• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធន៍នារីឃុំហ្វាអឹង៖ បណ្តាសកម្មភាពដើម្បីសមាជិកាជនជាតិខ្មែរ

15/07/2022 09:09

          អនុវត្តការងារចំនួនប្រជាជន-ផែនការគ្រួសារ ជាភារកិច្ចយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីជំរុញមាំការពង្រីកសេដ្ឋកិច្ច‑សង្គមនៅមូលដ្ឋាន។ សមាគមសហព័ន្ធន៍នារីឃុំហ្វាអឹងស្រុក កូវកែពង្រីកតួនាទីជាស្ពានតភ្ជាប់ការផ្សព្វផ្សាយ អប់រំដើម្បីបងប្អូននារីខ្មែរបង្កើនការយល់ដឹងអំពីការងារចំនួនប្រជាជននិងអនុវត្តល្អការងារថែទាំសុខភាពសមាជិកាស្ថិតក្នុងវ័យបង្កើតកូន។

          សមាគមសហព័ន្ធន៍នារីឃុំហ្វាអឹងមាន​សមាជិកា ១.៩៦៤ នាក់ ក្នុង​នោះ​សមាជិកាជនជាតិ​ខ្មែរស្រូបយកអត្រា ៦០%។ ដើម្បីជំនួយឲ្យបងប្អូននារីបានស្វែងយល់រៀនសូត្រមានប្រសិទ្ធភាព សមាគម តែងផ្លាស់ប្តូរវិធីសាស្រ្តផ្សព្វផ្សាយដោយរូបភាពជាច្រើន ដើម្បីឲ្យបងប្អូននារីគ្រប់រូបងាយយល់។ ពិសេសចំពោះ នារីស្ថិតក្នុងវ័យកើតកូន នារីទើបរៀបការថ្មីៗ នារីដែលមានកូនពី ០១‑០២នាក់ ចលនាឲ្យចូលរួមបណ្តាក្លឹប  គ្រួសារសុភមង្គល ក្លឹបគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង។ ឆ្លងតាមនោះ ជំនួយឲ្យបងប្អូនបង្កើនការយល់ដឹងអំពីវិធីសាស្រ្តថែទាំសុខភាពបង្កើតកូន វិធានការពន្យារកំណើតសុវត្ថិភាព។ល។  សមាគមនៅទាំងសហការជាមួយសាខានាយកដ្ឋានចំនួនប្រជាជន និងផែនការគ្រួសារខេត្ត ការិយាល័យចំនួនប្រជាជនស្រុក ចាត់តាំងវគ្គហ្វឹកហាត់អំពីការងារចំនួនប្រជាជន និងផែនការគ្រួសារ បណ្តាវិធានការអនុវត្តលក្ខឋានមិនកើតកូនទី៣ ក្នុងចលនា“កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”ជូនសមាជិកា គណៈប្រតិបត្តិការសមាគមនារីមូលដ្ឋាន កងជួរក្រុមអ្នកឃោសនាការ សហការីចំនួនប្រជាជន និងផែនការគ្រួសារភ្ជាប់ជាមួយសកម្មភាពប្រជុំជីវភាពសាខាសមាគម ក្រុមនារី។​ផ្សព្វផ្សាយអំពីផលប្រយោជន៍នៃការពិនិត្យសុខភាពមុន និងក្រោយពីសម្រាលកូន  យុវវ័យមិនគប្បីប្រកាន់ភេទទារក​ ម្ចាស់ការទៅជួបពិគ្រោះផ្តល់យោបល់ជាមួយគូប្តីប្រពន្ធដែលមានកូន ០២នាក់។ ជាពិសេសចលនាគ្រួសារដែលកើតកូនស្រីសុទ្ធឲ្យចូលរួមក្លឹប“គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” ។ ពីព្រោះក្នុង ០៨ លក្ខឋានរបស់ក្លឹបនេះ មានលក្ខឋានស្តីអំពី“មិនបំពានគោលនយោបាយចំនួនប្រជាជន គ្មានកុមារខ្វះអាហារូបត្ថម្ភ”នេះជាលក្ខឋានសំខាន់រួមចំណែកយ៉ាងសកម្មក្នុងការងារចំនួនប្រជាជន បង្កើនគុណភាពចំនួនប្រជាជន។

