• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធន៍នារីស្រុកយ្វៀងហាយ៖ យកចិត្តទុកដាក់បង្កើនចំណេះដឹងអំពីការថែទាំ និងការពារកុមារជូនបងប្អូននារី

10/01/2023 14:14

     ការថែទាំ កា​រពារកុមារ និងបងប្អូននារីភា​រកិច្ចមួយក្នុងបណ្ដាជាភារកិច្ចសំខាន់របស់សមាគម។ ម្ល៉ោះហើយ សមាគមសហព័ន្ធន៍នារីស្រុក យ្វៀងហាយ បានសកម្មក្នុងការផ្សព្វផ្សាយ បង្កើតទម្រង់ជា​ច្រើនពាក់ព័ន្ធដល់កា​រថែទាំ អប់រំ កា​រពារកុមារ និងបងប្អូននារី។ ក្នុងនោះមានក្លឹប “ចំណេះដឹងថែទាំកុមារ”។ បច្ចុប្បន្ន ទូទាំងស្រុកមានក្លឹប “ចំណេះដឹងថែទាំកុមារ” ចំនួន ០៤ ក្លឹប ដោយមានសមាជិកា ៦៥ នាក់ ចូលរួម។ ក្នុងនោះមានសមាជិកាខ្មែរ ២០ នាក់។

     ក្លឹប “ចំណេះដឹងថែទាំកុមារ” បានសមាគមសហពន្ធន៍នារីឃុំ ដូងស្វឹង បង្កើតឡើងកាលពីដើមឆ្នាំ ២០២២ ទាក់ទាញបងប្អូននារីទើបរៀបការថ្មី បងប្អូននារីពផ្ទៃលើកដំបូង ចំនួន ១៥ នាក់ ចូលរួម។ ក្នុងនោះមានសមាជិកាខ្មែរចំនួន ០៧ នាក់។

បងប្អូននារីឃុំដូងស្វឹងតែងយកចិត្តទុកដាក់តាមដានទម្ងន់ សុ​ខភាពរបស់កូន។

     បងថាច់ធី​ស្វឹង សមាជិកាក្លឹប ​“ចំណេះដឹងថែទាំកុមារ” ​ភូមិ បាយ៉ាម (អា) ឃុំ ដូងស្វឹង​សំណេះសំណាល៖ “ខ្ញុំ​រៀបការបានជាងមួយឆ្នាំ ​និង​សម្រាល​បាន​កូន​ស្រី​ម្នាក់អាយុ​ជាង ០៣ ខែ។ តាមរយៈក្លឹបនេះ បានជំនួយឲ្យខ្ញុំបង្កើនចំណេះដឹងជាច្រើន ដូចជា៖ ដើម្បីថែទាំ អប់រំកុមារឱ្យមានសុខភាព មានវ័យវឌ្ឍនាការល្អ ទន្ទឹមនឹងការយកចិត្តទុកដាក់អំពីអាហារូបត្ថម្ភ  អ្នកម្តាយគប្បីស្វែងយល់អំពីវ័យវឌ្ឍនាការរបស់កុមារ ស្វែងយល់អំពីចិត្តសា​ស្រ្ត អត្តចរិត កុមារទៅតាមដំណាក់កាលនីមួយៗ ដើម្បីមានវិ​ធីសាស្រ្ត ថែទាំ និងអប់រំកុមារឲ្យបានសមស្រប។ល។ ទាំងនោះ គឺជាចំណេះដឹងសំខាន់ៗ មានប្រយោជន៍សម្រាប់អ្នកធ្វើម្តាយលើកដំបូងដូចជាខ្ញុំ។ ហេតុនោះ តាំងពីសម្រាលកូនមកទល់ពេលនេះ ខ្ញុំតែងតាមដាន មើលថែកូនតាមចំណេះដឹងដែលបងប្អូននារីបានចែករំលែកដល់ខ្ញុំ។ ជាពិសេសគឺខ្ញុំ តែងយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនប្រភេទដល់កូ​ន​របស់ខ្ញុំឲ្យបានគ្រប់ចំនួន។ ឲ្យកូនបៅទឹកដោះម្តាយយ៉ាងហោចណាស់ ០៦ ខែ ដំបូង។ល។

