• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមសហព័ន្ធន៍នារីឃុំភូកឹង៖ គិតគូរដល់ជីវភាពបងប្អូននារីខ្មែរ

27/01/2023 08:44

     តាំងពីដើមឆ្នាំ សមាគមសហព័ន្ធន៍នារីឃុំ ភូកឹង បានស្វែងយល់អំពីជីវភាពរបស់សមាជិកា បងប្អូននារីដើម្បីផ្សព្វផ្សាយ បំផុសចលនាកម្មាភិបាល សមាជិកា បងប្អូននារីសកម្មក្នុងការចូលរួមបណ្តាចលនា "នារីឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច" អនុវត្តឲ្យល្អគោលការណ៍ សមាគមនៅទាំងបង្កលក្ខណៈងាយស្រួលឲ្យបងប្អូននារីបានបុលទុនអាទិភាព បានចូលរួមបណ្តាវគ្គហ្វឹកហាត់បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការផលិត ចិញ្ចឹមសត្វ ។ល។ ស្ដីពីការពង្រីកសេដ្ឋកិច្ចគ្រួសារ។ លទ្ធផល មានគ្រួសារនារីក្រីក្រ ១៧ គ្រួ គ្រួសារនារីជិតក្រ ៩១ គ្រួ​​។ លុះដល់ដំណាច់ឆ្នាំមាន គ្រួសារក្រីក្រ ០៤ គ្រួបានរួចផុតពីភាពក្រីក្រ ក្នុងនោះ មានគ្រួសារ នារីខ្មែរ ០៣ គ្រួ​។ ​គ្រួសារជិតក្រ  ២៧​ គ្រួបានរួច​ផុត​ពី​ភាពជិតក្រ ​ក្នុង​នោះ​មាន នារី​ខ្មែរ ​១៨ ​គ្រួ ។

ប្រធានសាខាសមាគមនារីភូមិស្វាយមីងអញ្ជើញទៅសួរសុខទុក្ខបងថាច់ធីអ៊ុកដែលទើបសង់បានផ្ទះថ្មី។

     ​ករណី​ពិសេសមួយគឺ សមាជិកា​ ​នារី​ឃុំម្នាក់ៗធ្វើសេនាធិ​ដល់​គណៈកម្មាធិការ​បក្ស និង​ជួយ​ឧបត្ថម្ភទាន់​ពេល នោះគឺករណីគ្រួសារ​បង ថាច់ធីអ៊ុក នៅ​ភូមិ ស្វាយមីង។ គ្រួសារបងថាច់ធីអ៊ុក ជា​គ្រួសារ​ជិតក្រផង និងត្រូវរងគ្រោះធម្មជាតិគឺ ត្រូវខ្យល់កំបុតត្បូងកួចហិនហោចផ្ទះផង។ គ្រួសារគាត់ទើបតែរួចផុតពីភាពក្រីក្រនៅចុងឆ្នាំ ២០២១ លុះដល់ខែសីហា ឆ្នាំ ២០២២ ក៏ជួបនឹងគ្រោះធម្មជាតិនោះ។ សមាគមសហព័ន្ធន៍នារីឃុំ សកម្មក្នុងកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋាន ចលនាកម្មាភិបាល សមាជិកា និងប្រជាជនចូលរួមឧបត្ថម្ភថវិកាដល់បងថាច់ធីអ៊ុកចំនួន ០២ លានដុង និងសម្ភារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីគ្រួសារគាត់ដោះស្រាយបញ្ហាលំបាក។ ទន្ទឹមនឹងនោះ សមាគមបានធ្វើស្ថិតិផ្ទះដែលត្រូវខូចខាត រួចចលនាបណ្តាអង្គការចាត់តាំងចូលរួមឧបត្ថម្ភដល់គ្រួសារបងអ៊ុកដើម្បីលំនឹងជីវភាព។ តាមរយៈនោះ សមាគមកាកបាទក្រហមស្រុកបានចូលរួមឧបត្ថម្ភថវិកា ២០ លានដុង រួចសមាគមនារីឃុំបង្កលក្ខណៈឲ្យគាត់បុលទុនអាទិភាព ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីសាងសង់ផ្ទះឡើងវិញ។

