• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ៖ សកម្មភាពជាច្រើនរួមចំណែកកសាងជនបទថ្មី

17/04/2023 09:58

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជាអង្គការចាត់តាំងមួយដែលមានសកម្មភាពជាច្រើនដើម្បីផលប្រយោជន៍ដល់សាសនា និងសង្គម។ ជាពិសេសក្នុងការផ្សព្វផ្សាយគោលដៅជាតិ កសាងជនបទថ្មី សមាគមបានរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចបំផុសចលនា ប្រមូលផ្ដុំប្រភពកម្លាំងជាច្រើនដើម្បីអនុវត្តកិច្ចការ សំណង់ផ្សេងៗដែលជាតម្រូវការចាំបាច់របស់ប្រជាជន។

ព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ។

     គិតដោយឡែកតែក្នុងឆ្នាំ ២០២២ សមាគមអនុវត្តការងារសប្បុរសធម៌សង្គមដោយមានចំនួនទឹកប្រាក់ជាង ៨,៧៥១ ពាន់លានដុង។ សមាគមសាងសង់ និងប្រគល់ជូនផ្ទះសាមគ្គីធម៌ ជូនគ្រួសារដែលជួបលំបាកអំពីលំនៅឋានបាន ១៤  ខ្នង គិតជាថវិកាជាង ៧២០ លានដុង។ ជូនអំណោយ ៥.៨៥០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាព លំបាក គិតជាតម្លៃទឹកប្រាក់សរុបជាង ១,៧៥ ពាន់លានដុង។ ឧបត្ថម្ភបុណ្យសព ជាមួយទឹកប្រាក់ចំនួន ៩៥០ លាន ដុង។ ជូនអាហារូបករណ៍ដល់សិស្ស និស្សិត សិក្ខូបករណ៍ សរុបទឹកប្រាក់ជាង ១,៥ ពាន់លានដុង។ សួរសុខទុក្ខ ឧបត្ថម្ភថ្នាំសង្កូវដល់អ្នកជំងឺក្រីក្រគិតជាទឹកប្រាក់ជាង ៨៨៣ លានដុង។ កសាងស្ពានជនបទបាន ០៣ កន្លែងដោយតម្លៃសរុប ចំនួន ១,០២ ពាន់លានដុង។ល។ ទន្ទឹមនឹងនោះ នៅដើមឆ្នាំ ២០២៣ សមាគមបានទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ១០ លានដុងដល់គ្រួសារ ០១ គ្រួដែលត្រូវរងគ្រោះអគ្គិភ័យនៅឃុំគីមសុើង។

     ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ មានថេរដីកាឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំមកអាយនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកតម្រូវឱ្យបណ្ដាវត្ត (ចំនួន ៣៧ វត្ត) លើភូមិសាស្រ្ត ក្នុង ០១ វត្តបង់ថវិកាចំនួន ៥ លានដុងសម្រាប់អនុវត្តការងារសប្បុរសធម៌សង្គមដូចជា៖ សួរសុខទុក្ខ ជូនអំណោយអ្នកជំងឺក្រីក្រ កសាងផ្ទះសាមគ្គីធម៌ កសាងស្ពានថ្នល់។ល។ បង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទធ្វើដំណើរទៅមក។ ដោយអាស្រ័យមានការគាំទ្រពីបណ្ដាវត្ត ម៉្លោះហើយការងារសប្បុរសធម៌របស់សមាគមកាន់តែសម្រេចបានលទ្ធផលល្អប្រសើរជាង។

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារលំបាកអំពីលំនៅឋាន។ រូបថត៖ ថាច់ហ្វាង

