• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត៖ បង្កលក្ខណៈគ្រប់យ៉ាងដើម្បីសមណ យុវនិស្សិតខ្មែរទៅសិក្សានៅបរទេស

28/06/2022 09:32

ទន្ទឹមនឹងការយកព្រះទ័យទុកដាក់ និងបង្កលក្ខណៈឲ្យសមណ-យុវនិស្សិតខ្មែរនិមន្ត និងអញ្ជើញទៅសិក្សាកម្រិតបរិញ្ញាបត្រ មហាបរិញ្ញាបត្រពុទ្ធិកសិក្សាក្នុង និងក្រៅខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនៅទាំងសហការជាមួយសាលាគណខេត្តបង្កលក្ខណៈឲ្យសមណ-យុវនិស្សិតខ្មែរនិមន្ត និងអញ្ជើញទៅសិក្សានៅបរទេស ស្របតាមគោលបំណងផ្ទាល់អង្អ និងរូបផង ត្រឹមត្រូវតាមសេចក្តីកំណត់ពុទ្ធសាសនាវៀតណាមមជ្ឈិមផង។ រួមចំណែកយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលបញ្ញវន្តជាព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរក្នុងខេត្តរៀនសូត្របានល្អ ដើម្បីពង្រឹង អភិរក្សប្រវេណីព្រះពុទ្ធសាសនា ដើម្បីបុព្វហេតុ“សាសនា-ជនជាតិ-សង្គមនិយម”។

ព្រះតេជគុណ សឺនកែន ប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តមានថេរដីកាថា៖ សាលាសកលវិទ្យាល័យ មហាចុឡាឡុងកនរាជវិទ្យាល័យ (MCU) នៃព្រះរាជាណាចក្រថៃ ជាសាលាដែលសមណ​-យុវនិ​ស្សិតខ្មែរនៅខេត្តត្រាវិញនិមន្ត និងអញ្ជើញទៅសិក្សាច្រើនបំផុត។ តាំងពីឆ្នាំ ២០០៥ -២០២១ ដោយមានសមណ​ -យុវនិ​ស្សិតចំនួន ១១១ អង្គ និងរូប(និ​ស្សិតនារីម្នាក់) ទៅសិក្សានៅសកលវិទ្យាល័យ MCUព្រះរាជាណាចក្រថៃ។ ដោយឡែកឆ្នាំ ២០២២ សមាគមខេត្តឧទ្ទេសនាមសមណនិស្សិត ០៩ អង្គនិមន្តទៅសិក្សានៅសាកលវិទ្យាល័យ MCUព្រះរាជាណាចក្រថៃតាមអនុក្រឹត្យលេខ ៩២/២០១២/NĐ-CPចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២0១២ របស់រដ្ឋាភិបាលបានកំណត់លម្អិត និងវិធានការអនុវត្តតាមច្បាប់បញ្ញត្តិស្តីពីជំនឿ និងសាសនា។

ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រគេនប័ណ្ណសរសើរដល់ព្រះតេជគុណគឹមថាំង។

តាមសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាសកលវិទ្យាល័យ MCUនៃព្រះរាជាណាចក្រថៃជាសាលាពុទ្ធិកសិក្សាធំ និងមានកិត្យានុភាពបំផុតនាពេលបច្ចុប្បន្ន សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទនិមន្ត អញ្ជើញទៅសិក្សា ស្វែងយល់ពីទស្សនវិជ្ជាព្រះពុទ្ធសាសនា។ សាលាបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ មហាបរិញ្ញាបត្រ និងបណ្ឌិត តាមរយៈ ០២ ភាសា គឺភាសាថៃ និងភាសាអង់គ្លេស។

សមណថាច់ច័ន្ទនី គង់នៅវត្តខ្នាច់ទទឹង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ជាសមណនិស្សិតដែលចុះឈ្មោះទៅសិក្សានៅប្រទេសថៃឆ្នាំ ២០២២ ។ សមណថាច់ច័ន្ទនី មានថេរដីកាថា៖ ឆ្នាំ ២០២២ អាត្មារៀនចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ នៅខេត្តត្រាវិញ ដោយមានបំណងបន្តការសិក្សាឲ្យបានជ្រៅជ្រះអំពីគោលមាគ៌ាពុទ្ធសាសនា អាត្មាក៏ចុះឈ្មោះជាមួយសមាគមខេត្តដើម្បីទៅរៀនភាសាថៃ។ អាត្មានឹងខិតខំសិក្សារៀនសូត្រឱ្យបានល្អ ដើម្បីបង្កើនចំណេះដឹងអំពីមាគ៌ាព្រះពុទ្ធសាសនា ដ៏ត្រឹមត្រូវសម្រាប់ដំណើរការសិក្សា ប្រតិបត្តិ និងជួយធ្វើការងារមានប្រយោជន៍ជូនសង្គម។

