• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអ្នកមានវ័យចាស់ស្រុកកូវកែ គិតគូរជីវភាព ជូនសមាជិក

29/09/2023 14:15

គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ គណៈតំណាងសមាគមអ្នកមានវ័យ ចាស់ស្រុកបានស្នើផ្នែកមានសមត្ថកិច្ចឧបត្ថម្ភ តាមរបបគាំពារសង្គមជូនអ្នកមានវ័យចាស់ ដែលរស់នៅម្នាក់ឯង ក្រីក្រ ៥១ នាក់។ អ្នកមានវ័យចាស់ពិការធ្ងន់ ៦១១ នាក់ អ្នកមានវ័យចាស់មានអាយុពី ៨០ ឆ្នាំឡើងទៅ ២.១៥៧ នាក់។

សមាគមអ្នកមានវ័យចាស់ស្រុក ឃុំ អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងស៊ើងថា។

         ទនឹ្ទមនឹងនោះ សមាគមសហការជាមួយគណៈតំណាងសមាគមអ្នកមានវ័យចាស់ខេត្ដ ស្រុក និងបណ្ដាឃុំ ទីប្រជុំជនចាត់តាំងទៅសួរសុខទុក្ខ ប្រសិទ្ធពរ ជូនអំណោយព្រឹទ្ធាចារ្យមានអាយុ ១០០ ឆ្នាំ ១១ នាក់ ព្រឹទ្ធាចារ្យមានអាយុ ៩០ ឆ្នាំ ១៣៦ នាក់(អំណោយអាស្រ័យដោយមជ្ឈិម និងខេត្ដជូន)។ ចលនាឧបត្ថម្ភអ្នកមានវ័យចាស់ និងប្រជាជនដែលមានជំងឺ ១.៣០០ លើកនាក់ គិតជាតម្លៃជាង ៣៦០ លានដុង។ ទៅសួរសុខទុក្ខ និងជូនអំណោយ ២.៤៥៧ ចំណែក ដល់អ្នកមានវ័យចាស់ក្រីក្រ មានស្ថានភាពលំបាក សរុបទឹកប្រាក់ជាង ៩៧០ លានដុង។ សហការជាមួយដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ជូនអ្នកមានវ័យចាស់ ២៥០ នាក់។ ពិនិត្យជំងឺ ជូនបញ្ជី តាមដានសុខភាពដល់អ្នកមានវ័យចាស់ ១៩៨ នាក់។ ជាពិសេសតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ គណៈតំណាងសមាគមអ្នកមានវ័យចាស់ស្រុកបានរាយការណ៍ស្នើកសាងថ្មី ជួសជុលផ្ទះមហាសាមគ្គី ០៦ ខ្នង ផ្ទះមេត្ដាធម៌ ០៨ ខ្នងជូនសមាជិក និងប្រជាជនដែលជួបការលំបាកពីលំនៅឋាន។

        មកកាន់គ្រួសារលោកយាយស៊ើងធីហុង (អាយុ ៧៥ ឆ្នាំ) នៅភូមិចុងផ្នោរលេខ ១  ឃុំហ្វាតឹង ស្រុកកូវកែ ជាគ្រួសារអ្នកមានវ័យចាស់ក្រីក្រ ជីវភាពជួបការលំបាកច្រើន។ យាយស៊ើងធីហុងបានឱ្យដឹង៖ គ្រួសារខ្ញុំមានតែពីរនាក់ម៉ែកូន ខ្ញុំឈឺរឿយៗ។ កូនស្រីខ្ញុំ ដោយសារជាប់ថែទាំខ្ញុំ ទើបមិនអាចទៅធ្វើការឆ្ងាយបាន ធ្វើការនៅភូមិស្រុកមានប្រភពចំណូលបន្ដិច បន្ដួចប៉ុណ្ណោះ។កាលពីមុនខ្ញុំក៏បានរដ្ឋឧបត្ថម្ភផ្ទះមេត្ដាធម៌មួយខ្នងដែរ តែទ្រុឌទ្រោមអស់ ។បច្ចុប្បន្ន ខ្ញុំបានសមាគមអ្នកមានវ័យចាស់ស្រុកស្នើរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភផ្ទះថ្មី ទើបគ្រួសារខ្ញុំមានផ្ទះរឹងមាំរស់នៅសុខស្រួលដូចសព្វថ្ងៃ។

