18/10/2022 08:38
កាលពីថ្ងៃទី ១២ ខែតុលា សម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន-អាជីវកម្មខេត្តចាត់តាំងទិវាយុវជនចូលរួមសកម្មភាព “បរិច្ចាគឈាមស្ម័គ្រចិត្ត” ឆ្នាំ ២០២២ ដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២២ - ២០២៧។ ក្នុងទិវានេះ សម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន-អាជីវកម្មចលនាសមាជិកសម្ព័ន្ធយុវជនជាង ៤៥០ នាក់ចូលរួមបរិច្ចាគឈាម និងសហការជាមួយមន្ទីរពេទ្យលោហិតសាស្ត្រកឹងធើទទួលបានជាង ៣៥០ ឯកតាឈាម។
ទនឹ្ទមនឹងនោះ សម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន-អាជីវកម្មបានជូនសេចក្តីសម្រេចបង្កើតក្លឹប “ធនាគារឈាមស្រស់” អាណត្តិកាល ២០២២ - ២០២៧ ដោយមានសមាជិកសម្ព័ន្ធយុវជន ៧៥ នាក់របស់សម័្ពន្ធយុវជនផែនគណៈកម្មធិការបក្ស មន្ទីរសុខាភិបាល និងសម័្ពន្ធយុវជនផែនគណៈកម្មាធិការបក្សមន្ទីរពហុព្យាបាលខេត្ត។ ក្នុងនោះ គណៈអធិការមានសមាជិក ៥ រូបអាស្រ័យដោយបងស្រីង្វៀងចៀវវឿង អនុលេខាសាខាសម្ព័ន្ធយុវជនមន្ទីរពេទ្យសម្ភពកុមារ (ស្ថិទក្រោមឱវាទសម័្ពន្ធយុវជនផែនគណៈកម្មធិការបក្សមន្ទីរសុខាភិបាល) ធ្វើជាប្រធាន៕
ប្រែសម្រូល៖ ថារ៉ា
លោក ឡឹមជីទ្រុង (កណ្តាល) អនុលេខាសម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន-អាជីវកម្ម ជូនសេចក្តីសម្រេចចិត្តបង្កើតក្លឹប"ធនាគារឈាមស្រស់"។ រូបថត៖ ង៉ុកស្វង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។