• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធន៍នារីឃុំលឺវង៉ីបអាញ់ ជាមួយនឹងការងារផ្សព្វផ្សាយអំពីសមភាពភេទ

04/03/2025 13:32

សមាគមសហព័ន្ធន៍នារីឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ មានសមាជិកាជាង ២.៧០០ នាក់។ ឆ្នាំ ២០២៤ សមាគមបានសហការជាមួយសមាគមនារីស្រុក និងផ្នែកមានសមត្ថកិច្ចផ្សព្វផ្សាយអំពីច្បាប់សមភាពភេទ ផ្សព្វផ្សាយបណ្តាគោលនយោបាយច្បាប់ពាក់ព័ន្ធដល់សមភាពភេទបាន ៣៦៦ លើក ដោយមានកម្មាភិបាល សមាជិកា បងប្អូននារីជាង ១៣.១២០ នាក់ចូលរួម ។ ក្នុងនោះ សមាគមផ្តុំផ្សព្វផ្សាយអំពីសមភាពភេទលើគ្រប់វិស័យជីវភាពសង្គម និងគ្រួសារ។ ផ្សព្វផ្សាយអំពីវិធានការធានាសម ភាពភេទ ទំនួលខុសត្រូវរបស់ស្ថាប័ន អង្គការចាត់តាំង គ្រួសារ និងបុគ្គលក្នុងការអនុវត្តន៍សមភាពភេទ។ល។

 

បងស្រីស៊ើងធីធូ (កណ្តាល) សមាជិកាស្នូលនៃសាខាសមាគមនារីភូមិស្វាយលើ អញ្ជើញទៅផ្ទះបងស្រី ថាច់ធីហ្វិន (ខាងស្តាំ) ផ្សព្វផ្សាយអំពីច្បាប់សមភាពភេទ។

  ទន្ទឹមនឹងការអញ្ជើញបងប្អូនមកជួបជុំដើម្បីផ្សព្វផ្សាយ សមាគមនារីឃុំនៅទាំងចាត់ឲ្យប្រធានបណ្តាសាខាសមាគម និងសមាជិកាស្នូលអញ្ជើញទៅដល់ផ្ទះបងប្អូននារីជារឿយៗដើម្បីផ្សព្វផ្សាយទៀតផង។

  បងស្រី ស៊ើងធីធូ សមាជិកាស្នូលនៃភូមិស្វាយលើ បានឲ្យដឹងថា៖ ក្នុងនាមជាសមាជិកាស្នូល ខ្ញុំតែងទៅផ្ទះបងប្អូនសមាជិកាដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារដែលសមាគមនារីគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយ។ស្របឱកាសនោះខ្ញុំក៏ស្វែងយល់អំពីស្ថានភាព ជីវភាពរបស់សមាជិកាផង ផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់សមភាពភេទ ក៏ដូចជាសកម្មភាពពាក់ព័ន្ធដល់សមាគមនារីផង ។

  បងស្រីថាច់ធីហ្វិន នៅភូមិ ស្វាយលើ ឃុំលឺវង៉ីបអាញ់ បានឲ្យដឹងថា៖ តាំងពីបានសមាគមនារីគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយអំពីច្បាប់សមភាពភេទ និងច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារជាដើម ជំនួយឲ្យខ្ញុំបង្កើនការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធដល់នារីភេទ ខ្ញុំមានស្មារតីរឹងប៉ឹងច្រើន។ ប្រសិនបើ​មាន​ភាព​អយុត្តិធម៌ណានីមួយកើតឡើង ខ្ញុំក៏មានយោបល់រៀបរាប់ឲ្យសមហេតុ ផល ឬស្នើបងប្អូននារី​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ដោយ​យុត្តិធម៌។

  ការផ្សព្វផ្សាយច្បាប់សមភាពភេទរបស់សមាគមសហព័ន្ធនារីឃុំទទួលបានលទ្ធផលសំខាន់ៗជាច្រើន ផ្នែកខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងគ្រួសារ។ ផ្តើមពីនោះបានរួមចំណែកបង្កើនការយល់ដឹងរបស់សមាជិកា បងប្អូននារីនិយាយរួម សមាជិកាជនជាតិខ្មែរជិត ៥៥% ក្នុងឃុំ និយាយដោយឡែក។ កម្មាភិបាល សមាជិកាបានជំរុញទឹកចិត្តបងប្អូននារីឲ្យមានស្មារតីរឹងប៉ឹង បញ្ចេញមតិខ្លួនឯង និងមានទំនុកចិត្ត លើខ្លួនឯងនៅនឹងគ្រួសារ ក៏ដូចជាក្នុងសហគមន៍ និងសង្គម ។

  បងស្រី ផាងធីកេវតៀង ប្រធានសមាគមសហព័ន្ធន៍នារីឃុំ លឺវង៉ីបអាញ់ មានប្រសាសន៍ថា៖ តាមរយៈការសង្កេតស្ថានភាពជាក់ស្តែងក្នុងឃុំ អាចយល់បានថា ការផ្សព្វផ្សាយ អនុវត្តច្បាប់សមភាពភេទក្នុងពេលកន្លងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការយល់ដឹង និង សកម្មភាពជាក់ស្តែងរបស់ប្រជាជនគ្រប់លំដាប់ថ្នាក់ ជាពិសេសសមាជិកា បងប្អូននារី។ ព្រោះ​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​របស់​សមាគមនារី​គ្រប់លំដាប់ថ្នាក់សមស្របនឹងស្ថានភាពជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូននារី។ ទន្ទឹមនឹងនោះ បណ្តាផ្នែក អង្គការមហាជន តែងយកចិត្តទុកដាក់ចំពោះបញ្ហាសមភាពភេទ ដូច្នោះហើយបងប្អូននារីក៏យកចិត្តទុកដាក់ស្វែងយល់អំពីច្បាប់ស្តីពីសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។តាមរយៈនោះ បានរួមចំណែក យ៉ាងសកម្មក្នុងការកសាង គ្រួសារសមភាព និងសុភមង្គល។

  តាមរយៈការងារផ្សព្វផ្សាយរបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មិនត្រឹមតែលុបបំបាត់ករណីប្រព្រឹត្តអំពើហិង្សាដ៏ធ្ងន់ធ្ងរក្នុងគ្រួសារសមាជិកា បងប្អូននារីប៉ុណ្ណោះទេ នៅទាំងលើកស្ទួយគោលជំហរ ក៏ដូចជាតួនាទីរបស់នារីភេទក្នុងប្រព័ន្ធនយោបាយនៅមូលដ្ឋានទៀតផង។ បច្ចុប្បន្ន ចំនួនកម្មាភិបាលនារីដែលចូលរួមទទួលនាទីក្នុងគណៈកម្មាធិការបក្សមូលដ្ឋានស្មើ ៣0% កើនឡើង ១0% បើប្រៀបនឹងឆ្នាំ ២0២0។ ចំនួននារីទទួលនាទី​ក្នុងក្រុម​ប្រឹក្សា​ប្រជាជនឃុំ​​ស្មើ ៣៥% កើន ០៥% បើ​ប្រៀប​នឹង​ឆ្នាំ ​២០២០។ល។

អត្ថបទ ​- រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.