22/05/2022 07:39
យោងតាមនោះ សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ ២៧ ចំណែកដល់កម្មករមានស្ថានភាពលំបាកក្នុងផ្នែកអគ្គិសនី សរុបទឹកប្រាក់ ៩,៦ លានដុង (ថវិការបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញ)។ ក្រៅពីនោះ សហជីពអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យសហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំងពិធីជួបជុំ ព្រមទាំងជូនអំណោយ ០៦ ចំណែក (ក្នុងមួយចំណែកតម្លៃ ១,៥ លានដុង) ដល់ពលករធ្វើការនៅអគ្គិសនីទីវកឹង សរុបទឹកប្រាក់ចាត់ចែងពិធីជួបជុំ និងជូនអំណោយទាំងអស់ ២៧,៥ លានដុង៕
សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញជូនអំណោយកម្មករនៅស្រុកថ្កូវ។ ក្វឹកត្វឹង-ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។