• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនឃុំលឿងហ្វា ជាបង្គោលស្នឹងដ៏រឹងមាំសម្រាប់យុទ្ធជនពិការ

15/07/2024 07:50

ជាច្រើនឆ្នាំកន្លង សមាគមអតីតយុទ្ធជនឃុំលឿងហ្វា ស្រុកចូវថាញ់ មិនត្រឹមតែមានតួនាទីប្រមូលផ្តុំអតីតយុទ្ធជន និងអតីតយោធិន ចូលរួមអង្គការចាត់តាំងសមាគមប៉ុណ្ណោះទេ នៅទាំងពង្រីកតួនាទីជាបង្គោលស្នឹងក្នុងការគិតគូរតាមគោលនយោបាយ អំពីរបបសុខាភិបាល លំនៅឋាន និងរបបអាទិភាពផ្សេងៗជូនសមាជិកនិយាយរួម ជាពិសេសសមាជិកជាយុទ្ធជនពិការ (ឃុំគ្មានសមាជិកអតីតយុទ្ធជនមានជំងឺ)។ បច្ចុប្បន្ន ក្នុងឃុំគ្មានគ្រួសារសមាជិកក្រីក្រ សមាជិកជិតក្រ សមាជិកជួបការលំបាកពីលំនៅឋានឡើយ។

យុទ្ធជនពិការ ថាច់ខឿង (ខាងស្តាំ) សំណេះសំណាលយ៉ាងរីករាយជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនឃុំបណ្ដើរ ជួសជុលម៉ាស៊ីនបូមទឹកបណ្ដើរ។

     សមាគមអតីតយុទ្ធជនឃុំលឿងហ្វា មានសមាជិក ១៨៥ នាក់ ក្នុងនោះសមាជិក ១៣ នាក់ជាយុទ្ធជនពិការ (យុទ្ធជនពិការជនជាតិខ្មែរម្នាក់)។ ជារៀងរាល់ឆ្នាំ នាពិធីបុណ្យជាតិ ក៏ដូចជាអនុស្សាវរីយ៍ទិវាយុទ្ធជនពលី-ពិការ  (២៧/៧)ជាដើម សមាគមមអតីតយុទ្ធជនឃុំ តែងអញ្ជើញសមាជិកមកជួបជុំសំណេះសំណាល ផ្តោះប្តូរយោបល់គ្នាដើម្បីរំលឹកឡើងវិញអនុស្សាវរីយ៍ពីអតីតកាល។ តាមរយៈនោះ សមាគមក៏ផ្សព្វផ្សាយអំពីគោលនយោបាយ កម្មវិធីឧបត្ថម្ភរបស់បក្ស និងរដ្ឋចំពោះសមាជិកអតីតយុទ្ធជន ។ តាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមបានសហការផ្សព្វផ្សាយ អំពីចំណុចថ្មីនៃគោលនយោបាយគាំពារសុខាភិបាលជូនសមាជិកគ្រប់រូប។ តាមរយៈនោះ សមាគមបានក្តាប់ ស្ថានភាពអំពីប័ណ្ណគាំពារសុខាភិបាល រួចយោងតាមសំណុំលិខិត និងទិន្នន័យដែលសមាគមគ្រប់គ្រង សមាគមក៏ធ្វើបញ្ជីរាយនាមដើម្បីផ្លាស់ប្តូរលេខកូដទទួលផលរួចជូនដល់សមាជិកធានាឲ្យត្រូវតាមមុខសញ្ញាដែលទទួលផលត្រូវតាមនីតិវិធីនិងសេចក្ដីកំណត់ធរមាន។ តាំងពីដើមឆ្នាំ ២០២៤ មកទល់ពេលនេះ សមាគមបានផ្លាស់ប្តូរលេខកូដបណ្ណគាំពារសុខាភិបាលជូនសមាជិក ១២៣ នាក់ដែលបាន ទទួលរបប គោលនយោបាយធរមានចំពោះអតីតយុទ្ធជន យុទ្ធជនពិការ។