បងគឹមធីធូហា ប្រធានសមាគមនារីឃុំហ្វាអឹង (កណ្តាល)សំណេះសំណាលជាមួយបងហាន់ (ខាងស្តាំ)។

          បងស្រី ផាម​ធីម៉ីហាន់សមាជិកាក្លឹប “គ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” នៅភូមិត្រាខាវឃុំ ហ្វាអឹងជាសមាជិកាគំរូម្នាក់ផង និងរួមចំណែកយ៉ាងសកម្មក្នុងការងារចំនួនប្រជាជននៅមូលដ្ឋានផង។ បងហាន់ មិនត្រឹមតែធ្វើជាគំរូក្នុងការអនុវត្តល្អការងារចំនួនប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងសកម្មក្នុងកិច្ចសហការជាមួយសមាគមនារីឃុំ ដើម្បីផ្សព្វផ្សាយការងារចំនួនប្រជាជនក្នុងឃុំ រួចបានបងប្អូននារីចូលរួមជ្រោមជ្រែងយ៉ាងសកម្មទៀតផង។ ក្នុង​នោះ​មាន​បងស្រីប៊ូយធី​ស្វឹងហា វិ​ញង៉ុកហា ថាច់ធីវ៉ាន់ ជាដើម​ សុ​ទ្ធតែជាអ្នកកើតកូនពី0១-0២នាក់ រួចផ្តុំកម្លាំងពង្រីក​សេដ្ឋកិច្ច​គ្រួសារ​ស្ថិរភាព។

          បងហាន់ សំណេះសំណាល៖ កាលពីមុន ខ្ញុំបានសមាគមនារីឃុំផ្សព្វផ្សាយ អប់រំទើបប្តីប្រពន្ធខ្ញុំយល់អំពីវិធីសាស្រ្តពន្យារកំណើតដោយសុវត្ថិភាព និងថែទាំសុខបង្កើតកូន។ គ្រួសារខ្ញុំមិនប្រកាន់អំពីភេទកូនទោះបីកូនប្រុស ឬកូនស្រីក៏ដោយ កើតត្រឹមតែម្នាក់ ឬ ពីរនាក់ប៉ុណ្ណោះ ។ បច្ចុប្បន្នប្តីប្រពន្ធខ្ញុំមានពេលវេលាច្រើនសម្រាប់ថែទាំកូនៗ និងពង្រីកសេដ្ឋកិច្ចគ្រួសារ ដោយរបរធ្វើពីងផ្កាចិញ្ចឹមអន្ទង់ជាដើម។ គិតជាមធ្យមក្នុងមួយឆ្នាំគ្រួសារទទួលបានជាង ១៥០លានដុង។

          បងស្រីគឹមធីធូហាប្រធានសមាគមសហព័ន្ធន៍នារីឃុំហ្វាអឹងបានឲ្យដឹងថា៖ សមាគមតែងសកម្មក្នុងការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគម្រោងការបង្កើនគុណភាពចំនួនប្រជាជន និងចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”។ ក្នុងនោះ មានលក្ខឋានស្តីពីគ្រួសារមិនបំពានគោលគោលនយោបាយចំនួនប្រជាជន។ ម្ល៉ោះហើយបណ្តាគ្រួសារសមាជិកានៃក្លឹបក្នុងឃុំគ្មានគ្រួសារណាកើតកូនទី៣ ឡើយ។ ដើម្បីបន្តការរក្សាខ្ជាប់ និងលើកកម្ពស់គុណភាពការងារចំនួនប្រជាជន សមាគមបន្តការសង្កេតពិនិត្យការអនុវត្តន៍ការងារចំនួនប្រជាជន‑ផែនការគ្រួសារភ្ជាប់ជាមួយការត្រួតពិនិត្យតាមកាលកំណត់ និងពិនិត្យដោយចៃដន្យនៅក្លឹប “គ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង”។

          អា​ស្រ័យអនុវត្តល្អតួនាទីរបស់សមាគមបានជំនួយឲ្យសមាជិកា បង្កើនការយល់ដឹង និងមានទង្វើជាក់ស្តែងក្នុងការងារចំនួនប្រជាជននិងផែនការគ្រួសារ កសាងគ្រួសារជឿនលឿន រុងរឿង សមភាព និងសុភមង្គល រួមចំណែកជាមួយប្រជាជនទូទាំងប្រទេសចូលរួមជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក នាថ្ងៃទី ១១ ខែកក្កដា៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.