• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនស្រុកកូវង៉ាង៖ បង្កើនគុណភាព “ក្លឹបបរិស្ថាន អតីតយុទ្ធជនភូមិ អនុសង្កាត់”

01/04/2022 10:21

រួមជាមួយអង្គការមហាជនក្នុងស្រុក តាំង ពីដើមឆ្នាំ ២០២២ សមាគមអតីតយុទ្ធជនស្រុកកូវង៉ាងបានកសាងផែនការជាក់ស្តែង ដើម្បីចូលរួមអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មីនៅឆ្នាំ២០២២។​ ក្នុងនោះ សមាគមបានចុះឈ្មោះទម្រង់”បង្កើនគុណភាព “ក្លឹបបរិស្ថាន ‑អតីតយុទ្ធជនភូមិ អនុសង្កាត់” ដើម្បីរួមចំណែក រក្សានិងបង្កើនគុណភាពលក្ខឋានលេខ ១៧ ក្នុងការកសាងជនបទថ្មី។

លោក យឿងក្វាងអ៊ី ប្រធានសមាគមអតីតយុទ្ធជនស្រុក កូវង៉ាងមានប្រសាសន៍ថា៖ យោងតាមសេចក្តីសម្រេចចិត្តលេខ ០៣-NQ/HU ចុះថ្ងៃទី ២២ មករា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សស្រុកកូវង៉ាង ”ស្តីពីការកសាងស្រុក កូវង៉ាងសម្រេចលក្ខឋានជនបទថ្មីក្នុងឆ្នាំ ២0២២” គណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនស្រុកបានចុះឈ្មោះទម្រង់បង្កើនគុណភាព “ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” ដើម្បីចូលរួមកសាងសម្រេចលក្ខឋានស្រុកជនបទថ្មីតាមសេចក្តីសម្រេចចិត្ត។ ក្លឹបមានសកម្មភាពជាក់ស្តែងក្នុងការរក្សាអនាម័យបរិស្ថានលើភូមិសាស្រ្តស្រុក។

សម្រស់បុប្ផាតាមដងផ្លូវជនបទភូមិផ្នោរលើ (បេ)។

ឆ្នាំ ២0២២ “ក្លឹបបរិស្ថាន-អតីតយុទ្ធជនភូមិ អនុសង្កាត់” នៃសមាគមអតីតយុទ្ធជនស្រុក មានសមាជិក ១.៩៥0 នាក់ ក្នុងនោះសមាជិក ៨៨៤ នាក់ជាអតីតយុទ្ធជន ក្រៅពីនោះជាសមាជិកបណ្តាអង្គការមហាជននិងប្រជាជនចូលរួម។ ក្លឹបអា​ស្រ័យដោយប្រធានសា​ខា សមាគមអតីតយុទ្ធជនភូមិ អនុសង្កាត់ធ្វើជាអធិការ។ ក្លឹបធ្វើសកម្មភាពដោយស្ម័គ្រចិត្ត ស្វ័យគ្រប់គ្រង និងទទួលខុសត្រូវចំពោះសមាគមអតីតយុទ្ធជនឃុំ។ បណ្តាសមាជិករបស់ក្លឹប មានភារកិច្ចទទួលរ៉ាប់រងអនាម័យបរិស្ថាននៅតំបន់ប្រជាជនស្នាក់នៅជា​រៀងរាល់ខែ ឬមុន​នឹងចាត់តាំងបុណ្យទាន ព្រឹត្តិការណ៍ផ្សេងៗក្នុងស្រុក។ ផ្សព្វផ្សាយ ចលនា​ អប់រំប្រជាជនឱ្យដាក់សំរាមត្រង់ទីកំណត់ និងចូលរួមការពារបរិស្ថាន។ ចាប់ពីដើមឆ្នាំ ២0២២ មកទល់ បច្ចុប្បន្ន ក្លឹបចាត់តាំងអនាម័យបរិស្ថានបាន ១.៣៥0 លើក មានសមាជិក និងប្រជាជនជាង ៣.៥00 លើកនាក់ចូលរួម ។ ឆ្លងតាមរយៈនោះ ដាំដើមផ្កាកណ្ដឹងលឿង ១២.៤៣០ ដើម ឈើទាល ៧០០ ដើម ផ្កាក្រដាស ១.០០០ ដើម ដើមក្ងោក ៤៥០ ដើម។ ទន្ទឹមនឹងនោះ ក្លឹបនៅទាំងចលនាសមាជិកអតីតយុទ្ធជន និងប្រជាជនធ្វើបង្គោលទង់ចំនួន ២.៥៨៥ បង្គោល សរុបថវិកា ៤៧៥ លានដុង។ល។

