោកមាឡឹមថឹង នៅទាំងចំណាយពេលថ្ងៃចុងសប្តាហ៍ចូលរួមបង្រៀនថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ នៅវត្តអង្គរាជបូរី (អង្គ) ទៀតផង។ គាត់ទទួលបន្ទុកបង្រៀនមុខវិជ្ជា ភាសាខ្មែរ កំណាព្យ ជាដើម ។ ជាមុខវិជ្ជាមានលក្ខណៈ អក្សរសិល្ប៍ ត្រូវសិក្សាច្រើនផ្នែក គឺតាំងពីតែងកាព្យ វិភាគសុភាសិតបុរាណ រឿងព្រេងជាដើម ដូច្នេះហើយទើបគាត់មានការស្រាវជ្រាវច្រើនដើម្បីមានបទពិសោធន៍ច្រើនក្នុងការបង្រៀន និពន្ធកំណាព្យ វិភាគសុភាសិតបុរាណ។ល។ ដោយមានចំណូលចិត្ត និងបទពិសោធន៍ក្នុងការនិពន្ធកំណាព្យ អត្ថបទ លោកមាឡឹមថឹងក៏បានផ្សារភ្ជាប់ជាមួយការសែតត្រាវិញខេមរភាសាដើម្បីផ្ញើកំណាព្យ អត្ថបទមកផ្សព្វផ្សាយអស់រយៈកាលជិត ៣០ ឆ្នាំកន្លងមកហើយ។

     សម្រាប់អ្នកយកសារព័ត៌មាន ក៏ដូចជាសហការីដែរ តែងចងចាំជានិច្ចចំពោះវណ្ណកម្មរបស់ខ្លួនដែលបានចុះផ្សាយលើទំព័រកាសែតលើកដំបូងបង្អស់ ។ នោះជាវណ្ណកម្មដែលដក់ជាប់ក្នុងអារម្មណ៍មិនអាចភ្លេចបាន។ ចំពោះលោកមាឡឹមថឹងក៏ដូច្នោះដែរ មកទល់ពេលនេះ គាត់បានចងចាំជានិច្ចចំពោះកំណាព្យរបស់គាត់ដែលបានគណៈរៀបរៀងចុះផ្សាយនៅលើទំព័រការសែតត្រាវិញខេមរភាសាលើកដំបូងបង្អស់។

