• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមអតីតយុទ្ធជនឃុំថាញ់ហ្វាស៊ើង៖ ពង្រីកល្អអត្តចរិតកងទ័ពអ៊ំហូ

11/07/2023 09:46

ដើម្បីពង្រីកអត្តចរិតកងទ័ពអ៊ំហូ សមាជិកសមាគមអតីតយុទ្ធជនជាច្រើននៃឃុំ ថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងតែងពង្រីកចរិតសកម្មក្នុងការអនុវត្តន៍បណ្ដាចលនា បណ្ដាទមង្រ់ពង្រីកសេដ្ឋកិច្ច។ ផ្ដើមពីនោះ មិនត្រឹមតែជួយឱ្យចលនាសមាគមកាន់តែរីកចម្រើនប៉ុណ្ណោះឡើយ ទាំងជីវភាព សេដ្ឋកិច្ចគ្រួសាររបស់សមាជិកម្នាក់ៗក៏តែងបានកែលម្អ។

សមមិត្ត ដ្វងញ៉ឹកដាំង ពិនិត្យផែនការរបស់សមាគម។

    សមមិត្តដ្វងញ៉ឹកដាំង ប្រធានសមាគមអតីតយុទ្ធជនឃុំ ថាញហ្វាស៊ើង បានឱ្យដឹងថា៖ សមាគមអតីតយុទ្ធជនឃុំមានសមាជិកចំនួន ១១៣ នាក់ ក្នុងនោះ សមាជិកជាជនជាតិខ្មែរចំនួន​ ៨១​ នាក់។ ចូលរួម ជ្រោមជ្រែងបណ្ដាច​លនារបស់សមាគម សមាជិកសមាគមអតីតយុទ្ធជនបណ្ដាភូមិតែងសកម្មចូលរួមសកម្មភាព​ជាច្រើន។ ជាក់ស្ដែងដូចជាទទួលរ៉ាប់រងកសាងដងផ្លូវផ្ការនៅភូមិមេរងថ្មី ដោយមានប្រវែង ១.៥០០ ម៉ែត្រ។ ក្រោយពេលដាំផ្កាបានសម្រេច ជារៀងរាល់​សប្ដាហ៍ រួបរួមគ្នាចេញប្រតិបត្តិការធ្វើអនាម័យ ប្រមូលសំរាមតាមដងផ្លូវ។ ក្នុងការចេញ​ដំណើរម្ដងៗមានអ្នកចូលរួមពី ១០-១២ នាក់ ក្នុងនោះមានសមាជិកសមាគមអតីតយុទ្ធជនពី ៦-៧ នាក់ ប្រមូលសំរាមក្នុងមួយលើកៗបានជិត ៨០ គីឡូក្រាម។ បំផុសចលនាបណ្ដាគ្រួសារលើភូមិសាស្រ្តរក្សាខ្ជាប់កិត្តិនាមវប្បធម៌ ជនបទថ្មី។ល។ ក្នុងនោះមានសមាជិកជាច្រើនធ្វើជាគំរូក្នុងការ បរិច្ចាគផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។​ ជាតួយ៉ាងដូចជាសមាជិក គាងផឹង នៅភូមិមេរងចាស់ ស្ម័គ្រចិត្តបរិច្ចាគដីរបស់ខ្លួនជាង ៨០០ ម៉ែត្រក្រឡាដើម្បីរួមជាមួយមូលដ្ឋានកសាងផ្លូវគមនាគមន៍។

   បង គាងផឹង ចែករំលែក៖ ធ្លាប់បានឃើញផ្ទាល់ពេលតំបន់អាសយជនមានមនុស្សស្លាប់ក្នុងរដូវវស្សាត្រូវសែងមឈូសសពតាមភ្លឺស្រែដ៏តូច ។ ប្អូនៗទៅរៀនជួនកាលរអិលដួល មុខទំនិញកសិផលដែលកសិករផលិត​បានគ្មានអ្នកមកសួររកទិញ។ល។ម៉្លោះហើយពេលមូលដ្ឋានបំផុសចលនាកសាងផ្លូវ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីដើម្បីកសាងផ្លូវ។ ពេលដែលមានផ្លូវ មធ្យោបាយគ្រប់ប្រភេទចូលមកដល់​តំបន់អាសយជន ប្រជាជនធ្វើដំណើរ សិស្សទៅរៀនក៏បានងាយស្រួល មុខទំនិញកសិផលមានឈ្មួញចូលមកទិញដោយតម្លៃខ្ពស់ជាង។ល។ ញ៉ាំងឱ្យខ្ញុំមានមោទនភាព ចំពោះទង្វើរបស់ខ្លួន។ ទង្វើនោះ បាននាំមកក្ដីរីករាយជូនដល់មាមីង​យ៉ាងពិតប្រាកដ។