សមាគមអតីតយុទ្ធជនឃុំញ៉ីទ្រឿង ជាអង្គភាពអនុវត្តល្អការបង្កើនគុណភាព “ក្លឹបបរិស្ថាន ‑អតីតយុទ្ធជនភូមិ អនុសង្កាត់” នៅលើភូមិសាស្រ្ត។ ឃុំញ៉ីទ្រឿងមាន “ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” ចំនួន ០៨ ក្លឹប ដោយមានសមាជិកជាង ២៥០ នាក់ចូលរួម។ ជាមួយគោលលំនាំរក្សា “បរិស្ថានពណ៌បៃតង-ជ្រះ-ស្អាត” ក្លឹបមិនត្រឹមតែទាក់ទាញសមាជិកបណ្តាអង្គការមហាជនចូលរួមឡើយនៅទាំងទាក់ទា​ញប្រជាជនចូលរួមកុះករផងដែរ។ តាំងពីដើមឆ្នាំ ២០២២ មក “ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” នៃសមាគមអតីតយុទ្ធជនឃុំ បានសហការជាមួយបណ្តាអង្គការមហាជនឃុំ ចលនាប្រជាជនក្នុងឃុំឲ្យចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មីបាន ០៩ លើកមានប្រជាជន ៤៥៧ លើកនាក់ចូលរួម។ ឆ្លងតាមរយៈនោះមានប្រជាជន ២.៨៧៦/២.៨៧៦ គ្រួសារចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មី ចាត់តាំងចេញទ័ព 0៧ លើក បោសសម្អាត កាប់ឆ្ការមែកឈើស៊ុមទ្រុមតាមសងខាងផ្លូវក្នុងឃុំ សរុបប្រវែងជាង 0៧ គីឡូម៉ែត្រ ដាំដើមឈើ ផ្កាកណ្ដឹងលឿងតា​មសងខាងផ្លូវជនបទក្នុង​ឃុំជាង ១.៣00 ដើម ។ល។

បណ្តាសមាជិកក្លឹបបរិស្ថាន អតីតយុទ្ធជនឃុំញ៉ីទ្រឿងចូលរួមដាំផ្កា។

លោក ថាច់ឌិញ អធិការ”ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” ភូមិផ្នោរលើ (បេ)បានឲ្យដឹងថា៖ ឆ្នាំ ២០២២ គណៈអធិការក្លឹបភូមិផ្នោរលើ (បេ) បន្តការរក្សាខ្ជាប់សកម្មភាពបង្កើនគុណភាពបណ្តាដងផ្លូវពណ៌បៃតង -ជ្រះ-ស្អាត។ ក្លឹបបន្តការផ្សព្វផ្សាយបណ្តាសកម្មភាពប្រចាំសប្តាហ៍ ប្រចាំខែ ដើម្បីផ្សព្វផ្សាយ និងចូលរួមអនាម័យបរិស្ថាន ប្រមូលសំរាមតាមដងផ្លូវក្នុងភូមិ។

វាយតម្លៃពីសកម្មភាពបង្កើនគុណភាព ”ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” នៅឃុំ លោក ង្វៀងថាញ់យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញ៉ីទ្រឿងមានប្រសាសន៍ថា៖ កំណត់ច្បាស់ពីលក្ខឋានបរិស្ថានជាលក្ខឋានដែលពិបាករក្សាខ្ជាប់ប្រសិនបើប្រជាជនមិនបង្កើនការយល់ដឹងក្នុងការចូលរួមការពារបរិស្ថាន។ សមាគមអតីតយុទ្ធជនឃុំបានចុះឈ្មោះអនុវត្តទម្រង់បង្កើនគុណភាព ”ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” គឺជាទម្រង់ជាក់ស្តែងមួយរួមចំណែកក្នុងការរក្សាបង្កើនគុណភាពលក្ខឋានស្ដីពីបរិស្ថាន។ ពីព្រោះផ្តើមពីក្លឹបនេះ សមាជិកតែងជំរុញមាំការផ្សព្វផ្សាយ ដើម្បីប្រជាជនបង្កើនការយល់ដឹង និងបង្កើនស្មារតី ទទួលបន្ទុកចូលរួមការពារបរិស្ថាន។ ជាពិសេស ជំរុញមាំការផ្សព្វផ្សាយ ដើម្បឲ្យប្រជាជនបង្កើន ការយល់ដឹងរក្សាខ្ជាប់របៀបរស់នៅអា​រ្យធម៌ បង្កើន ស្មារតីទទួលខុសត្រូវតាំងពីការ​ងា​រតូច ឡើងទៅ  ដើម្បីចូលរួមការពារបរិស្ថាន។

សមាគមអតីតយុទ្ធជនស្រុក បង្កើនកិច្ច ចង្អុលការបណ្តាសមាគម អតីតយុទ្ធជនឃុំ-ទីប្រជុំជនត្រួតពិនិត្យ និងបង្កលក្ខណៈដើម្បី “ក្លឹបបរិស្ថាន‑អតីតយុទ្ធជនភូមិ អនុសង្កាត់” ក្នុងស្រុកធ្វើសកម្មភាពមានប្រសិទ្ធភាព ចង្អុលការគណៈអធិការក្លឹបម្ចាស់កា​រជ្រើសខ្លឹមសារ សកម្មភាពឲ្យសម្បូរបែប ដើម្បីផ្សព្វផ្សាយ អប់រំទាក់ទា​ញបណ្តាអង្គការមហាជន និងប្រជាជនចូលរួមកសាង អនាម័យតាមដងផ្លូវជន បទឲ្យបានស្រស់ជ្រះ ស្អាតស័ក្តិសមនឹងទម្រង់ បង្កើនគុណភាព។ ទន្ទឹមនឹងនោះ សមាគមបណ្តាឃុំ ទីប្រជុំជនចង្អុលការបណ្តាគណៈអធិការក្លឹបច្បាមតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សរដ្ឋអំណាចមូលដ្ឋាន រក្សាខ្ជាប់សកម្មភាពប្រជុំជីវភាព អនុវត្តឱ្យមានប្រសិទ្ធភាព ជៀសវាងការធ្វើគ្រាន់តែជារូបភាព គប្បីអនុវត្តភារកិច្ចតាមលក្ខន្តិកៈរបស់ក្លឹប។ ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនស្រុក តែងត្រួតពិនិត្យក្រើនរំលឹកសកម្មភាពរបស់ក្លឹប ដើម្បីកែតម្រូវឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងនៅនឹងមូលដ្ឋាន ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.