     បងថាច់ធីអ៊ុក បានឲ្យដឹង៖ គ្រួសារខ្ញុំគ្មានដីផលិត ដូច្នោះហើយប្តីប្រពន្ធខ្ញុំ បានជួលដីសម្រាប់ដាំដំណាំជាច្រើនប្រភេទ ដើម្បីដាំ​បន្លែបង្ការ ទទួលប្រាក់​ចំណូល​បាន​ពី ០៦-០៧ លាន​ដុង​ក្នុង​មួយ​ខែដែរ។ ប៉ុន្តែក្នុងរយៈ​កាល ០​២ ឆ្នាំមកនេះ ខ្ញុំឈឺច្រើន បានជា​ជីវភាពគ្រួសារខ្ញុំ​ជួប​ការ​លំបាកច្រើន។ លំបាកជាងទៀតគឺ​ត្រូវរងងគ្រោះធម្មជាតិ ផ្ទះ​ត្រូវខ្យល់កួច​ខូចខាតទាំងអស់ ។ ដោយបានសមាគមសហព័ន្ធន៍​នារី​ឃុំ​បានជំរុញ​ទឹក​ចិត្ត ​និងឧបត្ថម្ភដល់​គ្រួសារ​ខ្ញុំជាបន្ទាន់។ បច្ចុប្បន្នគ្រួសារ​ខ្ញុំ ​មាន​ផ្ទះរឹងមាំ កូនខ្ញុំវាចេះធ្វើជាង រួចវាបានចលនាមិត្តភ័ក្តិមកជួយធ្វើ ទើបផ្ទះនេះសាងសង់បានស្អាត ។ ប្តីប្រពន្ធខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ការ​សន្សំ​ប្រាក់ដើម្បី​សង​បំណុល​ធនាគារ​ឲ្យឆាប់រួចស្រឡះ ។

     បងស្រីថាច់ង៉ុកដេប ប្រធានសមាគមសហព័ន្ធន៍នារីឃុំភូកឹង បានឲ្យដឹងថា៖ ឆ្នាំ២០២៣ សមាគមបន្តការត្រួតពិនិត្យគ្រួសារសមាជិកា បងប្អូននារីក្រីក្រ និងគ្រួសារជិតក្រដើម្បីកសាងផែនការឧបត្ថម្ភ ។ សមាគមបន្តការអនុវត្ត ល្អនូវភារកិច្ចឧបត្ថម្ភបងប្អូននារីពង្រីកសេដ្ឋកិច្ច និងចូលរួមផ្តើមអាជីព។ ឆ្លៀតពេលកេណ្ឌប្រមូលបណ្តាប្រភពទុនវិនិយោគ។ អនុវត្តល្អការត្រួតពិនិត្យការប្រើប្រាស់ដើមទុន ជំនួយឲ្យសមាជិកា​ បងប្អូននារីបង្កើតការយល់ដឹងក្នុងការប្រើប្រាស់ដើមទុន និងធ្វើអាជីវកម្ម ប្រសិទ្ធភាព។

     ឆ្នាំ ២០២២ ក្រៅពីឧបត្ថម្ភបងប្អូននារីជាបន្ទាន់ សមាគមសហព័ន្ធន៍នារីឃុំ ភូកឹង ក៏បានកេណ្ឌប្រមូលបណ្តាប្រភពទុនពីធនាគារគោលនយោបាយសង្គមស្រុក ទុនប្រិតសំចៃ ទុនហ៊ុនជាមួយគ្នា ។ល។ ឧបត្ថម្ភដល់ ១០៥ គ្រួសារ សរុបប្រាក់ទុនជាង ២,៦ ពាន់លានដុង។ កើនតួលេខមកទល់ពេលនេះ សមាគមបានចលនា គ្រប់គ្រងប្រាក់ទុនរបស់បងប្អូន​ជាង ២៨ ពាន់​លាន​ដុង។ បច្ចុប្បន្ននេះ សមាគមបានចលនាសមាជិកា បងប្អូននារីសន្សំសំចៃប្រាក់សម្រាប់ផ្ញើធនាគារគោលនយោបាយសង្គមស្រុកបានជាង ២,៥ ពាន់លានដុង៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.