អតីតយុទ្ធជន គាងផឹង ជាមួយដងផ្លូវអាស្រ័យគ្រួសារបងបរិច្ចាគដីកសាង។

   បង គាងផឹង មិនត្រឹមតែជាគំរូអំពីការបរិច្ចាគដីបម្រើផលប្រយោជន៍រួមប៉ុណ្ណោះឡើយ នៅទាំងជាគំរូក្នុងការ “ហ៊ានគិត ហ៊ានធ្វើ”ក្នុងការបង្វែររចនាសម្ព័ន្ធផលិត កសាងទម្រង់ពង្រីកសេដ្ឋកិច្ច មានប្រសិទ្ធភាពលើផ្ទៃដីកសិកម្មជាង ០,៥ ហិកតាដែលផលិតស្រូវអន់ប្រសិទ្ធភាព បងបង្វែរមកដាំបណ្ដាប្រភេទផលបន្លែទទួលបានប្រាក់ចំណូលខ្ពស់ជាងច្រើនដងប្រៀបជាមួយការផលិតស្រូវ។ ក្នុងការដាំត្រសក់ផ្អរនៅក្នុងខែមិថុនាឆ្នាំ ២០២៣ លើផ្ទៃដីជាង ០,២ ហិកតា ក្នុងមួយថ្ងៃប្រមូលផលបានពី ៤០០-៥០០ គីឡូក្រាម លក់ដោយតម្លៃ ៦.០០០ ដុងក្នុងមួយគីឡូក្រាម។ បងគាងផឹង បានឱ្យដឹងថា៖ ក្នុងរដូវដាំត្រសក់ផ្អរនេះ គ្រួសារខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ ៥០ លានដុង ទូទាត់រាល់ការចំណាយក៏នៅចំណេញពី ៣២-៣៥ លានដុង។ ដាំដំណាំប្ដូរវេនជាច្រើនប្រភេទលើផ្ទៃដីរបស់ខ្លួន ម៉្លោះហើយជារៀងរាល់ថ្ងៃ គ្រួសារខ្ញុំតែងមានបណ្ដាប្រភេទផលបន្លែដូចជា៖ ប៉េងប៉ោះ ត្រសក់ផ្អរ អំបឹះ។ល។ លក់ចេញទៅទីផ្សារ បង្កបានថាមពលជួយឱ្យគ្រួសាររីកចម្រើន។ បច្ចុប្បន្ន គ្រួសារខ្ញុំសាងសង់បានផ្ទះសមរម្យ បរិបូណ៌ដោយផាសុកភាពបង្គួរ។

   ពង្រីកអត្តចរិតកងទ័ពអ៊ំហូ ពង្រីកចរិតខ្លួនទីពឹងខ្លួន ពង្រីកទម្រង់ផលិត មានភាពជិតស្និទ្ធជាមួយប្រជាជន បច្ចុប្បន្ន អតីតយុទ្ធជនឃុំថាញ់ហ្វាស៊ើង គ្មាននៅគ្រួសារសមាជិកក្រីក្រទៀតឡើយ សមាជិកម្នាក់ៗចេះចែករំលែកបទពិសោធន៍ដែលខ្លួនមានដល់ប្រជាជនដើម្បីប្រកបកិច្ចការរកទទួលទានមានប្រសិទ្ធភាព។ ផ្ដើមពីនោះ សមាជិកជាច្រើនក្លាយជាគំរូត្រចះត្រចង់ក្នុងសហគមន៍ ប្រមូលផ្ដុំបានមហាជនយ៉ាងច្រើនកុះករចូលរួមបណ្ដាចលនា អនុវត្តបណ្ដាសំណង់ផលប្រយោជន៍សង្គម ជួយឱ្យមូលដ្ឋានកាន់តែបង្កើនសម្រស់ ។

   សមមិត្ត ដ្វងញ៉ឹកដាំង ឱ្យដឹងបន្ថែម៖ បច្ចុប្បន្ន សមាជិកជាច្រើនបង្កបានប្រជាប្រិយភាពខ្ពស់ក្នុងមហាជនដូចជាសមាជិក ថាច់សល់(នៅភូមិមេរងថ្មី) គាងបា (នៅភូមិវាលលាក់លិច) អំពីអត្តចរិត “និយាយប្រជាជនជឿ ធ្វើអ្វីប្រជាជនតាម”។ ផ្ដើមពីនោះបណ្ដាសមមិត្តបំផុសចលនាប្រជា​ជនចូលរួមអនុវត្តបណ្ដាចលនាដែលមូលដ្ឋានផ្សព្វផ្សាយលើបណ្ដាវិស័យ ក្លាយជាគំរូមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់បក្ស ស័ក្ដិសមជាកងទ័ពអ៊ំហូក្នុងសម័យថ្មី៕

 ​​​អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.