     បណ្ដាសកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ បានរួមចំណែកជាមួយរដ្ឋមូលដ្ឋានអនុវត្តល្អ បណ្ដាលក្ខឋានជនបទថ្មី។ គិតដោយឡែកតែការឧបត្ថម្ភលំនៅឋានបានជួយឱ្យបណ្ដាមូលដ្ឋានបំបាត់បានផ្ទះបណ្ដោះអាសន្នរបស់ប្រជាជន លើកកម្ពស់ជីវភាពក្នុងជនរួមជាតិខ្មែរ។ ចំពោះការកសាងស្ពានជនបទ ជួយឱ្យបណ្ដាមូលដ្ឋាន មានផ្លូវគមនាគមន៍តភ្ជាប់គ្នា បង្កជាដងផ្លូវស្រួលរលូនទៅដល់បណ្ដាតំបន់អាសយជនលើភូមិសាស្រ្ត។

     បងស្រីត្រឹងធីថា នៅភូមិស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ចែករំលែក៖ ប្រជាជននៅតំបន់នេះសែនរីករាយជាមួយស្ពាន ដែលព្រះសង្ឃបានសាងសង់ថ្មី  ប្រជាជនគ្មាននៅការឆ្លងកាត់ស្ពានបណ្ដោះអាសន្នទៀត។ អាចនិយាយបានថា សកម្ម ភាពរបស់ព្រះសង្ឃជួយឱ្យជនបទកាន់តែស្រស់ស្អាតជាង។

ស្ពានជនបទអាស្រ័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវរួមវិភាគទានកសាង។

     លោកគឹមង៉ុកចូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវវាយតម្លៃ៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជាអង្គការចាត់តាំងមួយ និងជាសមាជិករបស់រណសិរ្សដែលមានភាពសកម្មក្នុងការអនុវត្តន៍ បំផុសចលនាអនុវត្តបណ្ដាចលនា។ សកម្មភាពមួយក្នុងបណ្ដាសកម្មភាពដែលសមាគមសម្រេចបាននោះគឺការងារសប្បុរសធម៌ មនុស្សធម៌ សហចរជាមួយបក្ស រដ្ឋ រួមចំណែកអនុវត្តសម្រេចបណ្ដាលក្ខឋានអំពីការកសាងជនបទថ្មី។ សកម្មភាពរបស់អង្គជាសមាជិកគណៈប្រតិបត្តិការសមាគមនាំមកភាពរីករាយ ជាការសម្ដែងច្បាស់ពីអត្តចរិត «ល្អសាសនា ថ្លៃថ្លាសង្គម» ប្រមូលផ្ដុំបានមហាជនប្រជាជនច្រើនកុះករនិយាយរួម  ជនរួមជាតិពុទ្ធបរិស័ទខ្មែរនិយាយដោយឡែកប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ នៅពេលខាងមុខ សង្ឃឹមថាគណៈប្រតិបត្តិការសមាគមព្រះសង្ឃ ព្រះចៅអធិការបណ្ដាវត្តលើភូមិសាស្រ្តពង្រីកល្អជាងទៀតតួនាទី ប្រជាប្រិយភាព ស្នាព្រះហស្ដដែលសម្រេចបានដើម្បីរួមចំណែកជាមួយបណ្ដាមូលដ្ឋានអនុវត្តសម្រេចបណ្ដាភាគកម្រិតដែលបានដាក់ចេញក្នុងឆ្នាំ ២០២៣។

     កំណត់ឃើញការងារសប្បុរសធម៌ មនុស្សធម៌ ចូលរួមកសាងជនបទថ្មីជាទង្វើប្រចាំ ប្រកបដោយភាពយូរអង្វែង ម៉្លោះហើយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវបន្តបំផុសចលនាបណ្ដាវត្តលើភូមិសាស្រ្តដើម្បីអនុវត្តល្អជាងទៀតការគិតគូរដល់បណ្ដាស្ថានភាពលំបាក រួមជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អបណ្ដាចលនាលើបណ្ដាវិស័យជីវភាពសង្គម ជាពិសេសកសាងស្រុកថ្កូវសម្រេចលក្ខឋានស្រុកជនបទថ្មីនៅក្នុងឆ្នាំ ២០២៣៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.