     លោក ថាច់ខឿង នៅភូមិពន្លាជ័យ តែងបានសមាគមយកចិត្តទុកដាក់គិតគូរអំពីរបបផ្សេងៗតាមគោលនយោបាយ សម្រាប់យុទ្ធជនពិការប្រភេទ ៤/៤ ។ លោក ថាច់ខឿងជាយុទ្ធជនស្ម័គ្រចិត្ត​ម្នាក់ធ្លាប់​ចូល​រួម​ធ្វើបដិវត្តន៍​នៅឃុំលឿងហ្វាវីរភាព។ ពេលចេញប្រយុទ្ធនា​សមរភូមិ លោក ​រង​របួស និង​ពិការ​ជើងម្ខាង​ឆ្វេងកាល​ឆ្នាំ ១៩៦៩ ។ លោកទទួលរបបយុទ្ធជនពិការប្រភេទ៤/៤ និងបានប្រធានរដ្ឋជូនមេដាយតស៊ូប្រឆាំងនឹងអាមេរិកចំណាត់ថ្នាក់លេខ ២។

     យុទ្ធជនពិការថាច់ខឿង សំណេះសំណាល៖ ខ្ញុំតែងបានសមាគមយកចិត្តទុកដាក់ឧបត្ថម្ភតាំងពីលំនៅឋាន គាំពារសុខាភិបាល ប្រាក់ខែ ជូនអំណោយផ្សេងៗជាច្រើន។ ផ្ទះខ្ញុំមានអង្ករ មី និងសម្ភារសម្រាប់ហូបចុក ប្រើប្រាស់គ្រប់គ្រាន់ ។ ទោះជាដូច្នោះក្ដី ខ្ញុំក៏នៅតែខិតខំធ្វើការងារដែលខ្ញុំចូលចិត្ត។ ខ្ញុំទៅជួសជុលម៉ាស៊ីនបូមទឹកជូនមាមីងក្នុងភូមិជារៀងរាល់ថ្ងៃ។ ពេល​ខ្លះ​មាមីងពឹងឲ្យខ្ញុំ​ទៅដល់​ស្រែ​ជួសជុលម៉ាស៊ីន ពេលខ្លះគាត់យក​ម៉ាស៊ីន​ខូច​មក​ផ្ទះខ្ញុំ​ឲ្យ​ជួយ​ជួសជុល។ បានធ្វើ​ការងារដូច្នោះ​ ខ្ញុំ​រកបានប្រាក់​ចំណូល​បន្ថែមផង និងសប្បាយចិត្តនៅពេលដែលធ្វើការងារដែលខ្ញុំចូលចិត្តផង។ ជាពិសេស ខ្ញុំមានបំណង ខិតខំធ្វើការដើម្បីបញ្ជាក់ឲ្យឃើញអំពីគុណសម្បត្តិរបស់ “កងទ័ពអ៊ំហូ” តែងមានឆន្ទៈមោះមុត “ពិការ តែមិនរួញរា”។

     លោក ង្វៀងវ៉ាំងកោយ អនុប្រធានសមាគម អតីតយុទ្ធជន ឃុំ លឿងហ្វា បានឲ្យដឹងថា៖ ការយកចិត្តទុកដាក់គិតគូរអំពីជីវភាពសម្ភារ ស្មារតីជូនសមាជិកនិយាយរួម សមាជិកជាយុទ្ធជនពិការ និយាយដោយឡែក មិនត្រឹមតែជាតួនាទីរបស់សមាគមអតីតយុទ្ធជន ឃុំលឿងហ្វាប៉ុណ្ណោះទេ គឺជាតួនាទីរបស់សង្គមទាំងមូល។ នេះ​ជាកត្តាសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើដោយគោរព ដោយយល់ដឹង និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អតីតយុទ្ធជន​ដែល​បាន​លះបង់​ដើម្បីជាតិ​មាតុភូមិ​។ តាមរយៈនោះក៏ដើម្បីបញ្ជាក់ឲ្យឃើញអំពីប្រវេណីដ៏ល្អ “ផឹកទឹក នឹកប្រភព” ។ ដើម្បីបន្តការគិតគូរក្នុងការងារការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនសមាជិក ក្នុងនោះមានសមាជិកជាយុទ្ធជនពិការ សមាគមបានចាត់តាំងបណ្តាសកម្មភាពផ្តោះប្តូរយោបល់ ស្ងើចសរសើរគំរូឆ្នើម ដើម្បីលើកស្ទួយ ជំរុញទឹកចិត្តសមាជិកឱ្យពង្រីកតួនាទីធ្វើជាគំរូក្នុងសហគមន៍។ ទន្ទឹមនឹងនោះ សមាគមបានចលនាសមាជិកឲ្យចូលរួមបណ្តាសកម្មភាពនយោបាយ សង្គម ដើម្បីរួមចំណែកកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានឱ្យរឹងមាំជាងទៀត៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.