បងស៊ើងថាថ្លែងអំណរអរគុណសមាគមអ្នកមានវ័យចាស់ស្រុក ឃុំ។

        គ្រួសារបងស៊ើងថា និងបងស្រី គីមធីភឿង នៅភូមិ យ៉ុងយូវ ឃុំ ហ្វាអឹងក៏បានសមាគមអ្នកមានវ័យចាស់ស្រុក ឧបត្ថម្ភថវិកាជិត ៤០ លានដុងសម្រាប់ជួសជុលផ្ទះផងដែរ។ គ្រួសារ បងស្ថិតក្នុងក្របខ័ណ្ឌជិតក្រ​ ជីវភាព​ជួប​ការ​លំបាក​ជា​ច្រើន ម៉្លោះហើយគាត់ច្រើនទៅធ្វើការ​ឆ្ងាយពីស្រុកកំណើត ។

បងស៊ើងថាសំណេះសំណាល៖ ជីវភាព​ខ្វះមុខខ្វះក្រោយ ប្រពន្ធ​ខ្ញុំ ទៅ​ធ្វើ​ការ​ស៊ីឈ្នួលឆ្ងាយ ទុក​កូន​ឲ្យ​នៅ​ផ្ទះជាមួយ​ជីដូន។ រយៈពេលជាង​មួយ​ឆ្នាំមកនេះ ប្រពន្ធ​ខ្ញុំ​មិន​ទៅធ្វើ​ការទៀត ​ព្រោះ​នៅ​ផ្ទះ​មើល​ថែ​កូន​ទាំង​ពីរ។ ខ្ញុំរកប្រាក់តែម្នាក់ឯង ដូច្នេះជីវភាពជួបការលំបាកច្រើន ។ ផ្ទះ​ដែល​រដ្ឋ​ឧបត្ថម្ភជាង​ ១០ ​ឆ្នាំ​មុននោះ ឥឡូវទ្រុឌទ្រោម ​ខ្ញុំ​គ្មាន​លទ្ធភាព​ជួស​ជុល​ឡើយ។ គ្រួសារខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអ្នកមានវ័យចាស់ស្រុក ដែលបានឧបត្ថម្ភប្រាក់សម្រាប់គ្រួសារខ្ញុំជួសជុលផ្ទះ ។ទន្ទឹមនឹងនោះ សមាគមអ្នកមានវ័យចាស់ស្រុក និងឃុំ នៅទាំងបង្កលក្ខណៈឲ្យខ្ញុំ ទទួលបានអំណោយជារឿយៗ ជួយឲ្យជីវភាពគ្រួសារខ្ញុំប្រព្រឹត្តទៅបានលំនឹង។

       អ្នកស្រីគាងធីជឺ ប្រធានគណៈតំណាងសមាគមអ្នកមានវ័យស្រុកកូវកែបានឲ្យដឹង ៖ ដើម្បីបន្តការគិតគូរដល់ជីវភាពសមាជិក និងប្រជាជនដែលមានស្ថានភាពលំបាក សមាគមបន្តការអនុវត្តន៍ល្អភារកិច្ចសំខាន់ៗរបស់សមាគម។ ក្នុងនោះមានការផ្សព្វផ្សាយការចលនាបណ្តាគ្រួសារអ្នកមានវ័យចាស់ឲ្យមានលក្ខណៈចូលរួមអនុវត្តការងារលុបបំបាត់ភាពក្រីក្រស្ថិរភាព ធ្វើមានស្របច្បាប់ ពង្រីកទម្រង់អ្នកមានវ័យចាស់ផលិតធ្វើអាជីវកម្មពូកែ រួមចំណែកក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍសង្គម។ សាខាសមាគមនីមួយៗខិតខំបង្កើតក្រុមហ៊ុនប្រាក់ទុនសម្រាប់អ្នកមានវ័យចាស់បានពី ០១ - ០២ ក្រុម ។ ចលនាគ្រួសារអ្នកមានវ័យចាស់ ចូលរួមអនុវត្តបណ្តាចលនានៅមូលដ្ឋានដូចជា៖ ចូលរួមការពារបរិស្ថាន រក្សានិងបង្កើនគុណភាពឃុំ ស្រុកជនបទថ្មី ទីក្រុងអារ្យធម៌ គ្រួសារអ្នកមានវ័យចាស់គ្មានកូន ចៅបំពានច្បាប់។ ចលនាអ្នកមានវ័យចាស់ចូលរួមយ៉ាងសកម្មក្នុងការងារជំរុញការសិក្សា ជំរុញបញ្ញា និងគិតគូរដល់ជីវភាពរបស់សមាជិក និងប្រជាជន៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.