     លោកឡឹមថឹងមានប្រសាសន៍ថា៖ ខ្ញុំចាំជានិច្ចកាលពីឆ្នាំ ១៩៩៥ កំណាព្យរបស់ខ្ញុំបានគណៈរៀបរៀងកាសែតត្រាវិញខេមរភាសាចុះផ្សាយលើកដំបូង នោះគឺជាបុព្វហេតុ ក៏ដូចជាឱកាសដ៏ល្អមួយជំរុញទឹកចិត្តខ្ញុំ ផ្សារភ្ជាប់ជាមួយកាសែតត្រាវិញខេមរភាសារហូតមកទល់ពេលនេះ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានសរសេរអត្ថបទឆ្លុះបញ្ចាំងអំពីជីវភាព និងវប្បធម៌របស់ ជនរួមជាតិខ្មែរក្នុងខេត្តដូចជា៖ តួនាទីរបស់វត្តពុទ្ធសាសនាមហានិកាយខ្មែរក្នុងសង្គម ភាពវិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរអាស្រ័យគោលនយោបាយរបស់បក្ស និងរដ្ឋ។ល។ ពេលខ្លះ គណៈរៀបរៀងកាសែតត្រាវិញខេមរភាសាបានដាក់ឱ្យខ្ញុំសរសេរអត្ថបទ​ កំណាព្យ ពេល​ខ្លះខ្ញុំមានការត្រេកអរចំពោះការអភិវឌ្ឍន៍របស់មាតុភូមិ ខ្ញុំក៏សរសេរជាកំណាព្យ អត្ថបទរួច​​ផ្ញើជូនគណៈរៀបរៀង។ ខ្ញុំត្រេកអរណាស់ ដោយបានគណៈរៀបរៀងកាសែតត្រាវិញខេមរភាសា បានទទួល និងចុះផ្សាយកំណាព្យ ក៏ដូចជាអត្ថបទរបស់ខ្ញុំ។ ទន្ទឹមនឹងនោះ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដោយបានកាសែតត្រាវិញខេមរភាសាចុះផ្សាយនូវសារព័ត៌មានមានគុណភាព ច្បាស់លាស់តាមហេតុការណ៍ ទទួលបានការស្ងើចសរសើរយ៉ាងច្រើនពីសំណាក់អ្នកអាន។ ម៉្យាងវិញទៀត កាសែតត្រាវិញខេមរភាសានៅទាំងរក្សាខ្ជាប់ទំព័រកំណាព្យដែលទាក់ទាញកវីនិពន្ធល្បីឈ្មោះក្នុងខេត្តជាច្រើនរូបបានយកចិត្តទុកដាក់ និង ផ្ញើកំណាព្យ ជាច្រើនប្រភេទ មានខ្លឹមសារសម្បូរបែប កម្រងកាព្យពីរោះរណ្តំទាក់ទាញអារម្មណ៍អ្នកអានយ៉ាងច្រើន ។ បើតាមគំនិតរបស់ខ្ញុំ កាសែតត្រាវិញ ខេមរភាសាគួរចុះផ្សាយកំណាព្យឲ្យបានទៀងទាត់ ។ ពីព្រោះបន្ទាប់ពីអានសារព័ត៌មាន ដំណឹង ឬអត្ថបទផ្សេងៗដែលឆ្លុះបញ្ចាំងពីជីវភាព និងសង្គមក្នុងតំបន់ខ្មែរក្នុងខេត្ត ចាំបាច់ត្រូវមានទំព័រកំណាព្យ ដើម្បីអ្នកអានកម្សាន្តអារម្មណ៍បន្ទាប់ពីធ្វើការងារនឿយហត់។ ព្រោះកំណាព្យគឺជាវណ្ណកម្មអក្សរសិល្ប៍ ជាអាហារសតិអារម្មណ៍មិនអាចខ្វះបានក្នុងជីវភាព។

     បច្ចុប្បន្ន កាសែតត្រាវិញខេមរភាសាមានសហការីជាច្រើននាក់ ជាអ្នកនិពន្ធ កវីនិពន្ធ ជាកម្មាភិបាលកំពុងធ្វើការ កម្មាភិបាលចូលនិវត្តន៍។ ទោះបីគាត់ប្រកបអាជីពដាច់ដោយឡែករៀងៗខ្លួនក៏ដោយ ប៉ុន្តែគាត់មានចំណូលចិត្តដូចគ្នា គឺស្នេហាអក្សរសាស្រ្តរបស់ខ្លួន ទើបគាត់ឆ្លៀតពេលសរសេរកំណាព្យ អត្ថបទផ្ញើមកកាសែត។ ក្នុងចំណោមសហការីទាំងនោះមាន ព្រះតេជគុណគឹមជុំ ព្រះចៅអធិការ វត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ស្រុកទីវកឹង សិល្បករឆ្នើមសាងសេដ្ឋ អតីតនាយករងស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ លោកស៊ើងកុសល ប្រធានការិយាល័យជនជាតិស្រុក យ្វៀងហាយ លោកគ្រូសឺនសៅរ៍ គ្រូបង្រៀនសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ លោកថាច់គីមសី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងហ៊ីប លផកគឹមស៊ើង សុវណ្ណែនជាដើមសុទ្ធតែជាអ្នកមានមនសិការស្នេហាអក្សរសាស្រ្តជាតិ មានបញ្ញាឈ្លាសវៃ សហការីទាំងអស់បានរួមចំណែកយ៉ាងសកម្មក្នុងការសរសេរអត្ថបទព័ត៌មាន កំណាព្យល្អៗ ពីរោះរណ្តំ ស៊ីជម្រៅទៅក្នុងជីវភាពជនរួមជាតិខ្មែរ ផ្ញើមកចូលរួមផ្សព្វផ្សាយតាមរយៈកាសែតត្រាវិញខេមរភាសា៕

អត្ថបទ‑ រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.