     បងស៊ើងធីហៀង សមាជិកាក្លឹប “ចំណេះដឹងថែទាំកុមារ”  នៃសមាគមសហព័ន្ធន៍នារីឃុំដូងស្វឹង​សំណេះសំណាល “ខ្ញុំរៀបការបានជាង ០២ ឆ្នាំហើយ។ ដោយសារ​សេដ្ឋកិច្ចគ្រួសារ​មិន​សូវបានធូរធា ទើបបន្ទាប់ពី​រៀបការរួច ​ប្តីប្រពន្ធ​ខ្ញុំមិនទាន់ឲ្យមាន​កូននៅឡើយ។ ឆ្នាំនេះ​សេដ្ឋកិច្ច​ក៏បាន​គ្រាន់បើ បានជាប្តីប្រពន្ធខ្ញុំ​ចង់​មានកូន​។ ដូច្នេះហើយ បានជាខ្ញុំ​ ​ចូល​រួមប្រជុំជីវភាព​ក្លឹប “ចំណេះដឹងថែទាំកុមារ” អា​ស្រ័យ​សមាគមសហព័ន្ធន៍នា​រី​​ឃុំបំផុសចលនា។ តាំងពីបានប្រជុំជីវភាពក្លឹបនោះមក ខ្ញុំរៀនសូត្រ បង្កើនចំណេះដឹងមានប្រយោជន៍ជាច្រើនទាក់ទងដល់ការថែទាំសុខភាពនា​រី មុនពេល ក្នុងអំឡុងពេលដែលមានផ្ទៃ និងក្រោយពេលសម្រាលកូន។ ជាពិសេស​គឺចំណេះដឹងអំពីវិ​ធីសាស្រ្តថែ​ទាំកុមារ ជំនួយឲ្យ​ខ្ញុំ​មាន​ទំនុកចិត្ត​លើខ្លួនឯងដើម្បី​សម្រាលកូន​។

     បងស្រី ង្វៀងធីម៉ីចូវ ប្រធានសមាគមសហពន្ធន៍នារីស្រុកយ្វៀងហាយ មានប្រសាសន៍ថា៖ “បងប្អូននារីមានតួនាទីសំខាន់ក្នុងការថែទាំ អប់រំ និងការពារកុមារ។ ពីព្រោះពួក​គាត់គឺ​ជា​ម្តាយ ​ជា​ម្តាយមីង ជា​ជីដូនរបស់កូនចៅក្នុង​គ្រួសារ ជាអ្នកយកចិត្តទុកដាក់ក្នុងការថែទាំ អប់រំ និងការពារកូន ចៅ។ ដូច្នោះហើយ សមាគមមានតួនាទីក្នុងការផ្សព្វផ្សាយ អប់រំដើម្បីគាត់បង្កើនចំណេះដឹងក្នុងការថែទាំ អប់រំ និងការពារកុមារ។ ទន្ទឹមនឹងនោះ សមាគមក៏មានភារកិច្ចចលនាសមាជិកា សប្បុរសជន ចូលរួមឧបត្ថម្ភប្រាក់ សម្ភារដល់កុមារក្រីក្រឲ្យមានលក្ខណៈរៀនសូត្រ កម្សាន្ដសប្បាយមានប្រយោជន៍ សុវត្ថិភាព ដើម្បីរួមចំណែកបណ្តុះបណ្ដាលយុវកុមារឲ្យមានវ័យវឌ្ឍនាការល្អ ដល់ព្រមដោយគុណសម្បត្តិ វិជ្ជាសម្បត្តិ និងសុខភាពល្អ ឆ្លើយតបតាមតម្រូវការក្នុងបុព្វហេតុ កសាងនិងការពារ មាតុភូមិ។

     សមាគមសហព័ន្ធន៍នារីស្រុកយ្វៀហាយមានសមាជិកាជាង  ១៤.៦០០ នាក់ ក្នុងនោះ សមាជិកាខ្មែរជិត ៣០% ។ តាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សមាគមបានចាត់តាំងផ្សព្វផ្សាយបាន ៩៨ លើក ដោយមានបងប្អូននារី ៣.១៦២ នាក់ចូលរួម។ បណ្តាខ្លឹមសារផ្សព្វផ្សាយ៖ ច្បាប់បង្ការ បង្រ្កាបអំពើហិង្សាក្នុងគ្រួសារ ច្បាប់អាពាហ៍ពិពាហ៍ ‑ គ្រួសារ ច្បាប់សមភាពភេទ ច្បាប់ការពារ និងថែទាំកុមារ ។ល។ ឆ្លងតាមរយៈនោះ បាន​រួមចំណែកជំនួយឲ្យសមាជិកា បងប្អូននារីបង្កើនចំណេះក្នុងការថែទាំ អប់រំ និងការការពារកុមារ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.