ព្រះតេជគុណ គឹមថាំង គង់នៅវត្តមជ្ឈិមារាម (កណ្តាល) ឃុំហ្វាអឹង ស្រុកកូវកែ គឺជាសមណដែលរៀនចប់បរិញ្ញាបត្រព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រថៃ កាលពីឆ្នាំ ២០១១ -២០១៦។ លុះរៀនចប់ និងទទួលបានបរិញ្ញាបត្រពុទ្ធិកសិក្សា (ភាសាអង់គ្លេស) នៃសាកលវិទ្យាល័យ MCUសាខានៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ព្រះអង្គក៏និមន្តត្រឡប់មកប្រទេសវៀតណាមវិញ រួចបន្តការចូលរួមបណ្តាសកម្មភាពព្រះពុទ្ធសាសនា អប់រំព្រះសង្ឃ ពុទ្ធបរិស័ទក្នុងខេត្ត។ បច្ចុប្បន្ន ព្រះតេជគុណ ទទួលនាទីជាលេខា -ប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែសមាជិកគណៈប្រតិបត្តិការ - អនុ លេខាការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ ទន្ទឹមនឹងនោះព្រះតេជគុណនៅទាំងចូលរួមបង្រៀនព្រះសង្ឃ និងសិស្សានុសិស្សបណ្តាថ្នាក់ពុទ្ធិកសិក្សាតាមវត្តពុទ្ធសាសនាមហានិកាយខ្មែរក្នុងខេត្ត សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ។ ក្នុងដំណើរបំពេញកិច្ចការងារព្រះពុទ្ធសាសនា និងវិស័យអប់រំផ្នែកពុទ្ធិកសិក្សាក្នុងខេត្ត ព្រះតេជគុណ គឹមថាំង នៅទាំងបន្តការសិក្សាថ្នាក់មហាបរិញ្ញានៅសាលាសាកលវិទ្យាល័យត្រាវិញ ជំនាញផ្នែកគ្រប់គ្រងការអប់រំទៀតផង។ បច្ចុប្បន្ន ព្រះតេជគុណកំពុងធ្វើនិក្ខេបបទដើម្បីបញ្ចប់កម្រិតសិក្សានេះ។

ព្រះតេជគុណ គឹមថាំង មានថេរដីកាថា៖ អាត្មាមានព្រះទ័យរីករាយយ៉ាងក្រៃលែងដោយបានសមាគមខេត្ត ក៏ដូចជាគណៈ អភិបាល ពុទ្ធសាសនាវៀតណាមខេត្ត បង្កលក្ខណៈគ្រប់យ៉ាងដើម្បីអាត្មានិមន្តទៅសិក្សានៅបរទេស។ លុះរៀនចប់កម្រិតសិក្សានៅប្រទេសថៃអាត្មាក៏និមន្តមកស្រុកដើម្បីបម្រើនូវកិច្ចការ​ព្រះ​ពុទ្ធ​សាសនាក៏ដូចជាសកម្មភាពអប់រំពុទ្ធបរិស័ទដើម្បីពុទ្ធបរិស័ទបង្កើនចំណេះដឹងអំពីកត្តាសំខាន់នៃមាគ៌ាពុទ្ធសាសនាដ៏ត្រឹមត្រូវ សម្រាប់អប់រំពុទ្ធបរិស័ទឲ្យយល់ដឹងអំពីសច្ចធម៌ របៀប រស់នៅល្អ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងបច្ចុប្បន្ន។

ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តមានថេរដីកាថា៖ ជារៀងរាល់ឆ្នាំ គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តតែងម្ចាស់ការ និងរវៀសរវៃក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាព្រះពុទ្ធសាសនាវៀតណាម- គណៈកម្មាធិការពុទ្ធិកសិក្សាមជ្ឈិមនៃពុទ្ធសាសនាវៀតណាមយកព្រះទ័យទុកដាក់ពិសេសចំពោះការងារបួសរៀនរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ បង្កលក្ខណៈឲ្យព្រះសង្ឃខ្មែរនិមន្តទៅសិក្សានៅព្រះរាជាណាចក្រថៃ ដើម្បីបណ្តុះបណ្តាលព្រះសង្ឃបង្កើនចំណេះដឹងព្រះពុទ្ធសាសនា ព្រមដោយសីល - សមាធិ - បញ្ញា រួមចំណែកបង្កើនគុណភាពសកម្មភាពព្រះពុទ្ធសាសនាតាមគោលការណ៍ “ក្រឹត្យក្រម ទំនួលខុសត្រូវ សាមគ្គីភាព ការអភិវឌ្ឍន៍”។ នេះជានិន្នាការនៃសម័យជឿនលឿនដែលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាមនិយាយរួម និងគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញនិយាយដោយឡែកកំពុងធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីការអភិវឌ្ឍន៍ព្រមៗគ្នាដើម្បីសន្តិភាពជានិច្ចនិរន្តរ៍។

យោងតាមសមាគមខេត្តត្រាវិញ សមណ -យុវនិស្សិតខ្មែរនៅខេត្តត្រាវិញដែលចុះឈ្មោះដាក់ពាក្យទៅសិក្សានៅព្រះរាជាណាចក្រថៃ ត្រូវគ្រប់សម្បទាដូចតទៅ៖ មានសញ្ញាបត្រ វិទ្យាល័យ (ថ្នាក់ទី ១២ សាកល) សញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣  និងលទ្ធភាពសន្ទនាភាសាអង់គ្លេស និងភាសាថៃ៖ “ស្តាប់ និយាយ សរសេរ និងសន្ទនា” ដើម្បីងាយស្រួលក្នុងការរស់នៅ ​រៀនសូត្រនៅព្រះរាជាណាចក្រថៃ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.